កូរ៉េខាងត្បូង៖ មានដំណឹងពីការចាប់ផ្តើមបើកប្រទេសកូរ៉េខាងត្បូង ដើម្បីទទួលពលករបរទេសពី១៦ប្រទេសត្រឡប់មកប្រទេសកូរ៉េឡេីងវិញ នេះរាប់បញ្ចូលទាំងបងប្អូនពលករនៅតំបន់អាស៊ីអាគ្នេយ៍ ដែលពីមុនត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសកូរ៉េ ដោយសារស្ថានភាពកូរ៉ូណា នេះបើតាមការចែកចាយដោយទំព័រហ្វេសប៊ុក Meng Costa បំណងល្អពីខ្ញុំ។
កម្លាំងពលកម្មពីបរទេសឥឡូវនេះ ត្រូវបានគេរំពឹងថានឹងហោះហើរជាធម្មតាចូលប្រទេសកូរ៉េ ទៅកាន់សហគ្រាសធុនតូច និងមធ្យម តំបន់ជនបទ និងនេសាទ ដែលទាំងអស់នោះជាតំបន់ដែលប្រឈមនឹងការខ្វះខាតកម្លាំងពលកម្មជាង២ឆ្នាំមកហើយ។ យោងតាមក្រសួងការងារ និងពលកម្ម (고용노동부) នៅថ្ងៃទី២៧ ខែតុលានេះ គ្រោងនឹងពង្រីកការជ្រើសរើសពលករបរទេស ក្រោមប្រព័ន្ធអនុញ្ញាតការងារ និងមុខរបរ (EPS) ដោយប្រកាសពីច្បាប់សម្រាប់ការរស់នៅជាមួយជំងឺកូរ៉ូណា ដែលនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។
ប្រព័ន្ធអនុញ្ញាតការងារនិងមុខរបរ គឺជាប្រព័ន្ធដែលជ្រើសរើសពលករបរទេសគ្មានជំនាញ(비전문 ) ភាគច្រើនផ្តោតលើការប្រើប្រាស់កម្លាំងពលកម្មក្នុងវិស័យផ្សេងៗដូចជា ឧស្សាហកម្ម កសិកម្ម បសុសត្វ នេសាទ ឧស្សាហកម្មផលិត និងសំណង់ ។ ក្នុងមួយឆ្នាំៗ ពលករបរទេសប្រមាណជាង ៥០,០០០នាក់ ចូលប្រទេសកូរ៉េ មកពី១៦ប្រទេស មុនផ្ទុះកូរ៉ូណាកេីតឡេីង ប៉ុន្តែបន្ទាប់ពីការរាតត្បាតជំងឺនេះ ចំនួនចូលរបស់ពលករ បានធ្លាក់ចុះយ៉ាងខ្លាំងមកត្រឹមតែ 5,000 នៅឆ្នាំមុន និង 6,000 នាក់ក្នុងឆ្នាំនេះ ។
ទោះបីជាក្រុមហ៊ុនខ្នាតតូច និងមធ្យមក៏ដោយ រួមមានភូមិកសិកម្ម និងភូមិនេសាទបានចាប់ផ្តើមត្អូញត្អែរអំពីកង្វះកម្លាំងពលកម្មផ្គត់ផ្គង់ ប៉ុន្តែមានតែប្រទេសចំនួន៦ប៉ុណ្ណោះក្នុងចំណោមប្រទេសទាំង ១៦ប្រទេស ដែលត្រូវបានលើកលែងពីការរឹតត្បិតការចូល ពីព្រោះវីរុសបំលែងខ្លួន delta. នៅតែបន្តជាកង្វល់។ ប៉ុន្តែចំណុចរបត់មួយបានចាប់ផ្តើមផ្ទុះឡើងនៅពេលដែលមានរបាយការណ៍ថានាយកដ្ឋានការងារនិងពលកម្ម កំពុងពិចារណាលើកលែងការរឹតត្បិតផ្នែកអន្តោប្រវេសន៍ក្នុងប្រទេសផ្សេងទៀតដើម្បីអនុញ្ញាតឱ្យមានកម្លាំងពលកម្មបន្ថែមទៀត។
ទោះយ៉ាងណាក៏ដោយ ប្រហែលជាមានការជំទាស់ពីអាជ្ញាធរសុខាភិបាលសាធារណៈ ដែលអាចមានការព្រួយបារម្ភអំពីលទ្ធភាពនៃការរីករាលដាលនៃកូរ៉ូណាបំលែងខ្លួន វាក៏ពាក់ព័ន្ធនឹងការសម្របសម្រួលកន្លែងចត្តាឡីស័ក សម្រាប់ពលករបរទេសដែលទើបនឹងមកដល់ ដែលជាបញ្ហាសំខាន់ដែលត្រូវដោះស្រាយមុននឹងសម្រេចចិត្តនាំចូលពលករឡើងវិញដោយសេរី។
មន្ត្រីក្រសួងការងារ និងពលកម្ម បានឲ្យដឹងថា៖ «យើងកំពុងពិចារណាលើការស្តារពលករបរទេសឱ្យឡើងទៅកម្រិតដូចនៅមុនកូវីដ-១៩។ ដោយសារតែមានការត្អូញត្អែរអំពីកង្វះកម្លាំងពលកម្មជាបន្តបន្ទាប់ក្នុងឧស្សាហកម្មផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ ការកំណត់ច្បាប់ និងចំនួនដែលត្រូវនាំចូលមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនោះទេ យើងនៅតែត្រូវរង់ចាំការប្រកាសមួយទៀត»។