ប្រយ័ត្នមែនទែន! នាយកដ្ឋានជំនាញព្រមានថា ឥឡូវនេះមានខ្សែសាកថ្មបច្ចេកវិទ្យាថ្មី ដែលពួកខិលខូចបង្កប់ឈីបអាចលួចយកទិន្នន័យសំខាន់ៗ ពីអ្នកប្រើប្រាស់បាន

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៖ ខ្សែសម្រាប់ភ្ជាប់ឧបករណ៍បច្ចេកវិទ្យាអាចត្រូវបានកែច្នៃដើម្បីលួចទាញយកទិន្នន័យ!!

កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវ MG បានបង្ហាញថា ពួកគេអាចធ្វើការកែច្នៃខ្សែសម្រាប់ភ្ជាប់ឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន Apple មានដូចជាខ្សែប្រភេទ Lightning និង USB-C ដើម្បីលួចទាញយកទិន្នន័យនៅពេលដែលអ្នកប្រើប្រាស់វាយបញ្ចូលលេខសម្ងាត់ឬព័ត៌មានផ្សេងៗ។

ពួកគេបានឱ្យឈ្មោះខ្សែដែលបានកែច្នៃនេះថាខ្សែ OMG ហើយវាជាមានបង្កប់មកជាមួយនឹងបន្ទះឈីបតូចមួយដែលអាចបង្កើត Wi-Fi hotspot ដែលអាចឱ្យជនខិលខូចភ្ជាប់ដើម្បីទាញយកទិន្នន័យ។ ការកែច្នៃនេះបង្ហាញឱ្យឃើញថា ទោះបីជាខ្សែប្រភេទ USB-C ដែលមិនមានទំហំធំក្ដី ក៏ក្រុមអ្នកស្រាវជ្រាវអាចនៅតែធ្វើការកែច្នៃបន្ថែមបន្ទះឈីបបានទៀត។

ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា លោកអ្នកគួរតែចៀសវាងប្រើខ្សែភ្ជាប់ដែលមាននៅទីសាធារណៈ ព្រោះជនខិលខូចអាចលួចបន្លំដាក់ខ្សែដែលបានកែច្នៃនៅទីនោះ ដើម្បីលួចទាញយកទិន្នន័យនៅពេលដែលលោកអ្នកប្រើឧបករណ៍ទាំងនោះ៕

ប្រភពទាំងស្រុងពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

Leave a Reply

Your email address will not be published. Required fields are marked *