កូរ៉េខាងត្បូង៖ សម្រាប់បងប្អូនដែលត្រូវការដកលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងពេញលេញជាភាសាអង់គ្លេស មានត្រាក្រហម ឬចង់បិតស្ទីគ័របញ្ជាក់ការចាក់វ៉ាក់សាំងពេញលេញនៅលើអត្តសញ្ញាណប័ណ្ណ គឺកាន់តែមានភាពងាយស្រួលហើយ គឺអាចទៅធ្វើការដកលិខិតនេះបាននៅតាមជិតតំបន់កន្លែងដែលយើងរស់នៅតែម្តង នេះបើតាមការបញ្ជាក់និងចែករំលែករបស់ទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ។
តាមការចែករំលែកបានឱ្យដឹងថា បងប្អូនដែលត្រូវការដកលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងពេញលេញជាភាសាអង់គ្លេស មានត្រាក្រហម ឬចង់បិតស្ទីគ័របញ្ជាក់ការចាក់វ៉ាក់សាំងពេញលេញនៅលើអត្តសញ្ញាណប័ណ្ណ គឺអាចទៅដកឬបិតស្ទីគ័រនៅឃុំសង្កាត់កូរ៉េហៅថា (주민센터) ដែលនៅជិតកន្លែងយើងរស់នៅបាន។
កន្លងមកដូចយើងបានដឹងស្រាប់ហើយថាការរួមរស់ជាមួយ កូរ៉ូណា-១៩ នាសម័យនេះ ពេលទៅណាមកណាដូចជា ភោជនីយដ្ឋាន,ហាងកាហ្វេ,កន្លែងកម្សាន្តនានា។ល។ គឺគេតម្រូវឲ្យយើងមានការបញ្ជាក់ចាក់វ៉ាក់សាំងពេញលេញ ទើបគេអនុញ្ញាតឲ្យយើងចូលទៅទីកន្លែងសាធារណ:នោះ។ដូច្នេះហើយដើម្បីការពារ និងមានភាពរហ័សងាយស្រួល ក្នុងធុរ:បន្ទាន់ណាមួយនោះ។
ថ្ងៃនេះនាងខ្ញុំបានទៅឃុំសង្កាត់ (주민센터) ដើម្បីធ្វើការបិតស្ទីគ័រ បញ្ជាក់អំពីការចាក់វ៉ាក់សាំងគ្រប់ដូសនៅលើអត្តសញ្ញាណប័ណ្ណដើម្បីទុកបញ្ជាក់នាពេលអ៉ីនធឺណេតដើរយឺតដោយប្រការណាមួយជាចាំបាច់ផងដែរ។ សម្រាប់ជនបរទេសក៏អាចយកIDកាតសម្គាល់ខ្លួនជនបរទេសទៅបិតស្ទីគ័របញ្ជាក់ការចាក់វ៉ាក់សាំងគ្រប់ដូសបានផងដែរ។ ព័ត៌មានចែករំលែកដោយអ្នកគ្រូ ហាន់ឆងវ៉ុន