ចែករំលែក និងថែរក្សាសុខភាពផង! ម្សិលមិញអាកាសធាតុចុះត្រជាក់ខ្លាំងនៅទូទាំងកូរ៉េខាងត្បូង ហើយនឹងរៀងធូរស្បើយវិញនៅថ្ងៃនេះ តែខ្យល់ត្រជាក់ខ្លាំងនឹងបក់មកជាថ្មី ចុងសប្តាហ៍នេះ

កូរ៉េខាងត្បូង៖ ព្រឹកថ្ងៃចន្ទ​ម្សិលមិញ​នេះ អាកាសធាតុនៅកូរ៉េខាងត្បូងបានចុះ​ត្រជាក់​បំផុត​ក្នុង​រដូវរងា​នេះ ខណៈ​សីតុណ្ហភាព​នៅ​ទូទាំង​ប្រទេស​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង តែយ៉ាងណាមិញ ភាពត្រជាក់នឹងធូរស្រាលចាប់ពីថ្ងៃអង្គារនេះវិញ ប៉ុន្តែរលកត្រជាក់ខ្លាំងប្រហែល -១០ ដឺក្រេក្រោមសូន្យ ត្រូវគេរំពឹងថានឹងបោកបក់មកដល់នៅពេលចុងសប្តាហ៍នេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន YTN News របស់កូរ៉េ។

កាលពីថ្ងៃចន្ទម្សិលមិញនេះ កន្លែងត្រជាក់បំផុតនៅក្នុងប្រទេសគឺនៅតំបន់ ‘Deogyubong’ នៅ Muju, ខេត្តឈុនប៊ុក (Jeollabuk-do) ដែលសីតុណ្ហភាពបានធ្លាក់ចុះយ៉ាងខ្លាំងដល់ ១៥.២ អង្សាសេក្រោមសូន្យដឺក្រេឯណោះ។ តំបន់ Imnam-myeon’ នៅក្នុង Cheorwon-gun នៃខេត្តឆាងវ៉ុនវិញ ក៏បានកត់ត្រាសីតុណ្ហភាពត្រជាក់រហូតដល់ ១៤.៩ អង្សាសេក្រោមសូន្យដឺក្រេផងដែរ ហើយតំបន់ភាគច្រើនដូចជា Chuncheon ក៏ធ្លាក់សីតុណ្ហភាពចុះដល់ដក ៩.៦ ដឺក្រេក្រោមសូន្យ សេអ៊ូលដល់ដក ៥.៩ដឺក្រេ នៅឯ Daejeon វិញដក ៥.៧ដឺក្រេ និងនៅតំបន់ជុនជូវិញ ធ្លាក់ចុះដល់ដក ៣.២ ដឺក្រេក្រោមសូន្យផងដែរ ដែលនេះជាសីតុណ្ហភាពទាបបំផុតក្នុងរដូវរងានេះ។

ទោះជាយ៉ាងណាក៏ដោយ ភាពត្រជាក់នេះនឹងមិនស្ថិតស្ថេរយូរទេ ហើយនឹងស្រកបន្តិចម្តងៗចាប់ពីថ្ងៃនេះតទៅ ដែលយើងនឹងងើបឡើងវិញដល់កម្រិតខ្ពស់ជាងធម្មតាបន្តិច។ ទោះជាយ៉ាងណាក៏ដោយ រលកត្រជាក់ខ្លាំងជាងនេះត្រូវបានគេរំពឹងទុកនៅពេលចុងសប្តាហ៍នេះផងដែរ។

សីតុណ្ហភាពពេលថ្ងៃនៅថ្ងៃសុក្រត្រូវបានគេរំពឹងថានឹងនៅតែទាបខ្លាំង ហើយសីតុណ្ហភាពនៅទីក្រុងសេអ៊ូលត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ដក ៩ អង្សាសេក្រោមសូន្យានៅពេលពេលចុងសប្តាហ៍។ ទន្ទឹមនឹងរលកត្រជាក់ ការធ្លាក់ព្រិលខ្លាំងត្រូវបានគេរំពឹងថានឹងធ្លាក់នៅលើឆ្នេរសមុទ្រភាគខាងលិច និងកោះ Jeju នៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យ ដូច្នេះវាហាក់ដូចជាចាំបាច់សម្រាប់អាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំត្រៀមសម្រាប់អាកាសធាតុចុះត្រជាក់ខ្លំានេះព្រិលធ្លាក់ខ្លាំង។

Leave a Reply

Your email address will not be published. Required fields are marked *