ចែករំលែក! អ្នកធ្វើការនៅផ្យង់ថេកត្រូវទៅធ្វើតេស្តកូវីដ-១៩ កុំឱ្យខានឱ្យសោះ បើក្រុមហ៊ុនរបស់ខ្លួនត្រូវលក្ខខណ្ឌទាំងនេះ!! ល្មើសអាចនឹងត្រូវពិន័យធ្ងន់ រហូតដល់ទៅ..

កូរ៉េខាងត្បូង៖ សេចក្តីថ្លែងការអំពីការផ្ដន្ទាទោស ឬការទទួលរងការផាកពិន័យ ប្រសិនបើលោកអ្នកបំពាន លើបទបញ្ជារដ្ឋបាលពិសេសកូវីដ-១៩នៅក្នុងទីក្រុងផ្យង់ថេក

ទីក្រុងផ្យង់ថេកនឹងចេញបទបញ្ជារដ្ឋបាលសម្រាប់ការធ្វើតេស្តសំណាករកមេរោគកូវីដ-១៩ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ដល់ថ្ងៃសៅរ៍ ទី២ ខែតុលា សម្រាប់ក្រុមហ៊ុនដែលមានកម្មករតិចជាង១០០នាក់ឬច្រើនជាងនេះនៅក្នុងទីក្រុងផ្យង់ថេក។

ទីក្រុងផ្យង់ថេកគ្រោងពង្រីកមន្ទីរពិនិត្យបណ្តោះអាសន្នដូចជា នៅទីក្រុងផ្យង់ថេក, សុងថាន់, អាន់ជុង ដើម្បីធ្វើការតេស្តសំណាក រកមេរោគកូវីដ-១៩ ចាប់ពីម៉ោង៩:០០នាទី ដល់ ២០:០០នាទី ថ្ងៃធ្វើការនិងចាប់ពីម៉ោង០៩:០០នាទី ដល់ ១៨:០០នាទីល្ងាច នៅចុងសប្តាហ៍, មន្ទីរពេទ្យ (굿모닝병원, 평택성모병원, PMC 박병원) និងមន្ទីរពិនិត្យបណ្ដោះអាសន្ននឹងចូលរួមផងដែរ។

ចំពោះការខកខានមិនបានធ្វើតេស្តក្នុងរយៈពេលខាងលើ លោកអ្នកអាចនឹងរងការផាកពិន័យត្រឹម២លានវ៉ុនចុះក្រោម ហើយប្រសិនបើអ្នកមិនគោរពតាមបទបញ្ជារដ្ឋបាល និងឆ្លងមេរោគកូវីដ-១៩ហើយរាលដាលដល់តំបន់ជុំវិញនោះ
អ្នកនឹងត្រូវចេញថ្លៃការនៅដាច់ដោយឡែក និងថ្លៃពិនិត្យព្យាបាលនិងការស៊ើបអង្កេតជាដើម។

គួរបញ្ជាក់ផងដែលថា សេចក្តីថ្លែងការណ៍មិនពិត អំពីការបំលាក់ទី ដោយចេតនាលាក់បាំងណាមួយក្នុងអំឡុងពេលស៊ើបអង្កេតរោគរាតត្បាតនេះ បន្ទាប់ពីត្រូវបានបញ្ជាក់ថាមានជំងឺកូវីដ-១៩ លោកអ្នកអាចត្រូវទទួលការផ្តន្ទាទោសជាប់ឃុំឃាំងដល់ក្រោម២ឆ្នាំ ឬពិន័យជាទឹកប្រាក់ក្រោម២០លានវ៉ុន។

ប្រសិនបើអ្នកមានអាការៈផ្តាសាយស្រាលក៏ដោយ សូមទៅធ្វើតេស្តរកមេរោគកូរ៉ូណា-១៩ ហើយប្រសិនបើអ្នកត្រូវបានបញ្ជាក់ថាមានជំងឺកូវីដ-១៩ហើយ សូមចូលរួមសហការយ៉ាងសកម្មជាមួយទីក្រុងផ្យង់យើងខ្ញុំផងដែរ។ – សាលាក្រុងផ្យង់ថេក។

Leave a Reply

Your email address will not be published. Required fields are marked *