ប្រយ័ត្ន និងថែរក្សាសុខភាពមែនទែន! ថ្ងៃនេះ និងថ្ងៃស្អែកនៅកូរ៉េខាងត្បូងព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំង ចុះត្រជាក់ និងធ្លាក់ព្រិលខ្លាំងទៀតផង ដោយសារតែ..

កូរ៉េខាងត្បូង៖​ ចាប់ពីចន្ទថ្ងៃទី៨ខែវិច្ឆិកានេះ រហូតដល់ថ្ងៃស្អែក នៅកូរ៉េខាងត្បូង​ នឹងមានភ្លៀងធ្លាក់ខ្លាំង​ ខ្យល់បក់ខ្លាំង​ ព្រិលធ្លាក់ នេះបើតាមការចែករំលែករបស់ទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ។

តាមរយៈការចែករំលែកនេះបានឱ្យដឹងថាសូមប្រុងប្រយ័ត្នខ្ពស់​ ថ្ងៃចន្ទនេះ ចន្លោះម៉ោង៣ភ្លឺ​ ដល់ម៉ោង៩ព្រឹក​ ទីក្រុងសេអ៊ូល​ រួមទាំងតំបន់ភាគខាងលិច​ និង​ មានភ្លៀងធ្លាក់ខ្លាំងរយ:ពេលខ្លី​ ហើយពីម៉ោង៩ព្រឹក​ ដល់ម៉ោង៣រសៀល​ នឹងមានភ្លៀងធ្លាក់ទូទាំងប្រទេស​។

ចំណែកក្រោយមកទៀត ម៉ោង៣ ដល់ម៉ោង៦ល្ងាច​ ភ្លៀងបន្តធ្លាក់ទៀត​ នៅតំបន់​កាំងវ៉ុន​ ឈុនប៊ុក​ ឈុងប៊ុក​ ហេីយតំបន់ភ្នំខេត្តកាំងវ៉ុន​ នឹងមានព្រិលធ្លាក់កកកុញគ្រប់ដណ្តប់​។ ចាប់ពីចន្ទនេះទៅ ពេលថ្ងៃតទៅសីតុណ្ហភាពនឹងចុះត្រជាក់ខ្លាំង​ ដោយសារឥទ្ធិពលខ្យល់ត្រជាក់បក់មកពីតំបន់​សុីបេរី ប្រទេសរុស្ស៊ី​ អាជ្ញាធរបានប្រកាសអោយប្រយ័ត្ននិងថែសុខភាព​ សូមតាមដានព័ត៌មានអាកាសធាតុចាប់ពីថ្ងៃនេះ​។

ដូចនេះ សូមបងប្អូនខ្មែរយើងទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង សូមប្រយ័ត្ន​ភ្លៀងខ្លាំង​ ខ្យល់បក់ខ្លាំង​ ផ្គររន្ទះ ភ្លៀងទឹកកក​ ព្រិលកកតាមផ្លូវរអិល​ ថែសុខភាពជាចំបង​។ សូមជួយចែករំលែកបន្តដល់បងប្អូនយេីងអោយបានដឹង។

Leave a Reply

Your email address will not be published. Required fields are marked *