កូរ៉េខាងត្បូង៖ សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ បានប្រកាសជ្រើសរើសអ្នកបកប្រែភាសាកូរ៉េ (សំរាប់តែនិស្សិតនៅក្នុងប្រទេសកូរ៉េ) ក្នុងគោលបំណង និងលក្ខន្តិកៈកំណត់មួយចំនួន តាមការចែករំលែកលើទំព័រហ្វេសប៊ុករបស់សមាគមផ្ទាល់នៅថ្ងៃពុធទី១៣ ខែតុលា ឆ្នាំ២០២១នេះ។
ក្នុងការចែករំលែកនេះ សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េបានបញ្ជាក់ថា ការជ្រើសរើសអ្នកបកប្រែភាសាកូរ៉េនេះ គឺធ្វើឡើងក្នុងគោលបំណងផ្តល់ការងារ និងប្រាក់ចំណូលដល់និស្សិតខ្មែរដែលកំពុងធ្វើការសិក្សានៅក្នុងប្រទេសកូរ៉េ។ ក្នុងនោះដែរ សម្រាប់ការជ្រើសរើសនេះ អាចនឹងមានកាតព្វកិច្ចធំៗចំនួន៣ គឺ៖ (១) បកប្រែឯកសារ (២) បកប្រែដោយផ្ទាល់ និង (៣) បកប្រែ និងណែនាំផ្លូវ។
បើតាមការចែករំលែកនេះ លក្ខខណ្ឌនៃការជ្រើសរើសសំខាន់ៗមានដូចជា៖
១. ត្រូវជាសមាជិកសមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ (CSAK) ២. មាន TOPIK កំរិត ៥ឡើង ៣. មានអាកប្បកិរិយាស្លូតបូត និងស្មោះត្រង់ ៤. មានទទួលខុសត្រូវ និងគោរពពេលវេលា ៥. មានអាយុក្រោម ៣៥ឆ្នាំ ៦. សុពលភាពស្នាក់នៅយ៉ាងតិច ៦ខែឡើង។
សម្រាប់បងប្អូនសិស្ស និស្សិតខ្មែរនៅកូរ៉េ ដែលត្រូវនឹងលក្ខន្តិកៈកំណត់ខាងលើ ហើយមានបំណងចង់ចូលរួមតាមការជូនដំណឹងជ្រើសរើស សូមផ្តល់ជូននូវឯកសារ និងឆ្លងកាត់ដំណាក់ជ្រើសរើសដូចខាងក្រោម៖ ១. ទទួលយកប្រវត្តិរូបសង្ខេប(CV) ២. សម្ភាសន៍ ៣. ប្រកាសលទ្ធផល
សូមបញ្ជាក់ផងដែរថា ចំណូលនឹងត្រូវបែងចែកជូនអ្នកបកប្រែ ៩០% និង CSAK ១០% ហើយការចុះឈ្មោះអាចធ្វើបានតាមរយៈ google form (ផុតកំណត់ ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២១)
https://forms.gle/a2hVbJ5ipi7pm4B38