ចែករំលែក! ពីខែតុលាទៅ កូរ៉េខាងត្បូងសម្រេចបន្ថែមការលើកលែងមិនបាច់ចត្តាឡីស័ក ១៤ថ្ងៃ ដល់អ្នកចាក់វ៉ាក់សាំងកូវីដរួច ពេលចូលមកកូរ៉េខាងត្បូង មានទាំងខ្មែរយើងដែរ តែលើកលែង ២០ប្រទេសនេះចេញ

កូរ៉េខាងត្បូង៖ ចាប់ពីខែតុលាក្រោយនេះទៅ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបន្ថែមការបន្ធូរបន្ថយវិធានការតម្រូវឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់មកពីប្រទេសក្រៅ បានកាន់តែច្រើនថែមទៀតហើយ បើតាមការប្រកាសរបស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រម្សិលមិញនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងថា ចាប់ពីខែតុលាខាងមុខនេះទៅ វិធានការតម្រូវឱ្យធ្វើចត្តាឡីស័កជាចាំបាច់សម្រាប់អ្នកដែលមកពីប្រទេសក្រៅនោះ នឹងកាត់បន្ថយមកនៅត្រឹមតែ២០ប្រទេសប៉ុណ្ណោះ គឺថយចុះពីតួលេខបច្ចុប្បន្នដែលរដ្ឋាភិបាលកូរ៉េកំណត់មានចំនួន ៣៦ប្រទេស នេះបើតាមការប្រកាសរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA)។

ការប្រកាសថ្មីនេះមានន័យថាសម្រាយថា ចាប់ពីខែតុលាក្រោយនេះទៅ អ្នកមកពីប្រទេសក្រៅចាក់វ៉ាក់សាំងរួចហើយ តែតម្រូវឱ្យនៅជាប់ធ្វើចត្តាឡីស័កមានត្រឹមតែ២០ប្រទេសប៉ុណ្ណោះ ដែលបច្ចុប្បន្នខែកញ្ញានេះមានដល់ទៅ៣៦ប្រទេស។ ប្រទេសទាំង២០ ដែលអ្នកចាក់វ៉ាក់សាំងកូវីដរួចរាល់ ចូលមកដល់កូរ៉េខាងត្បូង គេនៅតែតម្រូវឱ្យធ្វើចត្តាឡីស័កទៀតនោះ គឺសុទ្ធជាប្រទេសដែលមានហានិភ័យឆ្លងកូវីដខ្ពស់នៅឡើយ គឺមានប្រទេសណាមីប៊ី, អាហ្វ្រិកខាងត្បូង, ម៉ាឡាវី, ម៉ូហ្សាមប៊ីក, មីយ៉ាន់ម៉ា, បង់ក្លាដេស, ប្រេស៊ីល, ស៊ូរីណាម, អង់ហ្គូឡា, អ៊ុយបែគីស្ថាន, ឥណ្ឌូនេស៊ី, ឈីលី, កាហ្សាក់ស្ថាន, គៀស៊ីហ្សីស្ថាន, ទ្រីនីដាត, ដេតូប៉ាកូ, ប៉ាគីស្ថាន, ប៉េរូ, ហ្វីលីពីន, ហ្សាមបៀ, និងជីប៊ូទី។

ក្នុងប្រទេសចំនួន២០ខាងលើនេះ មានប្រទេសថ្មីដែលគេថែមចំនួន២គឺ ប្រទេសហ្សាមបៀ, និងជីប៊ូទី។ ប្រទេសចំនួន១៨ ដែលអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងសម្រេចចិត្តដកចេញការអនុវត្តវិធានការចត្តាឡីស័កសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់នេះ មានដូចជាប្រទេសហ្គាណា, ណេប៉ាល់, រុស្ស៊ី, លីបង់, វៀតណាម, បូស្វាតណា, អារ៉ាប់រួមអេមីរ៉ាត់, ហៃទី, អេស្វាទីនី, អូម៉ង់, ឥណ្ឌា, ហ្សកដង់, ជប៉ុន, ហ្ស៊ីមបាវ៉េ, គុយវ៉ែត, តាហ្សីគីស្ថាន, តង់ហ្សានៀ និងតួកគី។

តាមរយៈសេចក្តីប្រកាសថ្មីនេះដែរ មានន័យថាអ្នកដែលធ្វើដំណើរពីក្រៅប្រទេសចូលមកកូរ៉េខាងត្បូង មិនមែនមកពីប្រទេសដូចបានរៀបរាប់២០ខាងលើ បើសិនជាមានឯកសារច្បាស់បញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដរួចរាល់ និងបានអនុវត្តទៅតាមនីតិវិធីរដ្ឋបាលនានាមុននឹងចូលមកកូរ៉េខាងត្បូងនោះ នឹងអាចរួចផុតលើកលែងមិនចាំបាច់ធ្វើចត្តាឡីស័ក១៤ថ្ងៃដូចអ្នកដំណើរដទៃទៀតនោះទេ។

ជាក់ស្តែងសម្រាប់កម្ពុជាយើង មិនមានរៀបរាប់ជាប់ក្នុងបញ្ជីនេះទេ ដូចនេះមានន័យថាអ្នកធ្វើដំណើរទៅពីខ្មែរ បើបានចាក់វ៉ាក់សាំងកូវីដរួចរាល់ មានឯកសារបញ្ជាក់និងបានអនុវត្តវិធានការស្នើសុំនានាបានត្រឹមត្រូវហើយនោះ គឺមិនចាំបាច់ធ្វើចត្តាឡីស័ក១៤ថ្ងៃ ពេលចូលដល់ទឹកដីកូរ៉េខាងត្បូងនោះទេ។

Àεµ ±³¹Î°ú ÁÖÀç¿øµé ÀÔ±¹
(¿µÁ¾µµ=¿¬ÇÕ´º½º) ÀÓÇåÁ¤ ±âÀÚ = ±¹³» ½ÅÁ¾ Äڷγª¹ÙÀÌ·¯½º °¨¿°Áõ(Äڷγª19) ‘4Â÷ ´ëÀ¯Çà’ÀÌ º»°ÝÀûÀ¸·Î È®»êÇϸ鼭 ½Å±Ô È®ÁøÀÚ ¼ö°¡ ÀÏÁÖÀϰ 1õ ¸í ÀÌ»ó ³×ÀÚ¸´¼ö¸¦ ±â·ÏÇÑ 13ÀÏ ¿ÀÀü ¿µÁ¾µµ ÀÎõ±¹Á¦°øÇ× Á¦1Å͹̳ο¡¼­ Àεµ þ³ªÀÌ¿¡¼­ ¿Â ±³¹Î°ú ÁÖÀç¿øµéÀÌ ¹æ¿ª °ü°èÀÚÀÇ ¾È³»¸¦ ¹Þ¾Æ À̵¿Çϰí ÀÖ´Ù. 2021.7.13
kane@yna.co.kr/2021-07-13 14:30:21/

 

 

Leave a Reply

Your email address will not be published. Required fields are marked *