ភ្នំពេញ៖ ក្រោយពីប្រព័ន្ធការចុះបញ្ជីពាណិជ្ជកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យដំណើរកាលពីខែមិថុនាកន្លងមក ឥឡូវនេះ គេបានរកឃើញក្រុមហ៊ុនដំបូងគេបង្អស់ហើយ គឺ ក្រុមហ៊ុនអ៊ីន ហៃ ដេខ័ររេសិន (ខេមបូឌា) ឯ.ក ដែលបានចុះឈ្មោះតាមរយៈប្រព័ន្ធនេះបានជោគជ័យ បើយោងតាមទំព័រហ្វេសប៊ុករបស់សេវាកម្មចុះបញ្ជីនេះផ្ទាល់។
ក្រុមហ៊ុនខាងលេីបានចុះបញ្ជីនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ហេីយបានទទួលបានការចុះបញ្ជីពីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ (សរុប ៤ថ្ងៃនៃថ្ងៃធ្វេីការ)។
ចំពោះនីតិវិធីនៃការចុះឈ្មោះតាមរយៈប្រព័ន្ធថ្មីនេះ មានភាពងាយស្រួល និងរហ័ស ដោយត្រូវអនុវត្តតែត្រឹម ៧ ជំហានប៉ុណ្ណោះ ហើយចំណាយពេលយូរបំផុតត្រឹម ៨ ថ្ងៃនោះទេ។ សូមមើលទំព័រនេះ ដើម្បីដឹងអំពីនីតិវិធីទាំងនោះ៖
តោះ! មកដឹងអំពី ៧ ជំហានងាយៗ ក្នុងការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ចំណាយពេលអស់ត្រឹម ៨ ថ្ងៃប៉ុណ្ណោះ ។