កូរ៉េខាងត្បូង៖ សម្រាប់បងប្អូនជាអ្នកខុសច្បាប់រស់នៅក្នុងប្រទេសកូរ៉េខាងត្បូង សូមជ្រាបអំពីនីតិវិធីនៃការចាក់វ៉ាក់សាំងកូវីដ ដែលអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរៀបចំសម្រួលជូនបន្ថែមឱ្យកាន់តែមានភាពងាយស្រួលជាងមុន។
តាមការចែករំលែកពីទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ នីតិវិធីសំរាប់ការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ សម្រាប់អ្នកខុសច្បាប់គឺកានតែងាយស្រួលដូចជា៖
សំរាប់ការចុះឈ្មោះចាក់វ៉ាក់សាំង សំរាប់អ្នកខុសច្បាប់កាន់តែងាយស្រួលជាងមុន
សម្រាប់ពីមុន៖ គេអាចចាក់បាន ទាល់តែមាន លិខិតឆ្លងដែន (ប៉ាស្ព័រ) រឺ អាយឌីកាតចាស់ រឺឯកសារបញ្ជាក់ទីលំនៅពីក្រុមហ៊ុន ទេីបគេចេញលេខបណ្តោះអាសន្នឱ្យ។
ប៉ុន្តែសម្រាប់ឥលូវនេះវិញ៖ គេអាចចាក់វ៉ាក់សាំងបាន ដោយគ្រាន់តែមានលេខទូរសព្ទ (របស់ខ្លួនឯង រឺម្ចាស់), អុីម៉ែល និងអាស័យដ្ឋាន ដែលអាចទាក់ទងបាន គឺគេចេញលេខបណ្តោះអាសន្នអោយ ភាសាកូរ៉េហៅថា [ 임시관리번호 ]។
តាមរយៈការជូនដំណឹងនេះ សូមអញ្ជើញបងប្អូនខ្មែរយើងដែលកំពុងរស់នៅខុសច្បាប់ ដែលមិនទាន់បានចាក់វ៉ាក់សាំង សូមរួសរាន់ទៅចាក់ ដោយគេលែងទាមទារពិនិត្យលិខិតឆ្លងដែន (ប៉ាស្ព័រ) រឺអាយឌីកាតទៀតនោះទេ។ នីតិវិធីថ្មីនេះកាន់តែងាយស្រួលមែនទែនសម្រាប់បងប្អូនអ្នកខុសច្បាប់ ដោយសារតែអាជ្ញាធរកូរ៉េជំរុញខ្លាំងឱ្យអ្នកខុសច្បាប់ទៅចាកវ៉ាក់សាំងកុំឱ្យខាន ដោយមិនចាំបាច់បារម្ភពីបញ្ហាផ្លូវច្បាប់ណាមួយនោះទេ។
សូមបញ្ជាក់ថា បងប្អូនទាំងអស់ ត្រូវចងចាំលេខបណ្តោះអាសន្នរបស់ខ្លួនឯងដែលគេចេញអោយ គឺសំខាន់ណាស់ បើយេីងភ្លេច នឹងពិបាក់ចាក់លេីកទី២ហើយ អ្នកខ្លះថៅកែចុះឈ្មោះអោយ ភ្លេចលេខផង និងថៅកែមិនអោយលេខបណ្តោះអាសន្ន ពេលប្តូរការងារ ហេីយទៅកន្លែងផ្សេងចាក់មិនបាន ដោយសារអត់មានលេខ관리번호។ ក្នុងនោះដែរ ចាប់ពីថ្ងៃទី១៨ តុលានេះទៅ អ្នកខុសច្បាប់អាចទៅមណ្ឌលសុខភាព តាមតំបន់ដែលរស់នៅ ចុះឈ្មោះភ្លាម ចាក់ភ្លាម ។