ចែករំលែក! ច្បាប់ថ្មីអំពីពលករគំរូនៅកូរ៉េខាងត្បូង បានចេញជាផ្លូវការហើយ មាន៤ចំណុចធំៗនេះ ដែលបងប្អូនពលករខ្មែរយើងគួរដឹងឱ្យបានច្បាស់..

កូរ៉េខាងត្បូង៖ ច្បាប់ថ្មីអំពីពលករគំរូបានចេញជាផ្លូវការហើយ តាមការចែករំលែករបស់ទំព័រហ្វេសប៊ុក Kim Haneul នៃការិយាល័យបម្រើសេវាកម្មកូនខ្មែរនៅកូរ៉េ កាលពីម្សិលមិញនេះ។ ច្បាប់ថ្មីនេះបើតាមការចែករំលែក មាន៤ចំណុចធំៗល្អ និងគួរឱ្យចាប់អារម្មណ៍សម្រាប់បងប្អូនជាពលករនៅក្នុងប្រទេសកូរ៉េខាងត្បូង។

ក្នុងច្បាប់ថ្មីអំពីពលករគំរូនេះ ចំណុចទី១៖ គឺបងប្អូនពលករគំរូអាចត្រឡប់មកកូរ៉េវិញលឿនជាងមុន ត្រឹមតែ១ខែឡើងទៅអាចត្រឡប់មកកូរ៉េវិញបាន។

សម្រាប់ចំណុចទី២វិញ៖ ក្នុងអំឡុងពេល៤ឆ្នាំ១០ខែ ធ្លាប់ប្តូរការងារ តែបានទៅបន្តការងារកន្លែងថ្ មីដែលជាប្រភេទការងារដូចការងារចាស់ដដែល នឹងអាចមកជាពលករគំរូបាន។

សម្រាប់ចំណុចទី៣វិញ៖ ធ្លាប់ប្តូរការងារដែលមិនត្រូវបានរាប់បញ្ចូលចំនួនប្តូរ ព្រោះជាជាបញ្ហាខាងថៅកែទើបប្តូរនោះ ទោះធ្វើកន្លែងចុងក្រោយមិនដល់១ឆ្នាំ ក៏អាចមកជាពលករគំរូបាន ចំណុចនេះនឹងបញ្ជាក់បន្ថែមទៀត។

សម្រាប់ចំណុចទី៤វិញ៖ រាល់ថៅកែដែលចង់ជ្រើសយកពលករបរទេសមកធ្វើការជាមួយលើដំបូង ត្រូវតែទទួលការអប់រំរយ:ពេល៦ម៉ោងជាមុនសិន បើមិនអនុវត្តន៍ទៅតាមវិធានការណ៍នៃច្បាប់ទេ នឹងត្រូវបង់ផាកពិន័យ៣លានវ៉ុន។

សម្រាប់ព័ត៌មានបន្ថែម ទំព័រហ្វេសប៊ុក Kim Haneul បានជម្រាបជូនថា នឹងឡាយបកស្រាយនៅថ្ងៃស្អែកនេះជូនបងប្អូន។ សូមអរគុណចំពោះការផ្តល់ព័ត៌មានជូនដោយ: #ការិយាល័យបម្រើសេវាកម្មកូនខ្មែរនៅកូរ៉េ។

Leave a Reply

Your email address will not be published. Required fields are marked *