ចែករំលែក! អ្នកខុសច្បាប់នៅកូរ៉េ បើចាក់វ៉ាក់សាំងរួច ហើយស្ម័គ្រចិត្តចេញពីកូរ៉េក្នុងរយៈពេលនេះ នឹងបានអត្ថប្រយោជន៍ធំៗដល់ទៅ ២ នេះ រួចផុតលុយពិន័យរាប់លានវ៉ុន និង ..

កូរ៉េខាងត្បូង៖ ក្រសួងយុត្តិធម៌បានចេញសេចក្តីប្រកាសផ្លូវការជាភាសាអង់គ្លេស រៀបរាបពីនីតិវិធី និងដំណើរការព័ត៌មាននានាដែល អនុញ្ញាតឱ្យជនបរទេសរស់នៅលើទឹកដីកូរ៉េខុសច្បាប់ដែលបានចាក់វ៉ាក់សាំងកូវីដរួច បើព្រមព្រៀងចាកចេញពីកូរ៉េនាពេលនេះ នឹងរួចផុតពីការផាកពិន័យ និងបានអត្ថប្រយោជន៍ដទៃទៀតផងដែរ។

តាមរយៈការជូនដំណឹងនេះ ក្រសួងយុត្តិធម៌កូរេ៉បានជម្រាបជូនថាបរទេសដែលខុសច្បាប់ ដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ទាំងស្រុងនឹងរួចខ្លួនផុតពី (១) ការផាកពិន័យលើការរស់នៅខុសច្បាប់កន្លងមក និង(២) ការហាមឃាត់មិនឱ្យចូលដីកូរ៉េវិញនាពេលក្រោយ ករណីដែលពួកគេស្ម័គ្រចិត្តចាកចេញពីកូរ៉េខាងត្បូង ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ។

ការផ្តល់អត្ថប្រយោជន៍លើកលែងឱ្យនេះ ផ្តល់ជូនតែអ្នកខុសច្បាប់ជាបរទេសដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់មុនថ្ងៃទី១២ ខែតុលា ២០២១ និងអ្នកដែលនឹងត្រូវចាក់វ៉ាក់សាំងកូវីដនៅពេលខាងមុខ មុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ប៉ុណ្ណោះ។ សម្រាប់ជនបរទេសខុសច្បាប់ ដែលត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ច ដោយសារពាក់ព័ន្ធ (១) ករណីបទល្មើស ឬ (២)បំពានលើគម្លាតសង្គមកូវីដ នឹងមិនទទួលបានអត្ថប្រយោជន៍ដូចបានរៀបរាប់នេះទេ។

ជនបរទេសខុសច្បាប់ដែលត្រូវនឹងលក្ខណៈកំណត់ទទួលបានអត្ថប្រយោជន៍នេះ អាចទទួលបានអត្ថប្រយោជន៍ បើទោះជាចាក់វ៉ាក់សាំងដូសទី២ ឬដូសទី១ របស់ Janssen មិនទាន់គ្រប់១៤ថ្ងៃក៏ដោយ គឺឱ្យតែចាក់រួចរាល់ ហើយស្ម័គ្រចិត្តចេញ នឹងទទួលបានអត្ថប្រយោជន៍។

សម្រាប់អ្នកដែលខុសច្បាប់ ហើយបានចាក់វ៉ាក់សាំងកូវីដរួច ត្រូវដូចទៅនឹងលក្ខខណ្ឌខាងលើ អាចទៅកាន់ការិយាល័យអន្តោប្រវេសន៍នៅតាមតំបន់ដោយផ្ទាល់ ឬដាក់ពាក្យប្រកាសចាកចេញដោយស្ម័គ្រចិត្តតាមប្រព័ន្ធអនឡាញ ដើម្បីទទួលបានអត្ថប្រយោជន៍ខាងលើនេះ។

សូមធ្វើការទំនាក់ទំនងលេខទូរស័ព្ទ ១៣៤៥ សម្រាប់ព័ត៌មានបន្ថែមដោយមានសេវាកម្មទទួលទូរស័ព្ទ២៤ម៉ោង ជាភាសាអង់គ្លេស និងចិន ហើយមានសេវាទទួលទូរស័ព្ទពីម៉ោង ៩ព្រឹកដល់ម៉ោង ៦ល្ងាច ជាភាសាបរទេសច្រើនទៀត មានទាំងភាសាខ្មែរយើងផងដែរ។

សូមបញ្ជាក់ថា តាមរយៈអត្ថបទព័ត៌មានចុះផ្សាយកន្លងមក អត្ថប្រយោជន៍រួចផុតពីការផាកពិន័យនេះ គឺអាចមានដល់ទៅ ៣០លានវ៉ុន (ប្រមាណជាង ២៥,១៤០ ដុល្លារ) ឯណោះ អាស្រ័យទៅនឹងរយៈពេលដែលអ្នកនោះបានស្នាក់នៅខុសច្បាប់។ អ្នកដែលមិនអាចបង់ប្រាក់ពិន័យនេះបាន គឺនឹងត្រូវកត់ចូលបញ្ជីខ្មៅ ហាមមិនឱ្យចូលប្រទេសកូរ៉េខាងត្បូងជាថ្មី អាចពី១ឆ្នាំ ដល់ទៅ១០ឆ្នាំឯណោះ។

 

Leave a Reply

Your email address will not be published. Required fields are marked *