ហួសចិត្ត! នៅសេអ៊ូលបុរសម្នាក់ គ្រាន់អ្នកជិតខាងដេកនឹងគ្នាលឺសម្លេង ក៏អើតមើលតាមវេរ៉ង់ដា ទ្រាំចិត្តឆ្ងល់មិនបានទៀត ក៏ហក់ចូលដល់ផ្ទះគេតែម្តង ចុងក្រោយប៉ូលិសចាប់ជាប់ដោយសារ…

កូរ៉េខាងត្បូង៖ បុរសម្នាក់អាយុជាង៥០ឆ្នាំនៅសេអ៊ូល ត្រូវបានសមត្ថកិច្ចកូរ៉េឃាត់ខ្លួន និងកំពុងបញ្ជូនបន្តសំណុំរឿងបន្ត ដោយសារតែបុរសរូបនេះឆ្ងល់ចង់ដឹងចង់លឺរឿងគេខ្លាំងពេក ហ៊ានផ្លោះជញ្ជាំងបន្ទប់អាផាតមិនខ្លួន ចូលដល់បន្ទប់អាផាតមិនជាប់នោះ ដោយសារតែលឺសម្លេងដែលគេកំពុងតែដេករួមមេត្រីជាមួយគ្នា។

ករណីគួរឱ្យភ្ញាក់ផ្អើលនេះបានចុះផ្សាយក្នុងសារព័ត៌មាន Naver News ភាសាកូរ៉េ ហើយបានកើតហេតុកាលពីវេលាម៉ោង ៦:៤០នាទីល្ងាច ថ្ងៃទី១ តុលា ប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយប៉ូលិសក្រុងសេអ៊ូលបានប្រកាសនៅថ្ងៃនេះថាបានឃាត់ខ្លួនបុរសអាយុ៥១ឆ្នាំម្នាក់ ដែលសង្ស័យថាបានលួចចូលក្នុងគេហដ្ឋានអ្នកដទៃដោយមិនមានការអនុញ្ញាត។

បុរសដែលប្រព្រឹត្តករណីលួចផ្លោះចូលជញ្ជាំងផ្ទះគេនេះ ត្រូវបានសមត្ថកិច្ចបង្កសំណុំរឿងករណីបំពានលួចចូលគេហដ្ឋានអ្នកដទៃដោយគ្មានការអនុញ្ញាត នៅនឹងចំណុចផ្ទះអាផាតមិននៅហ្គាងដុងហ្គូ (강동구) ក្រុងសេអ៊ូល។

នៅក្នុងការស៊ើបអង្កេតនិងសួរចម្លើយ បុរសជាជនសង្ស័យបាននិយាយថា នៅពេលកើតហេតុនោះគាត់បានលឺសម្លេងមនុស្សកំពុងដេករួមមេត្រីជាមួយគ្នាចេញពីបន្ទប់ជាប់គាត់នោះ ហើយស្រាប់តែពេលនោះគាត់ចាប់ផ្តើមឆ្ងល់ខ្លាំង និងបានចេញទៅវេរ៉ង់ដាខាងក្រៅដើម្បីមើលឱ្យកាន់តែច្បាស់ថាមានរឿងអីកើតឡើង ហើយមិនត្រឹមតែអើតមើលនោះទេ គឺគាត់បានចេញពីវេរ៉ង់ដាផ្ទះគាត់ ហក់ឆ្លងចូលទៅវេរ៉ង់ដាផ្ទះអ្នកជិតខាងគាត់ដែលគាត់បានលឺសម្លេងនោះទៀត។

ដូចនេះហើយទើបបង្កជាការភ្ញាក់ផ្អើល និងឈានដល់ការឃាត់ខ្លួនបុរសខាងលើនេះតែម្តង។ ប៉ូលិសកូរ៉េបាននិយាយថា ករណីនេះករណីដែលបង្កការបំពានដល់ឯកជនភាពរបស់ស្រ្តីភេទ ហើយសមត្ថកិច្ចប៉ូលិសសម្រេចចេញដីកានេះដោយបានថ្លឹងថ្លែងទៅលើភាពធ្ងន់ធ្ងរប៉ះពាល់ទៅលើជនរងគ្រោះ។

ចំពោះករណីនេះ សំណុំរឿងបានបញ្ជូនដល់តុលាការហើយកំពុងបន្តត្រួតពិនិត្យថាគួរនឹងមានវិធានការបែបណាចំពោះបុរសខាងលើនេះ ដែលចង់ដឹងចង់លឺរឿងគេខុសទំនងបែបនេះ។

Leave a Reply

Your email address will not be published. Required fields are marked *