គោរពច្បាប់ឱ្យបានម៉ត់ចត់! ប៉ូលីសកូរ៉េកំពុងស៊ើបអង្កេតលើរាប់ពាន់ករណី ដែលល្មើសនឹងវិធានការប្រឆាំងកូវីដ-១៩ មានមានដល់ការឃុំខ្លួនទៀតផង

សេអ៊ូល៖ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ប៉ូលីសកូរ៉េខាងត្បូងកំពុងតាមដានលើករណីសង្ស័យ ជាង ១០០០ ករណី ដែលល្មើសនឹងច្បាប់ និងវិធានការបម្រាមប្រឆាំងជម្ងឺកូវីដ-១៩ ដាក់ចេញដោយរដា្ឋភិបាលកូរ៉េ។

បើតាមមជ្ឈមណ្ឌលទប់ស្កាត់គ្រោះមហន្តរាយរបស់កូរ៉េ ប៉ូលីសបានកំណត់មុខសញ្ញាសង្ស័យដែលល្មើសនឹងច្បាប់ និងវិធានការបម្រាមប្រឆាំងជម្ងឺកូវីដ-១៩ ដល់ចំនួន ១០៧១ នាក់ ដែលក្នុងនោះ មាន ៤៩២ នាក់ត្រូវបានធ្វើការចោទប្រកាន់ជាផ្លូវការ ហើយជាលទ្ធផលមានជនល្មើស ១០ នាក់ហើយដែលត្រូវបានធ្វើការឃាត់ខ្លួន។

ក្នុងចំណោមករណីដែលល្មើសទាំងអស់ គេសង្កេតឃើញថាសឹងតែពាក់កណ្តាល ៤៤.៦% គឺល្មើសនឹងបម្រាមការដាក់ខ្លួនឱ្យនៅដោយឡែកក្នុងផ្ទះ រីឯ ៣៩.៧% ទៀតគឺល្មើសនឹងបម្រាមមិនឱ្យមានការជួបជុំ។ ក្នុងចំណោមជនល្មើស ១០ រូប ដែលត្រូវបានឃាត់ខ្លួន គឺមាន ៧ រូប ត្រូវបានរកឃើញថាមានចេតនាបំពាននឹងវិធានការចត្តាឡីស័កដោយឃុំខ្លួនដោយឡែកក្នុងផ្ទះខ្លួន ដែលក្នុងនោះ ៥ នាក់ ដែលបានមកពីបរទេស បានចាកចេញពីផ្ទះរបស់ខ្លួនក្នុងអំឡុងពេលធ្វើចត្តាឡីស័ក។

ក្នុងនោះដែរ ប៉ូលីសក៏បានស៊ើបអង្កេតផងដែរលើករណី ១១០ ផ្សេងទៀត ដែលបានបំពានដល់វិធានការតម្រូវឱ្យពាក់ម៉ាស់ពេលធ្វើដំណើរតាមមធ្យោបាយសាធារណៈ។

សូមបញ្ជាក់ថា តាំងពីខែកុម្ភៈមក មានកម្លាំងប៉ូលីសដល់ជាង ៨ ពាន់នាក់ ត្រូវបានដាក់ពង្រាយដើម្បីតាមឃ្លាំមើល និងស៊ើបអង្កេតលើករណីល្មើសនឹងវិធានការសុខាភិបាលទប់ស្កាត់ជម្ងឺរាតត្បាតជាសាកលនេះ។

Leave a Reply

Your email address will not be published. Required fields are marked *