ដំណឹងល្អមែនទែន! ឆ្នាំ ២០២២ នេះ កូរ៉េខាងត្បូងអាចនឹងបើកកូតាទទួលពលករបរទេស (E-9) ដល់ទៅ ៦៦,០០០នាក់ សម្រាប់វិស័យធំៗ៥ធំៗនេះ

កូរ៉េខាងត្បូង៖ ឆ្នាំក្រោយ២០២២នេះ កូរ៉េខាងត្បូងអាចនឹងទទួលយកកូតាពលករបរទេសកាន់វីសា (E-9) ដល់ទៅចំនួន ៦៦,០០០នាក់ នេះបើតាមការពិភាក្សា​ក្រសួងការងារ និងពលកម្មកូរ៉េ ដែលត្រូវបានដកស្រង់ពីសារព័ត៌មាន និងចែករំលែកដោយទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ។

តាមរយៈការចែករំលែក​នេះបានឱ្យដឹងថាតាមការរពិភាក្សា​ក្រសួងការងារកូរ៉េ និងផ្សព្វផ្សាយតាមសារព័ត៌មាន​នៅថ្ងៃទី១៦ ខែធ្នូនេះ បានអោយដឹងថា​ ឆ្នាំក្រោយ ២០២២​ កូរ៉េខាងត្បូងនឹងទទួលយកកូតាពលករបរទេសដែលកាន់ទិដ្ឋាការ វីសារ (E-9) ចំនួន ៦៦,០០០ នាក់ ក្រោមប្រព័ន្ធអនុញ្ញាតការងារ (EPS) នៅឆ្នាំក្រោយ។ លទ្ធផលនេះយោងតាមការប្រជុំដោយក្រុមការងារគោលនយោបាយកម្លាំងពលកម្មបរទេសកាលពីថ្ងៃទី១០ ខែធ្នូ ២០២១ កន្លងមក។

សំណើនេះនឹងត្រូវសម្រេចបញ្ចប់ក្នុងពេលឆាប់ៗនេះ ដោយគណៈកម្មាធិការគោលនយោបាយកម្លាំងពលកម្មបរទេស ដែលដឹកនាំដោយប្រធានការិយាល័យសម្របសម្រួលគោលនយោបាយរដ្ឋាភិបាល។
ប្រសិនបេីឆ្នាំក្រោយសម្រេចយកកូតាពលករចំនួន​ ៦៦,០០០​នាក់មែននោះ​ គឺច្រេីនជាងឆ្នាំនេះដល់ទៅ ១៤,០០០នាក់ ហើយ​អស់រយ:ពេល៩ឆ្នាំមក​ហេីយ​ ដែលកូរ៉េខាងត្បូងកំណត់កូតាយកពលករបរទេសច្រេីនបែបនេះ​ ចាប់តាំងពីឆ្នាំ២០១៣មក ដែលកាលនោះ កូតាយក​ ៦២,០០០នាក់​។

សូមបញ្ជាក់ថា កូតា ៦៦,០០០០នាក់ បែងចែកជាប្រភេទ៥ធំៗ៖ ​វិស័យឧស្សាហកម្ម​ ៤៣,០០០នាក់ វិស័យកសិកម្ម​ ៩,៩៣០នាក់ វិស័យនេសាទ​ ៤,៦៤០នាក់​ វិស័យសំណង់​ ៣,៩៧០នាក់​ វិស័យសេវាកម្ម​ ២៦០នាក់។ ដូចនេះ សូមបងប្អូនទាំងអស់រង់ចាំមេីលព័ត៌មានផ្លូវការពីខាងក្រសួងការងារ និងពលកម្មកូរ៉េខាងត្បូង ដែលអាចនឹងចេញផ្សព្វផ្សាយឆាប់ៗនេះ។

Leave a Reply

Your email address will not be published. Required fields are marked *