ចែករំលែក! នៅកូរ៉េខាងត្បូងថ្ងៃសម្រាកបុណ្យជាតិ បុគ្គលិកទាំងកូរ៉េ និងបរទេសនឹងអាចឈប់ហើយបានលុយ សម្រាប់កន្លែងដែលមានកម្មករ៥នាក់ឡើងទៅ នឹងអនុវត្តពីឆ្នាំ ​..

កូរ៉េខាងត្បូង៖ សូមធ្វើការចែករំលែកគោលការណ៍សម្រាប់ថ្ងៃឈប់សម្រាកបុណ្យជាតិដែលបានលុយ សម្រាប់អ្នកធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង  ដែលដកស្រង់ចេញពីទំព័រហ្វេសប៊ុក​ GME Remittance Cambodia។

ត្រឹមឆ្នាំ២០១៩ នៅកូរ៉េខាងត្បូង ថ្ងៃឈប់សម្រាកសម្រាប់ថ្ងៃបុណ្យជាតិនាៗដែលអាចមានលុយដែរនោះ គឺសម្រាប់តែមន្ត្រីរាជការ និងអ្នកដែលធ្វើការនៅក្នុងការិយាល័យរដ្ឋបាលតែប៉ុណ្ណោះ។

ប៉ុន្តែដោយសារតែមានការកែប្រែច្បាប់ថ្មី នៃច្បាប់ស្តង់ដារការងារ ស្ដីអំពីច្បាប់ឈប់សម្រាកសាធារណៈនៃថ្ងៃបុណ្យជាតិផ្សេងៗ ចាប់តាំងពីដើមឆ្នាំ២០២០មក កន្លែងការងារដែលមានចំនួនកម្មករ ចាប់ពី៣០០នាក់ឡើងទៅ ត្រូវបានអនុញ្ញាតឱ្យមានការឈប់សម្រាកថ្ងៃបុណ្យដូចគ្នាទៅនឹងជនជាតិកូរ៉េដែរ ។

សម្រាប់កន្លែងការងារដែលមានចំនួនកម្មករ ៣០នាក់ឡើងទៅ គឺគេចាប់អនុវត្តគោលការណ៍ថ្មីនេះឈប់សម្រាកបុណ្យជាតិដែលបានលុយ ចាប់ផ្ដើមអនុវត្តពីដើមឆ្នាំ២០២១តទៅ។

ចំណែកឯកន្លែងការងារដែលមានចំនួនកម្មករ ៥នាក់ឡើងទៅ និងសម្រេចនៅដើមឆ្នាំ២០២២ខាងមុខនេះ ថ្ងៃឈប់សម្រាកនៃថ្ងៃបុណ្យជាតិនាៗនិងថ្ងៃឈប់សម្រាកជំនួសត្រូវបានកែប្រែទៅជាថ្ងៃឈប់សម្រាកបានលុយវិញ។
#ច្បាប់ស្តង់ដារការងារ​ #ស្ដីអំពីថ្ងៃឈប់សម្រាកស្របច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *