ទឹកចិត្តខ្មែរ ជួយគ្នាម្នាក់បន្តិចផង! ស្រ្តីខ្មែរយើងម្នាក់នៅក្វាងជូធំមានផ្ទៃពោះ ហើយឆ្លងកូរ៉ូណា ត្រូវវះកាត់យកកូនចិញ្ចឹមក្នុងកែវទៀត ចំណាយថ្លៃពេទ្យដល់ជាង៤០លានវ៉ុន

កូរ៉េខាងត្បូង៖ តាមការចែករំលែករបស់ទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ បានឱ្យដឹងថាមានបងប្អូនស្រ្តីខ្មែរយេីងម្នាក់​ មានផ្ទៃពោះហេីយបានឆ្លងកូរ៉ូណា​ ដោយសារស្ថានភាពសុខភាពរបស់ម្តាយមិនល្អ​ ត្រូវវះកាត់យកកូនចេញដេីម្បីចិញ្ចឹមក្នុងកែវ​ ហេីយត្រូវចំណាយថ្លៃពេទ្យយ៉ាងច្រេីន​ ទាំងម្តាយទាំងកូន (ប្រមាណ៤០លានវ៉ុន) ដែលធ្វេីអោយគ្រួសារខ្វះខាត​យ៉ាងខ្លាំង។

តាមការចែករំលែកនូវសេចក្តីអំពាវនាវនេះ សូមបងប្អូនខ្មែរយើងនៅប្រទេសកូរ៉េ ជួយផ្តល់ថវិកាតាមទឹកចិត្ត​ ដេីម្បីជួយសង្រ្គោះគ្រួសារគាត់​ ជាកូនដែលទេីបមានអាយុប៉ុន្មានអាទិត្យ​។ សូមបញ្ជាក់ថា ឥលូវនេះគាត់កំពុងព្យាបាលនៅមន្ទីរពេទ្យតំបន់ក្វាងជូធំ។

Leave a Reply

Your email address will not be published. Required fields are marked *