ជួយចែករំលែកគ្នាផង! ពលករខ្មែរដែលត្រឡប់មកពីកូរ៉េ កុំភ្លេចទៅដកយកប្រាក់ធានារ៉ាប់រង ២ ប្រភេទ ពីមជ្ឈមណ្ឌល EPS នៅភ្នំពេញ

សេអ៊ូល៖ មជ្ឈមណ្ឌល EPS កម្ពុជាកំពុងស្វែងរកពលករ-ពលការិនី ដែលមិនទាន់ទទួលបានប្រាក់ធានារ៉ាប់រងដោយការចាកចេញពីប្រទេស ដោយមិនបានដឹង ឬក៏ភ្លេចពីនីតិវិធីក្នុងការទាមទារសំណងធានារ៉ាប់រង អោយមកធ្វើការដាក់ពាក្យដកប្រាក់ធានារ៉ាប់រងរបស់ខ្លួន។

  • ប្រាក់ធានារ៉ាប់រង៖ ប្រាក់ធានារ៉ាប់រងបំណាច់ឆ្នំា, ប្រាក់ធានារ៉ាប់រងពេលវិលត្រឡប់។
  • ចំនួនទឹកប្រាក់ធានារ៉ាប់រងពេលវិលត្រឡប់គឺ៥០ម៉ឺនវ៉ុន ប្រាក់ធានារ៉ាប់រងបំណាច់ឆ្នាំ គឺជាប្រាក់នៅពេលដែលពលករ-ពលការិនីចូលនិវត្តន៍ ដែលអាស្រ័យទៅលើរយៈពេលធ្វើការងារ។

ម្យ៉ាងវិញទៀត មជ្ឈមណ្ឌល EPS កម្ពុជាកំពុងតែផ្តល់នូវការគាំទ្រដល់គម្រោងទទួលប្រាក់ធានារ៉ាប់រង ដែលពលករពលការនីដែលមិនទាន់ទទួលបានពីក្រុមហ៊ុនធានារ៉ាប់រងសាមសុងហ្វាជេរ។

o វិធីសាស្រ្តក្នុងការដាក់ពាក្យ

  • ការទទួលប្រាក់ធានារ៉ាប់រង៖ ធានារ៉ាប់រង (ធានារ៉ាប់រងស៊ាំសុងហ្វាជេរ) របស់ពលករបរទេស គឺមានធានារ៉ាប់រងក្រោមបីឆ្នាំ្ន និងធានារ៉ាប់រងលើសពីបីឆ្នាំ។
  • បេក្ខភាពដែលអាចដាក់ពាក្យ៖ ម្ចាស់សាម៉ីខ្លួនពលករ (និងសាច់ញាតិគ្រួសារពលករ)
  • វិធីសាស្រ្តក្នុងការដាក់ពាក្យ៖ ត្រូវមកដាក់ពាក្យដោយផ្ទាល់នៅមជ្ឈមណ្ឌល EPS កម្ពុជា HRD Korea

o ឯកសារត្រូវការ៖

  • សម្រាប់ការដាក់ពាក្យទទួលប្រាក់ធានារ៉ាប់រង(អ្នកអាចមកចុះឈ្មោះដោយផ្ទាល់នៅមជ្ឈមណ្ឌល EPS កម្ពុជា)។
  • អត្តសញ្ញាណបណ្ណច្បាប់ដើមរបស់ម្ចាស់សាម៉ីខ្លួន (លិខិតឆ្លងដែននិងកាតសម្គាល់ជនបរទេស)
  • សៀវភៅធនាគារដែលមានឈ្មោះរបស់ម្ចាស់សាម៉ីខ្លួន (ច្បាប់ដើមនិងច្បាប់ថតចម្លង)

※គណនីដាក់ប្រាក់ត្រូវតែមានឈ្មោះផ្ទាល់ខ្លួនដូចទៅនឹងលិខិតឆ្លងដែនដែលប្រើប្រាស់នៅប្រទេសកូរ៉េ

o លេខទូរស័ព្ទសម្រាប់ការសាកសួរព័ត៌មាន៖ នៅអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ, 023-997-844 / 023-997-855។

o អាស័យដ្ឋាន៖ អាគារ PGCT ជាន់ទី២ ផ្លូវលេខ២៧៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ

※សូមមើលរូបភាពសម្រាប់ព័ត៌មានបន្ថែម

កំណត់សម្គាល់៖

  • របៀបដាក់ពាក្យនិងបញ្ជីឈ្មោះពលករពលការិនី ដែលមានសិទ្ធិដាក់ពាក្យដកប្រាក់ធានារ៉ាប់រង ត្រូវបានធ្វើសេចក្តីប្រកាស នៅតាមបណ្តាញសង្គមហ្វេសប៊ុករបស់មជ្ឈមណ្ឌល EPSកម្ពុជា (HRD Korea in Cambodia) ជារៀងរាល់ខែ។

※ គិតត្រឹមខែមិថុនា ឆ្នាំ២០២០ សម្រាប់ពលករពលការនីដែលមានសិទ្ធិដាក់ពាក្យដកប្រាក់ធានារ៉ាប់រងមានចំនួន ២៣៨នាក់ ដែលនៅក្នុងនោះមានប្រាក់ធានារ៉ាប់រងក្រោមបីឆ្នាំ និងប្រាក់ធានារ៉ាប់រងលើសបីឆ្នាំ មានចំនួន១៣៩៣នាក់។

※ សូមទាក់ទងមកកាន់មជ្ឈមណ្ឌល EPSកម្ពុជា ប្រសិនបើឈ្មោះរបស់អ្នកមិនមាននៅក្នុងបញ្ជី។

រាល់ពលករ-ពលការិនីបរទេស (E-9) ដែលមិនមានជំនាញវិជ្ជាជីវៈ ធ្វើការនៅប្រទេសកូរ៉េ ត្រូវតម្រូវឱ្យទិញនូវធានារ៉ាប់រងតាមច្បាប់ស្តីពីការងាររបស់ពលករបរទេស ដែលធានារ៉ាប់រងសម្រាប់ពលករបរទេសមានដូចជា៖ ធានារ៉ាប់រងបំណាច់ឆ្នំា, ធានារ៉ាប់រងគ្រោះថ្នាក់, ធានារ៉ាប់រងពេលវិលត្រឡប់, ធានារ៉ាប់រងប្រាក់ឈ្នួល។ ហេតុផលសម្រាប់ការទិញប្រាក់ធានារ៉ាប់រង គឺសម្រាប់ការចាកចេញពីប្រទេស, ការផ្លាស់ប្តូរការស្នាក់នៅ, មរណភាព ជាដើម។ល។

 

Leave a Reply

Your email address will not be published. Required fields are marked *