មកវិញហើយ! ហ្វេសប៊ុក អ៊ីនស្តាក្រាម ដំណើរការវិញបានហើយ ក្រោយពីរលត់ឈឹងបើកមិនចេញផ្អើលសឹងទូទាំងពិភពលោក អស់ជាង៦ម៉ោង កាលពីយប់មិញ!!

កម្មវិធីបណ្តាញសង្គមដ៏ល្បី Facebook, Instagram និង​ Whatsapp កាលពីប៉ុន្មានម៉ោងមុននេះ សឹងតែពាក់កណ្តាលយប់នៅស្រុកខ្មែរយើង បានគាំងបើកដំណើរការលែងចេញសឹងទាំងស្រុងអស់ជាច្រើនម៉ោង ទំរាំដល់មុននេះបន្តិច សឹងជាង៦ម៉ោងក្រោយមក ទើបអាចដំណើរការឡើងវិញបាន។

ចុះផ្សាយក្នុងសារព័ត៌មានធំៗទូទាំងពិភពលោក និងបានការសាទរយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់រាប់ពាន់លាននាក់ដែរនោះ កម្មវិធីទាំងនេហដំណើរការឡើងវិញហើយនៅប្រហែលម៉ោងជិត ៤:៤៥នាទីព្រឹក (ម៉ោងនៅកម្ពុជា) អ្នកប្រើប្រាស់មួយចំនួនបានចាប់ផ្តើមដំណើរការប្រើប្រាស់ Facebook បានឡើងវិញ ខណៈអ្នកមួយចំនួននៅតែប្រទះបញ្ហាក្នុងការតភ្ជាប់ តែមកដល់ពេលនេះ អ្វីៗហាក់ដំណើរការរលូនជាងមុនហើយ។

សូមបញ្ជាក់ថា ការផ្តាច់ប្រព័ន្ធបណ្តាញសង្គមរបស់ក្រុមហ៊ុនយក្សពិភពលោកផ្នែកបច្ចេកវិទ្យា Facebook នេះមិនមែនជាលើកទី១ទេដែលបានកើតឡើង ករណីបែបនេះក៏ធ្លាប់មានកើតឡើងនាពេលកន្លងមក ហើយគ្រាន់តែក្នុងរយៈពេលប៉ុន្មានថ្ងៃនេះគឺមានការកាត់ផ្តាច់បែបនេះ២ដងមកហើយ តែសម្រាប់លើកនេះគឺប៉ះពាល់អ្នកប្រើប្រាស់សឹងទូទាំងពិភពលោក។

ជាមួយនឹងករណីបែបនេះ សម្រាប់វិស័យហិរញ្ញវត្ថុវិញ ភាគហ៊ុនរបស់ក្រុមហ៊ុន Facebook វិញ​បានធ្លាក់ចុះដល់ទៅ៥.៣% កាលពីយប់មិញនេះ ជាតួលេខធ្លាក់អាក្រក់បំផុតក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះ។ អ្នកជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាបានលើកឡើងថាបញ្ហាដ៏ធំទូទាំងពិភពលោកនេះ អាចបណ្តាលមកពីបញ្ហាបច្ចេកវិទ្យាផ្ទៃក្នុងរបស់ក្រុមហ៊ុន Facebook ផ្ទាល់ តែគេក៏មិនទាត់ចោលទាំងស្រុងលទ្ធភាពនៃការលួចវាយប្រហារពីបុគ្គលខាងក្រៅក្រុមហ៊ុនណាមួយដែរ។

យ៉ាងណាមិញ ក៏មានការរាយការណ៍មកថានៅមានមុខងារមួយចំនួននៅលើកម្មវិធីទាំងនេះ មិនទាន់ដំណើរការបានដូចដើមវិញទាំងស្រុងនោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *