«បា៉ៗ ម៉េចបានប៉ាត្រជាក់ម្លេះ?» !! នៅកូរ៉េខាងត្បូង បុរសវ័យ៣០ឆ្នាំជាងម្នាក់ចាក់វ៉ាក់សាំងកូវីដនេះហើយមិនដល់១សប្តាហ៍ផង ក៏បាត់បង់ជីវិត អះអាងដោយប្រពន្ធក្នុងញ្ញត្តិ ជូនប្រធានាធិបតីកូរ៉េ

កូរ៉េខាងត្បូង៖ បុរសម្នាក់អាយុ៣០ឆ្នាំ ត្រូវបានអះអាងថាបានបាត់បង់ជីវិតត្រឹមមួយសប្តាហ៍ប៉ុណ្ណោះក្រោយពីបានចាក់វ៉ាក់សាំងកូវីដនៅកូរ៉េខាងត្បូង បើតាមការបញ្ជាក់ពីស្រ្តីម្នាក់ដែលអះអាងថាជាប្រពន្ធរបស់បុរសរងគ្រោះ រៀបរាប់នៅក្នុងញ្ញត្តិមួយផ្សព្វផ្សាយជាសាធារណៈនៅទំព័រប្រធានាធិបតីកូរ៉េខាងត្បូង។

ចុះផ្សាយក្នុងសារព័ត៌មាន Naver News កូរ៉េបានឱ្យដឹងថា កាលពីថ្ងៃទី២៤ កញ្ញា ២០២១ម្សិលមិញនេះ នៅលើគេហទំព័រញ្ញត្តិសម្រាប់ដាក់ជូនប្រធានាធិបតីកូរ៉េខាងត្បូង មានការបង្ហោះមួយដោយដាក់ចំណងជើងថា​ «ខ្ញុំបាត់បង់ប្តី និងឪពុករបស់កូនៗ២នាក់ហើយ ក្រោយពីបានចាក់វ៉ាក់សាំងដូសដំបូងរបស់ Pfizer»។

តាមរយៈការរៀបរាប់ក្នុងញ្ញត្តិនេះបានឱ្យដឹងថា បុរសដែលជួបនឹងហេតុការណ៍នេះមានអាយុជាង៣០ឆ្នាំ ហើយមានកូន២នាក់ អាយុ៨ឆ្នាំម្នាក់ និង៣ឆ្នាំម្នាក់។ គាត់បានចាក់វ៉ាក់សាំងដូសដំបូងរបស់ Pfizer កាលពីម៉ោងជាង៩ព្រឹកថ្ងៃទី៣០ សីហា ២០២១នេះ។ ហើយក្រោយពីចាក់បាន១ថ្ងៃ គាត់ចាប់ផ្តើមត្អូញត្អែរថាឈឺទ្រូង និងមានការពិបាកដកដង្ហើម។

ក្រោយពីទៅពីនិត្យនៅមន្ទីរពេទ្យ គ្រូពេទ្យរកឃើញថាបុរសរូបនេះមានអាការៈរលាកសួត និងហើមសួត ដោយមិនដឹងពីមូលហេតុ។ ក្រោយមកទៀត ដល់ថ្ងៃទី៨ក្រោយពីបានចាក់វ៉ាក់សាំង បុរសរូបនេះក៏មានអាការៈគាំងបេះដូង និងបានបាត់បង់ជីវិតតែម្តងនៅថ្ងៃទី១២ កញ្ញានេះ គឺប្រមាណមិនដល់មួយសប្តាហ៍ផងក្រោយពីចាក់វ៉ាក់សាំង។

ក្នុងញ្ញតិ្តនេះ បាននិយាយរៀបរាប់ដោយអាឡោះអាឡ័យថា «ត្រឹមតែមួយថ្ងៃសោះ ខ្ញុំបាត់បង់់ប្តី និងបាត់បង់ឪពុកកូនៗរបស់ខ្ញុំ» ហើយក្រោយពីបាត់បង់ប្តីដែលជាមេគ្រួសារដូចនេះ រូបគាត់ដែលជាស្រ្តីមេផ្ទះ និងកូនតូចៗរបស់ខ្លួនត្រូវទ្រាំដូចថ្មបាក់ភ្លាមៗអញ្ចឹង មិនដឹងថាថ្ងៃមុខនឹងត្រូវរស់នៅ មានរបរអ្វីទៅចិញ្ចឹមជីវភាពទាំងស្រុងដោយខ្លួនឯងនោះឡើយ។ ក្នុងញ្ញតិ្តបន្តទៀតថា នៅពេលដែលប្តីបាត់បង់ជីវិតនោះ កូនតូចៗមិនដឹងអី បានសួរគាត់ថា «ម៉េចបានជាប៉ាត្រជាក់ម៉េស»។

ម្ចាស់ញ្ញត្តិនេះសរសេរផងដែរថា «ខ្ញុំចង់លើកករណីនេះប្រាប់ទៅអ្នកគ្រប់គ្នាឱ្យបានដឹង ដោយសារហេតុការណ៍បែបនេះអាចនឹងកើតឡើងលើអ្នកដទៃទៀតផងដែរ»។

សូមបញ្ជាក់ថា នេះមិនមែនជាករណីដំបូងនោះទេដែលមានការអះអាងថាអ្នកដែលបានចាក់វ៉ាក់សាំងកូវីដហើយមានលេចចេញនូវប្រតិកម្ម ឬដល់ការបាត់បង់ជីវិតនៅកូរ៉េខាងត្បូង តែយ៉ាងណាក៏ដោយ អាជ្ញាធរសុខាភិបាលជំនាញកូរ៉េខាងត្បូង នៅតែបញ្ជាក់ថាករណីប្រតិកម្ម ឬលេចចេញផលប៉ះពាល់ទាំងនេះ អាចនឹងកើតមានមែន​តែក្នុងករណីកម្រមែនទែន ហើយដូចនេះអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំង នៅតែមានលើសហានិភ័យនានាដែលអាចកើតមានឡើងពីការចាក់វ៉ាក់សាំង។

 

Leave a Reply

Your email address will not be published. Required fields are marked *