ដឹងអត់ថាប្រទេសកម្ពុជាយើងនាំចេញទំនិញអ្វីខ្លះច្រើនជាងគេ?

ធ្លាប់ឃើញតែឡានកុងតឺន័រធំៗ ដឹកឥវ៉ាន់ចេញ ចូល​សឹងគ្រប់ទីកន្លែង ដែលឆ្ងល់អត់ថាគេដឹកអីខ្លះ? ហើយដឹកយកទៅណាដែរ?

ការនាំចេញបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើជាប្រភពចំណូលជូនជាតិ ក៏ដូចជាធ្វើអោយសេដ្ឋកិច្ចរីកចម្រើនទៅមុខផងដែរ ហើយជាក់ស្តែងការនាំចេញរបស់កម្ពុជាក៏ពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យធំៗដូចជា វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យកាត់ដេរ និងសេវាកម្មនានា។

ចំពោះ ការនាំចេញនេះផងដែរ ត្រូវបានដឹងថាអាចផ្តល់ចំណូលបានរហូតដល់ទៅ ១៩ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០១៨ ធ្វើអោយកម្ពុជាក្លាយជាប្រទេសនាំចេញធំលំដាប់ទី ៧៤ នៅលើពិភពលោក។ ចំណែកឯដៃគូនាំចេញសំខាន់
មានដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ ជប៉ុន និងបារាំងផងដែរ។

ខាងក្រោមនេះជាទំនិញទាំង១០ធំៗ ដែលកម្ពុជាបានធ្វើការនាំចេញទៅក្រៅប្រទេស៖

១. សម្លៀកបំពាក់ ឬ គ្រឿងបន្ថែម ធ្វើពីការចាក់ 44% នៃការនាំចេញសរុប
២. សម្លៀកបំពាក់ ឬ គ្រឿងបន្ថែម ដែលមិនបានធ្វើពីការចាក់ 20.1%
៣. ស្បែកជើង 10.6%
៤. ស្បែក ឬ animal gut 4.5% (ចំពោះការអាចយកទៅធ្វើអីបានសូមអាននៅទីនេះ : https://encyclopedia2.thefreedictionary.com/Processing+of+A… )
៥. គ្រឿងម៉ាសុីនអគ្គិសនី និងគ្រឿងបរិក្ខាផ្សេងៗ 2.7%
៦. យានយន្ត 2.5%
៧. គ្រាប់ធញ្ញជាតិរួមមានអង្ករ និងពោត 2.1%
៨. រោមសត្វ, រោមសត្វសិប្បនិម្មិត 1.5%
៩. ប្លាស្ទិក 1.3%
១០. បន្លែ 1.1%

ខ្លឹមសារទាំងស្រុងពី៖ CamboFinance

Leave a Reply

Your email address will not be published. Required fields are marked *