ប្រពៃណាស់! លោកជំទាវទូតថ្មី ទើបមកដល់កូរ៉េភ្លាមឆ្លៀតថ្ងៃបុណ្យឈូសុក ធ្វើដំណើរដល់អានសាន និងអ៊ឺយចងប៊ូ ស្វែងយល់ពីការរស់នៅបងប្អូនខ្មែរ និងទទួលបានការស្វាគមន៍ ស្រឡាញ់រាប់អានយ៉ាងជិតស្និទ្ធិ

កូរ៉េខាងត្បូង៖ ក្នុងខណៈដែលប្រទេសកូរ៉េខាងត្បូងកំពុងអបអរសាទរពិធីបុណ្យប្រពៃណីឈូសុកពីថ្ងៃទី២០ ដល់ថ្ងៃ២២ កញ្ញានេះ សម្រាប់លោកជំទាវ​ឯកអគ្គរាជទូតកម្ពុជា ដែលទើបនឹងចាប់ផ្តើមបេសកកម្មការទូតថ្មីនៅលើទឹកដីកូរ៉េខាងត្បូងវិញ គឺមិនបាន​ទុកពេលទំនេរនៃថ្ងៃឈប់សម្រាកនេះចោលនោះទេ គឺលោកជំទាវនិងក្រុមការងារបានធ្វើដំណើរទៅតាមខេត្តក្រុងនានាដែលមានបងប្អូនខ្មែរយើងនៅច្រើន ដើម្បីសួរសុខទុក្ខ និងពិនិត្យស្ថានភាពការរស់នៅ ការងារ និងការរកស៊ីរបស់បងប្អូនខ្មែរយើងយ៉ាងយកចិត្តទុកដាក់។

ចែករំលែកបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកជំទាវបានឱ្យដឹងថា កាលពីថ្ងៃចុងសប្តាហ៍ លោកជំទាវនិងក្រុមការងារបានធ្វេីដំណេីរទៅទីក្រុងអានសាន​ដេីម្បីស្វែងយល់ពីការរស់នៅរបស់បងប្អូនខ្មែរ​ ក៏ដូចជាចង់ស្វែងយល់ពីផលិតខ្មែរ​នៅលេីទីផ្សារកូរ៉េ​ និងសិក្សាពីតំរូវការផលិតផលនៅលេីទីផ្សារបច្ចុប្បន្ន ដេីម្បីជម្រុញការនាំចូលផលិតផលខ្មែរមកកាន់ទីផ្សារនេះ។

ចំណែក​ឯក្នុងថ្ងៃចន្ទម្សិលមិញនេះដែលជាបុណ្យឈូសុកឱកាសថ្ងៃឈប់សំរាកនៅកូរ៉េខាងត្បូង​ លោកជំទាវក៏បានបានមកលេងដល់តំបន់អ៉ឺយចងប៊ូ​ ហេីយក៏បានចូលជួបសំណេះសំណាលជាមួយបងស្រីម្ចាស់ហាងម្ហូបខ្មែរ​ អប្សរាអង្គរ​។
ជាមួយគ្នានេះដែរ​ លោកជំទាវបានបញ្ជាក់ថាពិតជាសប្បាយរីករាយដែលបានជួប​ និងឃេីញបងប្អូនខ្មែរជាច្រេីនបានអញ្ជេីញមកទទួលទានអាហារ​ និងជួយគាំទ្រមុខម្ហូបខ្មែរក្នុងហាងរបស់បងស្រី​ នាពេលឈប់សំរាកនេះ។ លោកជំទាវក៏បានជូនពរអោយបងប្អូនខ្មែរនៅប្រទេសកូរ៉េទាំងអស់ធ្វេីដំណេីរមាន​សុវត្ថិភាព​ ក្នុងរដូវកាលឈប់សំរាកនេះ។

មិនទាន់បញ្ចប់នោះទេ មកដល់តំបន់អ៉ឺយចងប៊ូនេះ លោកជំទាវបានរៀបរាប់ថាបានជួបបងប្អូនខ្មែរយើងដែលគាត់ដើរកំសាន្តនារដូវកាលឈប់សំរាកនេះជាច្រើន និងពិតជារីករាយណាស់ដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីពួកគាត់ ហើយក៏បានធ្វើការពិភាក្សា និងស្វែងយល់ពីទិដ្ឋភាពនៃការរស់នៅរបស់គាត់នៅលើទឹកដីកូរ៉េនេះ​ ហើយសង្ឃឹមថាខ្ញុំនិងមន្រ្តីស្ថានទូតទាំងអស់នឹងអាចបន្តជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់អោយកាន់តែប្រសើរឡើង។

ក្នុងនោះដែរ ក្រោយពីបានធ្វើដំណើរទៅដល់អ៉ឺយចងប៊ូ​ រយៈពេលមួយថ្ងៃពេញ លោកជំទាវបានបង្ហោះចែករំលែកថាថ្ងៃនេះមកដល់ផ្ទះយប់បន្តិចហើយ តែសប្បាយចិត្តដែលបានជួបបងប្អូនខ្មែរយើងនៅតាមតំបន់និមួយៗដោយសុទ្ធតែមិនបានមានការព្រាងទុកជាមុន ហើយលោកជំទាវបានលើកថែមទៀតថា «ចាំមើលថាតើស្អែកបានទៅតំបន់ណា ហើយបានជួបបងប្អូនណាខ្លះ»។

 

Leave a Reply

Your email address will not be published. Required fields are marked *