ដំឺណឹងល្អ! ពីសប្តាហ៍ក្រោយនេះទៅ ច្បាប់ការងារនៅកូរ៉េ នឹងសម្រួលថ្មីដោយអនុញ្ញាតឱ្យបងប្អូនពលករ-ពលការិនី អាចមានសិទ្ធិក្លាយជាពលករគំរូ បានដោយគ្រាន់បំពេញលក្ខខណ្ឌថ្មីងាយ ១ នេះ

កូរ៉េខាងត្បូង៖ “រដ្ឋមន្ត្រីក្រសួងការងារនិងការងារ 고용노동부장관” បានចេញសេចក្តីប្រកាសអនុម័តឱ្យប្រើប្រាស់ និងមានការទទួលស្គាល់ករណីពិសេសសម្រាប់ការដាក់កំហិតការងារឡើងវិញសម្រាប់ការផ្លាស់ប្តូរអាជីវកម្ម ឬកន្លែងធ្វើការ នេះបើតាមការចែកចាយព័ត៌មានដោយអ្នកគ្រូយូណា ក្នុងទំព័រហ្វេសប៊ុក ការិយាល័យមិត្តភក្ដិកម្ពុជាទាំងអស់គ្នា។

តាមការជូនដំណឹងនេះ បានឱ្យដឹងថាចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ខាងមុខនេះទៅ ច្បាប់ការងារកូរ៉េខាងត្បូងនឹងមានការកែសម្រួលមួយចំនួន ជាពិសេសសម្រាប់បងប្អូនពលករ និងពលការិនីទាំងអស់ដែលរស់នៅនិងកំពុងបម្រើការងារនៅក្នុងសាធារណរដ្ឋកូរ៉េ ដោយបងប្អូនទាំងអស់ ដែលបានចប់កិច្ចសន្យាជាមួយថៅចាស់ ឬក៏ថៅកែចុះហត្ថលេខា (សាញ៉េ) ចេញដោយលក្ខខណ្ឌណាមួយ ក៏បងប្អូននៅតែអាចក្លាយជាពលករគំរូបានដែរ ដោយមានលក្ខខណ្ឌងាយៗមួយចំនួន គឺដោយគ្រាន់តែបងប្អូនពលករ និងពលការិនី បានធេី្វការជាមួយថៅកែថ្មីចាប់ពី១ឆ្នាំឡើងទៅប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងការជូនដំណឹងនេះ សូមទាក់ទងទៅកាន់ទំព័រហ្វេសប៊ុក ការិយាល័យមិត្តភក្ដិកម្ពុជាទាំងអស់គ្នា ដើម្បីបានបានព័ត៌មាន និងការបំភ្លឺបន្ថែម។

Leave a Reply

Your email address will not be published. Required fields are marked *