គួរឱ្យបារម្ភ! ញ្ញតិ្តថ្មី ២ ទៀតហើយបន្តគ្នា ជូនប្រធានាធិបតីកូរ៉េ ករណីអ្នកកើតបញ្ហាហូរឈាមក្នុងខួរក្បាល ក្រោយចាក់វ៉ាក់សាំងកូវីដ Pfizer រួច !អ្នកទាំង២នេះ គឺសុទ្ធមានអាការៈប៉ុន្មាននេះប្រហែលគ្នា..

កូរ៉េខាងត្បូង៖ មានករណីជាបន្តបន្ទាប់រាយការណ៍ពីផលប៉ះពាល់ ដែលកើតមានក្រោយពីបានចាក់វ៉ាក់សាំងកូវីដរួចរាល់នៅកូរ៉ខាងត្បូង តាមរយៈការបង្ហោះញ្ញត្តិជូនទៅគេហទំព័រប្រធានាធិបតីកូរ៉េ បង្កជាបារម្ភផងដែរពីសុវត្ថិភាពវ៉ាក់សាំង នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Naver News របស់កូរ៉េខាងត្បូងកាលពីថ្ងៃសុក្រម្សិលមិញ។

ករណីចុងក្រោយនេះ គឺមានការដាក់ញ្ញត្តិបញ្ជាក់ថាមានករណីស្រ្តី២រូប អាយុជាង២០ឆ្នាំ បានកើតនូវបញ្ហាហូរឈាមក្នុងខួរក្បាល (brain hemorrhage) ក្រោយពីបានចាក់វ៉ាក់សាំងកូវីដរួចមក ជូនដល់វិមានប្រធានាធិបតីកូរ៉េខាងត្បូង បង្កជាការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមសាធារណជន និអង្នកប្រើប្រាស់អ៊ីនធើណែតនៅកូរ៉េខាងត្បូង។

ករណីញ្ញត្តិទី១ បានបង្ហោះកាលពីថ្ងៃទី១៦ កញ្ញានេះនិយាយថា កូនស្រីរបស់ខ្លួនដែលជាបុគ្គលមានសុខភាពល្អ អាយុ២១ឆ្នាំ ថ្មីនេះបានរងគ្រោះធ្លាក់ខ្លួនឈឺដោយករណីហូរឈាមក្នុងខួរក្បាល ក្រោយពីបានចាក់វ៉ាក់សាំងកូវីដ Pfizer របស់អាម៉េរិក។ ញ្ញត្តិនេះបានរៀបរាប់ថាកូនស្រីដែលជាអ្នករងគ្រោះនេះបានចាក់វ៉ាក់សាំងកូវីដដូសទី១ របស់ Pfizer កាលពីថ្ងៃទី៤ សីហា ហើយក្រោយមកដល់ព្រឹកថ្ងៃទី២០ ខែសីហាក៏ចាប់ផ្តើមមានអារម្មណ៍ថាឈឺក្បាលខ្លាំង មានការចុកក្អួតចង្អោរ និងពិបាកដកដង្ហើម និងក្រោយមកក៏បាត់ស្មារតីដោយសារតែអាការៈបញ្ហាហូរឈាមក្នុងខួរក្បាលនេះ ក្រោយពីបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់។ ញ្ញត្តិនោះបានរៀបរាប់ថា ត្រឡប់ទៅមើលហេតុការណ៍នេះវិញ គាត់ស្អប់ខ្លួនឯងដែលមិនអាចហាមឃាត់កូនខ្លួនមិនឱ្យទៅចាក់វ៉ាក់សាំងបាន ដែលជាលទ្ធផលនំាឱ្យមានករណីនេះកើតឡើង។

ញ្ញត្តិដដែលបានលើកឡើងថាកូនស្រីរបស់ខ្លួនដែលរងគ្រោះនេះ បានធ្វើការវះកាត់រួចរាល់ដោយជោគជ័យហើយ និងមានស្ថានការណ៍ល្អប្រសើរជាងមុន ហើយក៏បានចាកចេញពីមន្ទីរពេទ្យហើយដែរ តែគេនៅបារម្ភពីបញ្ហាផលប៉ះពាល់នានាដែលអាចកើតឡើងក្រោយពីវះកាត់រួចផងដែរ។ ជាក់ស្តែងក្រោយពីមានករណីនេះមក កូនស្រីរបស់គាត់ដែលរងគ្រោះនេះ នៅតែបន្តមានអាការៈឈឺក្បាល វិលមុខ និងមានការក្អួតចង្អោរផងដែរ។

ដូចបានរៀបរាប់ខាងលើនេះ ម្ចាស់ញ្ញត្តិនេះក៏បានលើកឡើងរិះគន់រដ្ឋាភិបាលកូរ៉េខាងត្បូងថា ខ្វល់ខ្វាយខ្លាំងតែលើតួលេខនៃការចាក់វ៉ាក់សាំង ដោយបានលើកឡើងថារដ្ឋាភិបាលនឹងទទួលខុសត្រូវលើករណីដែលអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ ហើយមានផលប៉ះពាល់ណាមួយនោះ តែជាករណីជាក់ស្តែងវិញ គឺមិនងាយនោះទេដែលរដ្ឋាភិបាលប្រកាសទទួលស្គាល់ផលប៉ះពាល់នានា ថាបណ្តាលមកពីវ៉ាក់សាំងកូវីដនោះ។

ក្នុងថ្ងៃដដែលជាមួយគ្នានោះ គឺមានញ្ញត្តិមួយផ្សេងទៀតលើកឡើងថា ស្រ្តីម្នាក់អាយុ២៥ឆ្នាំបានមានអាការៈបញ្ហាហូរឈាមក្នុងខួរក្បាល ដូចគ្នាដែរក្រោយពីបានចាក់វ៉ាក់សាំងកូវីដ Pfizer នេះ។ ញ្ញត្តិនេះក៏ត្រូវបានគេបង្ហោះលើគេហទំព័រវិមានប្រធានាធិបតីកូរ៉េខាងត្បូងផងដែរ។ ម្ចាស់ញ្ញត្តិនេះលើកឡើងថា ក្មួយរបស់ខ្លួនដែលជាស្រ្តីអាយុ២៥ឆ្នាំ មានសុខភាពល្អសោះនោះ ក្រោយពីបានចាក់វ៉ាក់សាំងកូវីដរួចមក ក៏ចាប់ផ្តើមមានអាការៈឈឺក្បាលជាច្រើនថ្ងៃជាប់គ្នា នៅពេលដែលដេក។

អ្នកសរសេរញ្ញតិ្តនេះក៏បានបញ្ជាក់ថាគាត់គិតថាអាការៈឈឺក្បាលខ្លាំងរបស់ក្មួយគាត់នោះគឺប្រាកដជាបណ្តាលមកពីការចាក់វ៉ាក់សាំងនេះឯង ហើយគាត់ក៏បានលើកឡើងថារដ្ឋាភិបាលគួរមានការជូនដំណឹងឱ្យច្បាស់ថាអ្នកចាក់វ៉ាក់សាំងហើយ ដែលមានអាការៈឈឺក្បាលខ្លាំងបែបនេះ គួរធ្វើយ៉ាងណា។

ស​ម្រាប់ករណីទាំងនេះ ក៏មានការចាប់អារម្មណ៍យ៉ាងច្រើនក្នុងព័ត៌មានកូរ៉េ ដោយមានអ្នកបញ្ចេញអារម្មណ៍ខឹងសម្បារច្រើន និងមានមតិរិះគន់ច្រើនទៅលើចំណាត់ការរដ្ឋាភិបាលផងដែរ។ តែយ៉ាងណា អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងមិនទាន់មានការឆ្លើយតបផ្លូវការណាមួយនោះទេ ហើយករណីបង្ហោះញ្ញត្តិពីផលប៉ះពាល់ដែលអាចបណ្តាលមកពីការចាក់វ៉ាក់សាំងកូវីដនេះ ក៏មិនមែនជារឿងថ្មីនោះដែរ។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *