បេសកកម្មការទូតតំណាងកម្ពុជានៅកូរ៉េខាងត្បូង ៥ឆ្នាំជាងរបស់លោកទូត ឡុង ឌីម៉ង បិទបញ្ចប់ជាផ្លូវការហើយ!! ថ្ងៃស្អែកលោកនឹងធ្វើមាតុភូមិនិវត្តន៍ តែក្នុងហ្វេសប៊ុកបងប្អូនខ្មែរយើងនៅកូរ៉េភ្លូកទឹកភ្លូកដី នាំគ្នាបញ្ចេញមតិថា …

កូរ៉េខាងត្បូង៖ ជោគជ័យយ៉ាងត្រចះត្រចង់នៃដំណើរទស្សនកិច្ចផ្លូវការ និងដឹកនាំអង្គប្រជុំរដ្ឋមន្ត្រីការបរទេសកូរ៉េ-មេគង្គ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានក្លាយជាការបិទបញ្ចប់ជាផ្លូវការហើយ ចំពោះបេសកកម្មការទូតរយៈពេលជាង ៥ ឆ្នាំរបស់លោកទូត ឡុង​ ឌីម៉ង់ ជាឯកអគ្គរាជទូតកម្ពុជានៅលើទឹកដីកូរ៉េដ៏ស្រស់បំព្រងមួយនេះ។

តាមរយៈការចែករំលែករបស់លោកទូត ឡុង​ ឌីម៉ង់ បានឱ្យដឹងថាលោកពិតជាមានកិត្តិយស និងភ័ព្វសំណាងដ៏ធំធេង ដែលបានមានឱកាសតំណាងជាតិ-តំណាងប្រជាជន ការពារផលប្រយោជន៍ជាតិ-ការពារផលប្រយោជន៍ប្រជាជនរបស់ខ្ញុំ ដែលខ្ញុំសូមគោរពថ្លែងអំណរគុណ ដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះមហាក្សត្រ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។

អ្វីដែលជាបេសកកម្មការទូតដ៏ថ្លៃថ្លារបស់លោកទូត នៅលើទឹកដីកូរ៉េខាងត្បូង តាំងពីថ្ងៃដំបូងបង្អស់ មកដល់ថ្ងៃចុងក្រោយនេះ នឹងត្រូវបញ្ចប់ទាំងស្រុងហើយ គឺនៅថ្ងៃស្អែកទី១០ កញ្ញា ២០២១ លោកទូត ឡុង​ ឌីម៉ង់ ព្រមទាំងក្រុមគ្រួសារ រួមនឹងសហការីមួយចំនួនតូច នឹងសូមគោរពជម្រាបលាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ មិត្តភក្កិបងប្អូនកូរ៉េទាំងអស់ ធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅមាតុភូមិកម្ពុជាវិញហើយ។

ប៉ុន្តែសម្រាប់លោកទូត អនុស្សាវរីយ៍ និងក្តីស្រឡាញ់របស់បងប្អូនខ្មែរយើងនៅកូរ៉េ ដែលតែងតែមានចំពោះលោកគឺនឹងមិនអាចបញ្ចប់ជាមួយនឹងការបញ្ចប់បេសកកម្មនេះនោះទេ។ «កូរ៉េ-កម្ពុជានឹងវិលវិញមិនឆ្ងាយសម្រាប់រូបខ្ញុំនោះទេ» បើ់តមការបញ្ជាក់របស់លោកទូត។

ជាមួយនឹងការចែករំលែកពីការធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅមាតុភូមិកម្ពុជា និងបិទបញ្ចប់បេសកកម្មការទូតនៅលើទឹកដីកូរ៉េខាងត្បូងនេះ គេឃើញមានអ្នកចូលទៅបញ្ចេញមតិបង្ហាញពីការគោរពស្រឡាញ់រាប់អាន និងកោតសរសើរស្នាដៃ និងសមិទ្ធផលការទូតដែលលោកទូត បានសម្រេច និងបន្សល់ទុកជូនប្រជាពលរដ្ឋ សហគមន៍ខ្មែរនៅលើទឹកដីកូរ៉េខាងត្បូងយ៉ាងច្រើនសន្ធឹកសន្ធាប់។ អ្នកបញ្ចេញមតិម្នាក់លើកឡើងថា «ក្នុងនាមជានិស្សិតកម្ពុជាដែលកំពុងសិក្សានៅក្នុងប្រទេសកូរ៉េ ខ្ញុំសូមអរគុណដល់កិច្ចខំប្រេងប្រែងកន្លងមក ការលះបង់ទាំងកំលាំងកាយចិត្ត ពេលវេលា របស់ឯកឧត្តមសម្រាប់ការជួយទុក្ខធុរះ ដោះស្រាយរាល់បញ្ហាដល់បងប្អូនប្រជាពលរដ្ធខ្មែរ និស្សិត ដែលកំពុងសិក្សា ធ្វេីការ និង រស់នៅក្នុងទឹកដីប្រទេសកូរ៉េ ដោយសូម្បីតែថ្ងៃខ្លះជាថ្ងៃឈប់សម្រាកក៏ឯកឧត្តមនិង ក្រុមការងារស្ថាតទូតនៅតែបំពេញតួនាទីយ៉ាងសកម្ម» ហើយម្នាក់ទៀតបានលើកឡើងថា «ខ្ញុំបាទសូមអរគុណ ដល់ការជួយជ្រុំជ្រែង ការជួយទុក្ខធុរះ ព្រមទាំងការយកចិត្តទុក្ខដាក់ របស់ បង យ៉ាងសកម្មដល់ ប្រជាពលរដ្ធខ្មែរគ្រប់រូប នៅសាធារណៈរដ្ធកូរ៉េ»។

មតិមួយចំនួនទៀតលើកឡើងថា «អរគុណទឹកចិត្ដដ៍ល្អរបស់បងប្រុស ដែលជួយនឹងយកចិត្តទុកដាក់បងប្អូនខ្មែរគ្រប់គ្នានៅប្រទេសកូរ៉េ» «យើងខ្ញុំចងចាំនឹងគោរពស្រលាញ់លោកបងជានិច្ច» «រយៈពេល៥ឆ្នាំប្រទេសកម្ពុជា ព្រមប្រជាជនខ្មែរទាំងអស់ដែលរស់នៅប្រទេសកូរ៉េ ពិតជាមានសំណាងណាស់ដែលបានឯកបងជាអគ្គរាជទូតតំណាងអោយប្រទេសកម្ពុជា ខ្ញុំពិតជាមានភាពកក់ក្តៅ និងមោទនភាពចំពោះប្រទេសកម្ពុជាណាស់ដែលមានអគ្គរាជទូតដ៏ឆ្នើមដូចបងឯកឧត្តម» «ជាអតីតពលករធ្លាប់បំរើការងារក្នុងប្រទេសកូរ៉េ ខ្ញុំបាទសុំកោតសរសើរនូវសមិទ្ធផលរបស់បងទូត ក្នុងតួនាទីជាអ្នកតំណាងប្រទេសពិតប្រាកដ» «រយៈពេល​៥​ឆ្នាំ​ ដូច​ជា​លឿន​ណាស់​ បង​ ជូនពរ​ជោគជ័យ​បន្ថែម» «»

សូមបញ្ជាក់ថា លោកទូតកម្ពុជា ឡុង ឌីម៉ង់បានចាប់ផ្តើមបេសកកម្មការទូតតំណាងព្រះរាជាណាចក្រកម្ពុជា នៅលើទឹកដីសាធារណរដ្ឋកូរ៉េនេះ តាំងពីឆ្នាំ២០១៦មក ដែលគិតមកដល់ពេលនេះប្រហែលមានរយៈពេលជាង៥ឆ្នាំមកហើយ។ លោកទូត ឡុង ឌីម៉ង់ បានក្លាយជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ដែលត្រូវបានតែងតាំងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៩២ ចុះថ្ងៃទី ០៩ មេសា ២០១៦ និងត្រូវបានអនុញ្ញាតដើម្បីថ្វាយសារតាំងជូន លោកជំទាវ ផាក គុនហេ អតីតប្រធានាធិបតីសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ០១ កក្កដា ២០១៦។

 

Leave a Reply

Your email address will not be published. Required fields are marked *