កូរ៉េខាងត្បូង៖ សំនួរដ៏ច្រេីន និងព័ត៌មានស្រពេចស្រពិល តេីពលករបរទេស នឹងទទួលបានលុយឧបត្ថម្ភពីរដ្ឋាភិបាលកូរ៉េម្នាក់ ២៥មុឺនវ៉ុន ក្នុងនាមអ្នកដែលប៉ះពាល់ដោយស្ថានការណ៍កូវីដដែររឺទេ?
តាមព័ត៌មានដែលចេញដោយព្រឹកនេះ សំរាប់ខេត្តក្យុងគីដូ គឺមានជនបរទេសប្រមាណ៥៧មុឺននាក់ កំពុងរស់នៅ ហេីយក្នុងជំនួយសង្រ្គោះលេីកទី៥ គឺបានដាក់បញ្ជូល អ្នករៀបការគ្រួសារកូរ៉េ និង អ្នកមានសិទ្ធរស់នៅអចិន្រ្តៃយ៍ ចំនួន ១០មុឺន ៦ពាន់នាក់ ទៅក្នុងបញ្ជីទទួលបានជំនួយសង្រ្គោះឧបត្ថម្ភចំពោះអ្នកដែលរងការប៉ះពាល់ពីកូវីដ ចំណែកពលករបរទេស និងអ្នកកាន់ប្រភេទវិសារផ្សេងទៀត ប្រមាណ៤៧មុឺននាក់ត្រូវបានដកចេញ មិនរាប់បញ្ចូលទៅក្នុងបញ្ជីនេះនោះទេ។
លោកស្រី ស ហ្យន់អុក មកពីគណបក្សមីនជូតាំង ( 민주당 서현옥 의원) បានលេីកឡេីងថា ហេតុអ្វី ខេត្តក្យុងគីដូ នៅពេលផ្តល់ជំនួយសង្រ្គោះដល់អ្នកប៉ះពាល់ពីកូវីដ-១៩ លេីកទី១ ទី២ ដល់ជនបរទេសកាលពីពេលមុន គឺមិនមានការរេីសអេីង ដូចនេះហេតុអ្វី បានជាលេីកនេះមិនផ្តល់ជូន។ លោកស្រីក៏បានស្នើសុំកុំអោយមានរេីសអេីង ហេីយស្នេីអោយត្រួតពិនិត្យឡេីងវិញក្នុងការផ្តល់ជំនួយនេះ។
ជាការឆ្លើយតបលោក ផាក់ វ៉ុនសក (박원석) ប្រធានការិយាល័យគ្រប់គ្រងសុវត្ថិភាពទីក្រុងក្យុងគីដូ បាននិយាយថាការសម្រេចចិត្តលើការទូទាត់ប្រាក់របស់ជនបរទេស គឺអនុវត្តស្របតាមគោលនយោបាយទូទាត់របស់រដ្ឋាភិបាល ដោយដកចេញជនបរទេស៤៧មុឺននាក់ ប្រសិនជ ផ្តល់ជំនួយដល់ជនបរទេស ទាំង៤៧មុឺននាក់នេះ ត្រូវការថវិកា ១១៧០억원 (១០០លានដុល្លារ) បន្ថែមទៀត។
ចំពោះបញ្ហានេះ សភាខេត្តក្យុងគីដូ នឹងធ្វើការសម្រេចចិត្តចុងក្រោយលើថវិកាបន្ថែមនៅក្នុងសម័យប្រជុំពេញអង្គនៅថ្ងៃទី ១៥ បន្ទាប់ពីការពិភាក្សាដោយគណៈកម្មាធិការបឋមនៅថ្ងៃទី ៩ ដល់ថ្ងៃទី ១៤។
យេីងរង់ចាំមេីលនៅថ្ងៃទី១៥តេីសេចក្តីសម្រេចបែបណា? តេីខេត្តក្យុងគីដូ នឹងបន្ថែមថវិការ ដល់ជនបរទេសទាំងអស់ ឬយ៉ាងណា ?
សូមបញ្ជាក់ថា កន្លងមកក្រុមអង្គការតំណាងជនបរទេសទាំងនេះ បានលើកឡើងថា ជនបរទេសចំណាកស្រុកដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងទាំងអស់ គួរតែត្រូវបានចាត់ទុកថាជាផ្នែកមួយនៃសហគមន៍កូរ៉េ ពួកគេក៏បានបង់ពន្ធនៅទីនេះនិងបានបំពេញការទទួលខុសត្រូវរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតផងដែរ ។ ជនអន្តោប្រវេសន៍ក៏ដូចទៅនឹងជនជាតិកូរ៉េខាងត្បូងដែរ គឺបានទទួលរងនូវការធ្លាក់ចុះនៃសេដ្ឋកិច្ចដោយសារជំងឺរាតត្បាត ហើយដូចនេះគ្មានហេតុផលអី ដេីម្បីដកពួកគេចេញពីកម្មវិធីទទួលជំនួយសង្គ្រោះនេះទេ ដែលជាកម្មវិធីបង្កើតឡើងដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ប្រជាជន និងធ្វើឱ្យសេដ្ឋកិច្ចរស់រានឡើងវិញ។
ប្រភពដកស្រង់ទាំងស្រុងពី៖ ទំព័រហ្វេសប៊ុក Meng Costa បំណងល្អពីខ្ញុំ