លែងពិបាកទៀតហើយ! ឥឡូវនេះ ចង់ធ្វើ ឬកែទិន្នន័យសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ កាន់តែមានភាពងាយស្រួល និងធ្វើបាននៅជិតបង្កើយ!

ភ្នំពេញ៖ ជាយន្តការថ្មីមួយទៀត ក្នុងការបង្ខិតសេវាឲ្យកាន់តែកៀកនឹងប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ បានចេញប្រកាសនៅថ្ងៃទី ០១ កក្កដា ២០២០ កំណត់ពីការផ្ទេរសមត្ថកិច្ច ក្នុងការពិនិត្យសម្រេចផ្តល់សៀវភៅ និងសៀវភៅគ្រួសារ ឱ្យកាន់មានភាពងាយស្រួយ និងជិតបង្កើយទៅនឹងប្រជាជនផ្ទាល់។

តាមខ្លឹមសារនៃប្រកាសនេះ ចាប់ពីថ្ងៃចេញប្រកាសនេះទៅ សមត្ថកិច្ចនៃការផ្តល់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យផ្សេងៗក្នុងបញ្ជីស្នាក់នៅ ត្រូវបានផ្ទេរពីអធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅនាយបុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលនៅកៀកនឹងប្រជាពលរដ្ឋវិញ។

រីឯសមត្ថកិច្ចនៃការពិនិត្យ សម្រេចផ្តល់សៀវភៅគ្រួសារ ទុតិយតាសៀវភៅគ្រួសារ ការប្រែប្រួលនៃសមាជិកគ្រួសារ និងការកែសម្រួលទិន្នន័យផ្សេងៗក្នុងបញ្ជីគ្រួសារ ត្រូវបានផ្ទេរពីស្នងការនគរបាលរាជធានី ខេត្ត មកជូនទៅអធិការនគរបាលក្រុង ស្រុក ខណ្ឌវិញ។

Leave a Reply

Your email address will not be published. Required fields are marked *