ចែករំលែក! ពីខែក្រោយនេះ កូរ៉េខាងត្បូងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ ជូនស្រ្តីមានផ្ទៃពោះ និងក្មេងអាយុហើយ! ខណៈដូសជម្រុញក៏នឹងចាប់ផ្តើមចាក់ផងដែរ អាចជូនក្រុមអាទិភាព ២នេះមុនគេសិន

កូរ៉េខាងត្បូង៖ ស្រ្តីមានផ្ទៃពោះ និងកុមារតូចៗនៅកូរេ៉ខាងត្បូងនឹងចអាចចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដបានចាប់ពីខែក្រោយនេះទៅហើយ ជាផ្នែកមួយនៃការពង្រីកវិសាលភាពនៃកម្មវិធីចាក់វ៉ាក់សាំងនៅកូរ៉េខាងត្បូងជំហានថ្មីបន្ថែមទៀត។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងថា មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) នៅថ្ងៃចន្ទខាងមុខនេះ នឹងចេញសេចក្តីប្រកាសអំពីបញ្ជីប្រភេទក្រុមដែលនឹងអាចទទួលចាក់វ៉ាក់សាំងកូវីដនៅត្រីមាសទី៤ខាងមុខនេះ ដើម្បីជាការចូលរួមអនុវត្តសម្រេចឱ្យបានកម្មវិធីចាក់វ៉ាក់សាំងកូវីដឱ្យបានទៅតាមគោលដៅ និងអាចសម្រេចបានបង្កើតជាប្រព័ន្ធភាពស៊ាំសហគមន៍ (Herd Immunity) ត្រឹមខែវិច្ឆិកាខាងមុខ។

យ៉ាងណាមិញ អ្វីដែលគេបានដឹងជាបឋមនោះ គឺក្នុងក្រុមដែលនឹងអាចចាក់វ៉ាក់សាំងកូវីដបានក្នុងអំឡុងត្រីមាសទី៤ខាងមុខនេះ នឹងមានរួមបញ្ចូលទាំងស្រីមានផ្ទៃពោះ និងក្មេងៗអាយុពី១២ ដល់១៧ឆ្នាំផងដែរ។ ផែនការថ្មីនេះក៏នឹងបញ្ជាក់បន្ថែមពីការចាក់វ៉ាក់សាំងដូសជម្រុញសម្រាប់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ ដើម្បីអាចការពារពីកូវីដបម្លែងខ្លួនថ្មី ដែលតា ផងដែរដែលកំពុងវាយលុកខ្លាំងសម្រាប់ក្នុងរលកទី៤នៃការផ្ទុះជំងឺកូវីដបច្ចុប្បន្ននៅកូរ៉េខាងត្បូងផងដែរ។

សម្រាបផែនការចាក់វ៉ាក់សាំងដូសជម្រុញនេះ ក្រុមជនអាទិភាពដែលអាចនឹងទទួលបានវ៉ាក់សាំងជម្រុញនេះមុនគេអាចជាក្រុមមនុស្សចាស់ និងក្រុមអ្នកបម្រើការក្នុងវិស័យសុខាភិបាល ដែលបានចាក់ដូសទី១តាំងពីពេលចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងគេមកនោះ។

សូមបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះមនុស្សលើស ៣៧លាននាក់ហើយបានចាក់វ៉ាក់សាំងកួវីដដូសទី១រួចរាល់ ហើយសម្រាប់ផែនការបន្ទាប់របស់រដ្ឋាភិបាល និងអាជ្ញាធរកូរ៉េខាងត្បូង គឺគ្រោងនឹងសម្រេចចាក់វ៉ាក់សាំងកូវីដជូនប្រជាជនឱ្យបានរួចរាល់ទាំងស្រុង ដល់ទៅ៧០% តែម្តងត្រឹមចុងខែតុលាខាងមុខ និងបន្ទាប់មកសម្រេចបានបង្កើតប្រព័ន្ធភាពស៊ាំសហគមន៍ (Herd Immunity) ត្រឹមខែវិច្ឆិកាខាងមុខ។

សម្រាប់ច្ចុប្បន្ននេះ កូរ៉េខាងត្បូងមានវ៉ាក់សាំងដែលបានបញ្ជាទិញគ្រប់គ្រាន់សម្រាប់អាចចាក់ជូនមនុស្សបានដល់ទៅ ៩៩លាននាក់ ដែលមានវ៉ាក់សាំងរបស់ក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុន Moderna ក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Pfizer ក្រុមហ៊ុន Johnson & Johnson’s Janssen។

យ៉ាងណាមិញ ការប្រកាសចេញផែនការចាក់វ៉ាក់សាំងថ្មីនេះគឺចេញក្រោយពីបុណ្យឈូសុក ដែលគេឃើញមានការផ្ទុះករណីកូវីដឡើងវិញខ្លាំងមែនទែន ដោយថ្ងៃសុក្រម្សិលមិញនេះរកឃើញករណីឆ្លងកូវីដថ្មីដល់ទៅលើស៣ពាន់ករណីជាលើកដំបូងបង្អស់ ហើយកាលពីថ្ងៃព្រហស្បតិ៍វិញមានករណីឆ្លងដល់ទៅជាង ២៤០០ករណីផងដែរ។ អាជ្ញាធរសុខាភិបាលកូរ៉េបញ្ជាក់ថា តួលេខនៃករណីឆ្លងអាចនឹងបន្តកើនឡើងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលមនុស្សនាំគ្នាទៅលេងស្រុកច្រើនកាលពីពេលបុណ្យឈូសុក ហើយមកវិញត្រូវធ្វើការពិនិត្យតេស្តកូវីដវិញនោះ។

Leave a Reply

Your email address will not be published. Required fields are marked *