ហួសចិត្តណាស់! រកឃើញករណីចាក់វ៉ាក់សាំងកូវីដ Pfizer ហួសដឺឡេកំណត់ឱ្យមនុស្ស១០៥នាក់ទៀតហើយ នៅគូរី​ ក្យុងគីដូ​ ! អជ្ញាធរកំហុសបន្តបន្ទាប់នេះ ដោយសារបញ្ហាភ័ន្តច្រលំ១នេះ

កូរ៉េខាងត្បូង៖ ករណីកំហុសឆ្គងបច្ចេកទេសក្នុងការចាក់វ៉ាក់សាំងកូវីដ ដោយច្រឡំចាក់វ៉ាក់សាំងកូវីដ Pfizer ដែលហួសកាលបរិច្ឆេទកំណត់ មានជាង១០០ករណីថ្មីទៀតហើយរកឃើញចេញពីមន្ទីរពេទ្យមួយកន្លែងនៅទីក្រុងគូរី ខេត្តឃ្យ៉ុងគី បើតាមការចុះផ្សាយក្នុងសារព័ត៌មាន YTN News កាលពីថ្ងៃពុធម្សិលមិញនេះ។

ព័ត៌មាននេះបានឱ្យដឹងពីករណីកំហុសបច្ចេកទេសថ្មី ចាក់វ៉ាក់សាំងកូវីដហួសដឺឡេ កាលបរិច្ឆេទថ្មីទៀតហើយ ដែលក្នុងនោះមានដល់ទៅមនុស្ស ១០៥នាក់ដែលត្រូវបានគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដហួលដឺឡេនះ។

ករណីនេះត្រូវបានគេដឹង ក្រោយពីបានចាក់វ៉ាក់សាំងរួចរាល់ ដោយរកឃើញថាវ៉ាក់សាំងដែលចាក់នោះបានហួសកាលបរិច្ឆេទប្រើប្រាស់១ថ្ងៃ ទៅ២ថ្ងៃទៅហើយ។ ករណីទាំងនេះបានកើតឡើងកាលពីថ្ងៃទីទី២៨ សីហាកន្លងទៅ ហើយវ៉ាក់សាំងកូវីដ Pfizer ដែលចាក់ទាំងនោះបានហួសកាលបរិច្ឆេទតាំងពីថ្ងៃទី២៧ សីហា គឺមុន១ថ្ងៃទៅហើយ។

ករណីកំហុសឆ្គងបែបនេះបានកើតឡើងជាបន្តបន្ទាប់នៅតាមមន្ទីរពេទ្យកន្លែងចាក់វ៉ាក់សាំងជាច្រើនកន្លែងបន្តបន្ទាប់ហើយ។ កាលពីសប្តាហ៍មុន នៅមន្ទីរពេទ្យមួយឈ្មោះថា Pyeongtaek St. Mary’s នៅនឹងទីក្រុងព្យ៉ុងថេក បានចាក់វ៉ាក់សាំងកូវីដ Pfizer ទៅឱ្យមនុស្សចំនួន១០៤នាក់ទៀត។ ករណី២ផ្សេងទៀត មានមាន១ករណីនៅមន្ទីរពេទ្យមួយកន្លែងនៅទីក្រុងសេអ៊ូល និង១ករណីផ្សេងទៀតនៅនឹងមន្ទីរពេទ្យមួយកន្លែងដែរនៅទីក្រុងអ៊ុលសាន។ ករណី១ផ្សេងទៀត គឺកើតឡើងនៅមន្ទីរពេទ្យ១កន្លែងនៅដេហ្គូ ដែលមានមនុស្សដល់ទៅ ៦១នាក់ចាក់វ៉ាក់សាំងកូវីដហួសកាលបរិច្ឆេទ។

បើតាមការបញ្ជាក់ បានឱ្យដឹងថាកំហុសដែលបង្កឱ្យមានជាបញ្ហាចាក់វ៉ាក់សាំងកូវីដដែលហួលកាលបរិច្ឆេទជាបន្តបន្ទាប់នេះ បណ្តាលមកពីនៅលើប្រអប់នៃវ៉ាក់សាំង គឺគេបានបានបញ្ជាក់ពីកាលបរិច្ឆេទប្រើប្រាស់ថា មានរយៈពេល១ខែក្រោយពីត្រូវបានគេរំលាយវ៉ាក់សាំងដើម្បីយកប្រើប្រាស់ (ព្រោះវ៉ាក់សាំងកូវីដ Pfizer គេត្រូវរក្សាទុកនៅក្នុងទូរទឹកកកពិសេសដល់កម្រិតជាង ៧០អង្សារក្រោមសូន្យឯណោះ)។ តែសម្រាប់នៅលើដបរបស់វ៉ាក់សាំងនីមួយៗ គេបញ្ជាក់កាលបរិច្ឆេទថាអាចប្រើប្រាស់បានត្រឹម ៦ខែក្រោយពីថ្ងៃផលិត។ ការបញ្ជាក់កាលបរិច្ឆេទបែបនេះ អាចបង្កជាការភាន់ច្រលំចំពោះមន្ទីរពេទ្យ និងគ្រូពេទ្យនៅតាមតំបន់នានាដែលស្តុកទុក និងប្រើប្រាស់វ៉ាក់សាំងកូវីដ Pfizer នេះ។

យ៉ាងណាមិញ មកដល់ឥឡូវនេះអជ្ញាធរជំនាញបញ្ជាក់ថា គេមិនទាន់មានការរាយការណ៍ពីករណីសង្ស័យខុសប្រក្រតីណាមួយពីចំណោមអ្នកចាក់វ៉ាក់សាំងដែលមានកំហុសឆ្គងនេះនៅឡើយទេ តែអជ្ញាធរនឹងព្យាយាមធ្វើយ៉ាងណាកុំឱ្យមន្ត្រីពេទ្យជាអ្នករក្សាទុក និងចាក់វ៉ាក់សាំងនេះនៅតាម​មន្ទីរពេទ្យនានា កុំឱ្យមានបញ្ហាភ័ន្តច្រលំបែបនេះទៀត ដើម្បីកុំឱ្យសាធារណជនមានការព្រួយបារម្ភទៀត។

វិធានការមួយចំនួនដែលគេគ្រោងនឹងកែសម្រួលដើម្បីធានាកុំឱ្យ​មានបញ្ហានេះទៀត គឺអាចការៀបចំកត់ត្រាឱ្យច្បាស់វ៉ាក់សាំងណាដែលប្រើមុន និងក្រោយ ដោយសារតែវ៉ាក់សាំងដែលប្រើមុន ត្រូវដកចេញពីទូរទឹកកកមុន នឹងមានកាលបរិច្ឆេទកំណត់ចាប់ផ្តើមរាប់មុនផងដែរ។ ក្នុងនោះដែរ ការកត់ត្រាកំណត់ត្រាតាមប្រព័ន្ធកុំព្យូទ័រ ចំពោះវ៉ាក់សាំងប្រគល់ឱ្យទៅតាមមន្ទីរពេទ្យ ក៏នឹងត្រូវកែសម្រួលឱ្យច្បាស់លាស់ជាងមុនផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *