ចេះតែធ្វើចឹងកើត! នៅសេអ៊ូលមនុស្ស ១៤០នាក់នេះ ស៊យចាក់វ៉ាក់សាំងកូវីដចំវ៉ាក់សាំង Pfizer ហួសដឺឡេ ឬជិតហួស !! អជ្ញាធរកូរ៉េ ឥឡូវកំពុងគិតថា​គួរចាក់ឡើងវិញឱ្យ ឬអត់?

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់ សប្តាហ៍មុននេះមានមនុស្សដល់ជាង១៤០នាក់ ត្រូវបានគ្រូពេទ្យនៅកូរ៉េខាងត្បូងចាក់វ៉ាក់សាំងកូវីដឱ្យ ចំវ៉ាក់សាំងដែលគេសង្ស័យថាបានហួសកាលបរិច្ឆេទប្រើប្រាស់ ឬក្បែរនឹងហួស (ហួសដឺឡេ) នៅនឹងមន្ទីរពេទ្យរដ្ឋមួយនៅសេអ៊ូល នេះបើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា នៅនឹងមន្ទីរពេទ្យសាកលវិទ្យាល័យ ហ្គូរ៉ូ នៅភាគខាងត្បូងនៃក្រុងសេអ៊ូល គេសង្ស័យថាវ៉ាក់សំាងកូវីដ Pfizer មួយចំនួនបានហួសកាលបរិច្ឆេទប្រើប្រាស់ ឬក្បែរនឹងហួស (ហួសដឺឡេ) ត្រូវបានគ្រូពេទ្យអ្នកចាក់វ៉ាក់សាំង បានយកមកចាក់ជូនអ្នកជំងឺកាលពីអំឡុងថ្ងៃទី២៦ ដល់២៧ សីហាកន្លងទៅអំឡុងពេលដែលពេទ្យនេះរៀបចំចាក់វ៉ាក់សាំងជូនប្រជាជននោះ។

បើតាមការពិនិត្យលើឯកសារអ្នកចុះឈ្មោះចាក់វ៉ាក់សាំងនៅកាលបរិច្ឆេទសង្ស័យនោះ គេឃើញថាមានមនុស្សយ៉ាងហោចណាស់ដល់ទៅ១៤០នាក់ ឯណោះ ដែលបានទទួលវ៉ាក់សាំងដែលគេសង្ស័យពីគុណភាព និងកាលបរិច្ឆេទប្រើប្រាស់នេះ។ មែនទែនទៅ វ៉ាក់សាំងទាំងនេះ ត្រូវគ្រូពេទ្យជំនាញរៀបចំបោះចោលដោយសារតែហួស និងក្បែរហួសកាលបរិច្ឆេទប្រើប្រាស់ទៅហើយ។

ជាមួយនឹងមនុស្សចំនួន១៤០នាក់ ដែលសំណាងមិនល្អជួបរឿងបែបនេះ ក្រោយមកក៏ត្រូវបានរាយការណ៍មកថាមានអ្នកមួយចំនួនបាននាំគ្នាមកមន្ទីរពេទ្យវិញ ចូលមើលក្នុងបន្ទប់សង្គ្រោះបន្ទាប់ផងដែរ​ ដោយបានថាមានអាការៈប្រតិកម្មមិនប្រក្រតីក្រោយបានចាក់វ៉ាក់សាំង។

មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង ដែលជាអជ្ញាធរចម្បងក្នុងការរៀបចំកម្មវិធីចាក់វ៉ាក់សាំងកំពុងពិចារណាផងដែរ​ ថាតើអាចចាក់វ៉ាក់សាំងកូវីដថ្មីជូនដល់អ្នកដែលសង្ស័យថាបានចាក់វ៉ាក់សាំងកូវីដហួសកាលបរិច្ឆេទទាំងនេះដែរឬយ៉ាងណា ដោយសារបារម្ភថាវ៉ាក់សាំងដែលហួសកាលបរិច្ឆេទទាំងនេះអាចនឹងគ្មានប្រសិទ្ធភាពការពារពីកូវីដនោះ។

បើតាមការបញ្ជាក់របស់គ្រូពេទ្យជំនាញ វ៉ាក់សាំង Pfizer នេះត្រូវតែរក្សាទុកក្នុងទូរទឹកកកពិសេសត្រូវការសីតុណ្ហភាពដល់ទៅកម្រិតកកខ្លាំងឯណោះ ហើយនៅពេលដែលគេត្រូវការប្រើប្រាស់ទើបដកចេញមកដាក់ទូរទឹកកកធម្មតា ឬកន្លែងដែលមានសីតុណ្ហភាពធម្មតាវិញ ទើបអាចប្រើប្រាស់បាន។

Leave a Reply

Your email address will not be published.