កូរ៉េខាងត្បូង៖ ខេត្តក្យុងគីដូបានដាក់អោយប្រេីប្រាស់ជាលេីកដំបូងរថយន្តបេីសចាក់វ៉ាក់សាំងចល័ត សំរាប់ជនបរទេសចាប់តាំងពីថ្ងៃទី៦ ខែតុលាម្សិលមិញ ដោយរថយន្តបេីសនេះ អាចចល័តបាន ដេីម្បីចាក់វ៉ាក់សាំងជូនដល់កន្លែងដែលមានជនបរទេសធ្វេីការ និងរស់នៅតែម្តង នេះបើតាមការចែករំលែករបស់ទំព័រហ្វេសប៊ុក Meng Costa បំណងល្អពីខ្ញុំ។
រថយន្តដែលបានដំណេីរការដោយ 한국산업단지공단 경기도 본부 និង 안산시 단원구 នេះ នៅក្នុងរថយន្តបេីស មានពេទ្យ១នាក់ គិលានុបដ្ឋាយិកា២នាក់ អ្នកបេីករថយន្ត១នាក់ ហេីយអាចចាក់វ៉ាក់សាំង បានដល់១០០នាក់ក្នុង១ថ្ងៃ។ ហេីយរថយន្តនេះ នឹងទៅដល់តំបន់ណាដែលមានបញ្ជីឈ្មោះជនបរទេស ដែលចាំបាច់ត្រូវចាក់វ៉ាក់សាំង។
សំរាប់អ្នកខុសច្បាប់ ក៏គេអាចសម្រួលមានជួយចេញលេខចុះបញ្ជីបណ្តោះអាសន្ន ក្រៅពីនេះបានជួយចាក់វ៉ាក់សាំងអោយសាច់ញាតិជនបរទេស សិស្សនិស្សិត និង ជនជាតិកូរ៉េដែលមិនទាន់បានចាក់។ ការចាក់វ៉ាក់សាំងគឺបានបែងចែកអ្នកដែលមានអាយុចាប់ពី៣០ឆ្នាំ ត្រូវចាក់វ៉ាក់សាំង យ៉ានសេន (얀센) របស់ក្រុម Johnson & Johnson និងអ្នកអាយុ១៨ ដល់២៩ឆ្នាំ អាចចាក់វ៉ាក់សាំង Pfizer រឺ Moderna ។
ក្រៅពីនេះខេត្តក្យុងគីដូក៏មានផែនការព្រមគ្នាៗ គឺប្រេីរថយន្តបេីសចល័ត ដេីម្បីចាក់វ៉ាក់សាំង ត្រួតពិនិត្យសុខភាព ព្យាបាល ដល់ជនបរទេសនៅតាមរោងចក្រ កសិដ្ឋាន និង ភូមិដែលមានជនបរទេសរស់នៅ ទូទាំងខេត្តក្យុងគីដូ តែអ្វីដែលសំខាន់ គឺជនបរទេសមិនចេះភាសា។ រថយន្តបេីសនេះ ចុះប្រតិបត្តិការមុនដំបូងគេ នៅទីក្រុងអានសាន ចាប់ពីថ្ងៃទី៦ដល់៨តុលា នេះ ដេីម្បីស្វែងរកជនបរទេស ដែលមិនមានចុះបញ្ជី(ខុសច្បាប់) ដេីម្បីចាក់វ៉ាក់សាំងជូន ទប់ស្កាត់ការឆ្លងរីករាលដាល វីរុសកូរ៉ូណា។