ក្រោយផ្ទុះកូវីដ-១៩ មួយរយៈ ប្រតិបត្តិការទិញទំនិញតាមអនឡាញនៅកូរ៉េ កើនឡើងយ៉ាងគំហុកក្នុងប៉ុន្មានខែចុងក្រោយ

សេអ៊ូល៖ ការលក់ទំនិញអនឡាញកើនចំនួន 13.1% ក្នុងអំឡុងខែឧសភា បើប្រៀបទៅនឹងទិន្នន័យដូចគ្នាក្នុងខែឧសភា កាលពីឆ្នាំមុន។

ចំនួនប្រតិបត្តិការទំនិញតាមប្រព័ន្ធលក់អនឡាញមានដល់ 12.72 ទ្រីលានវ៉ុន (ប្រមាណ 10.59 ប៊ីលានដុល្លារ) ដែលកើនចំនួន 1.46 ទ្រីលានវ៉ុន ប្រៀបទៅនឹងទិន្នន័យដូចគ្នាក្នុងខែឧសភា កាលពីឆ្នាំមុន បើតាមទិន្នន័យពីមជ្ឈមណ្ឌលស្ថិតិរបស់កូរ៉េ។

ទំនោរនេះក៏ដូចគ្នាដែរ កាលពីខែមេសាកន្លងទៅ។ គេអាចយល់យ៉ាងច្បាស់ថា ការកើនឡើងនៃទំនោរប្រើប្រាស់មធ្យោបាយអនឡាញក្នុងការទិញទំនិញនេះ គឺដោយសារតែការបារម្ភពីការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ ដែលត្រូវបង្ខំឱ្យមនុស្សគ្រប់គ្នាសម្ងំនៅផ្ទះរៀងៗខ្លួន។

ឥវ៉ាន់ដែលលក់ដាច់ជាងគេមានដូចជាសាប៊ូលាងដៃសម្លាប់មេរោគ ម្សៅសាប៊ូ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃដទៃទៀត។

Leave a Reply

Your email address will not be published. Required fields are marked *