កុំខកខាន!! «វិធីសាស្រ្តត្រៀមខ្លួន ដើម្បីក្លាយជាសហគ្រិនឆ្នើមបន្ទាប់ពីបញ្ចប់បេសកកម្មការងារក្រៅប្រទេស» សិក្ខាសាលាវគ្គថ្មី ថ្ងៃទី២ តុលា ២០២១ខាងមុខនេះ សម្រាប់បងប្អូនខ្មែរយើងនៅកូរ៉េ

កូរ៉េខាងត្បូង៖ សិក្ខាសាលាវគ្គថ្មីលើប្រធានបទសំខាន់សម្រាប់បងប្អូនខ្មែរយើងនៅកូរ៉េ «វិធីសាស្រ្តត្រៀមខ្លួន ដើម្បីក្លាយជាសហគ្រិនឆ្នើមបន្ទាប់ពីបញ្ចប់បេសកកម្មការងារក្រៅប្រទេស» ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៥ល្ងាច រហូតដល់ម៉ោង ៧យប់ (ម៉ោងនៅប្រទេសកូរ៉េខាងត្បូង)។

សម្រាប់បងប្អូនខ្មែរយើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ជាពិសេសគឺបងប្អូនពលករកំពុងបំពេញការងារនៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រសិនបើមានចំណាប់អារម្មណ៍ អាចអញ្ជើញចូលរួមបានដោយមិនគិតថ្លៃ ដើម្បីក្រេបជញ្ជក់នូវចំណេះដឹង ពុទ្ធិ ក៏ដូចជាទទួលបានការចែករំលែក បណ្តុះជាគំនិតល្អៗសម្រាប់បងប្អូនពិចារណាជាដើមទុនទៅថ្ងៃអនាគត គឺនៅពេលដែលចប់ពីការងារនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយវិលត្រឡប់មកស្រុកវិញនោះ។

សិក្ខាសាលានេះរៀបចំដោយស្ថាប័ន CEO Master Club នៅកាលបរិច្ឆេទថ្ងៃសៅរ៍ទី ០២ ខែតុលា ឆ្នាំ២០២១នេះ វេលាម៉ោង ៥ល្ងាច រហូតដល់ម៉ោង ៧យប់ (ម៉ោងនៅប្រទេសកូរ៉េខាងត្បូង)។ សិក្ខាសាលានេះមានវាគ្មិនឆ្នើមចូលរួមគឺមានលោក អោម សេងបូរ៉ា ជាស្ថាបនិក CEO Master Club ផ្ទាល់ និងលោក ស៊ាង ធនិន ជាអគ្គនាយក CEO Investment Plc. ផងដែរ។

ប្រធានបទបសំខាន់នៃសិក្ខាសាលានេះ នឹងផ្តោតលើ «វិធីសាស្រ្តត្រៀមខ្លួន ដើម្បីក្លាយជាសហគ្រិនឆ្នើមបន្ទាប់ពីបញ្ចប់បេសកកម្មការងារក្រៅប្រទេស» ដែលមានចំណុចផ្តោតសំខាន់៣ធំៗ៖ ១. បុព្វហេតុ និងអត្ថប្រយោជន៍របស់សហគ្រិន ២. យល់ឱ្យបានច្បាស់ពីបញ្ហាប្រឈមរបស់សហគ្រិន និង៣. គន្លឹះក្លាយជាសហគ្រិនជោគជ័យ។

សម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ចូលរួម អាចចុះឈ្មោះតាមតំណនេះ៖ https://docs.google.com/forms/d/1qcAc07ahWfH-Tq6yiMt_EEFN3J2beL1GkMIyBAZfnA0/viewform?edit_requested=true ដើម្បីអាចចុះឈ្មោះជាមួយព័ត៌មានមួយចំនួន និងដើម្បីទទួលបានតំណចូលរួមក្នុងសិក្ខាសាលានេះបាន និងអាចទំនាក់ទំនងសួរព័ត៌មានបានតាមលេខទូរស័ព្ទ 010 8058 0015, 010 2187 7654, 010 9949 6153។

 

Leave a Reply

Your email address will not be published. Required fields are marked *