ចែករំលែកបន្ទាន់ ជូនពួកគាត់បានដឹងផង! ពលករខ្មែរយើង ៤ រូបនេះ ខាងគណៈកម្មការបញ្ជូនពលករទៅបរទេសទាក់ទងមិនបាន សូមទាក់ទងមកខាងគណៈកម្មការជាបន្ទាន់ត្រឹមថ្ងៃស្អែកនេះ

កម្ពុជា៖ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (MTOSB Cambodia – គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស) បានធ្វើការជូនដំណឹងអំពីពលករ ពលការិនីខ្មែរ ដែលគេមិនអាចទំនាក់ទំនងបាន ដែលមានឈ្មោះដូចខាងក្រោម៖

១/ អ៊ុន រ័ត្ន (OUN RETH) ភេទ ប្រុស អាសយដ្ឋាន ភូមិប្ញស្សី ខណ្ឌមានជ័យ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ
២/ មុត ស្រីមុំ (MUT SREYMOM) ភេទ ស្រី អាសយដ្ឋាន ភូមិបាខុងខាងលិច ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ
៣/ ជៀប ស៊ីង (CHIEM SING) ភេទ ប្រុស អាសយដ្ឋាន ភូមិអន្លង់ជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម
៤/ ឆាន់ រ៉ាត់ (CHHAN RATH) ភេទ ប្រុស អាសយដ្ឋាន ភូមិដំណាកើសេរី ឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង

បើតាមការជូនដំណឹងនេះ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស បានស្នើឱ្យពលករ-ពលការិនីទាំង៤នាក់ ខាងលើទំនាក់ទំនងមកកាន់គណៈកម្មការ ឱ្យបានមុនថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១ ម៉ោង០៣:០០នាទីរសៀល តាមរយៈទូរស័ព្ទលេខ ០១១ ៣៨ ៣៧ ៣៥  / ០២៣ ៦៤២៥ ៧៧៧ និង ០៨៨ ៣៥៩ ៨៨៨៨ នៅរៀងរាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ថា គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស មិនអាចទំនាក់ទំនង តាមរយៈលេខទូរស័ព្ទរបស់គាត់ និងគ្រួសាររបស់គាត់បានឡើយ។ អាស្រ័យហេតុនេះ សូមបងប្អូន និងសាធារណជនមេត្តាជួយផ្សព្វផ្សាយបន្ដ។

Leave a Reply

Your email address will not be published. Required fields are marked *