ចេញមុខហើយ! ករណីស.ម្លា.ប់មនុស្ស២នាក់ ទាំងកំពុងពាក់ឧបករណ៍តាមដានពីប៉ូលិសផ្អើលកូរ៉េខាងត្បូង ពេលនេះប៉ូលិសសម្រេចបញ្ចេញរូបថត និងព័ត៌មានជនល្មើសហើយ ដើម្បី..

កូរ៉េខាងត្បូង៖ នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ប៉ូលិសកូរ៉េបានសម្រេចបញ្ចេញអត្តសញ្ញាណភិនភាគបុរសជាជនល្មើសក្នុងករណីឃាតកម្មកក្រើកប្រទេសកូរ៉េខាងត្បូងនៅសប្តាហ៍នេះ ករណីដែលជនល្មើសកំណាចម្នាក់លួចកាត់ឧបករណ៍អេឡិកត្រូនិកតាមដាន និងស.ម្លា.ប់ស្រ្តី២នាក់ផ្សេងទៀតនៅសេអ៊ូលនោះ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ប៉ូលិសសមត្ថកិច្ចក្រុងសេអ៊ូលបានបញ្ចេញភិនភាគរូបថតនៃជនល្មើសអាយុ៥៦ឆ្នាំ ឈ្មោះ កាំង យូនសុង (Kang Yoon-seong) នេះហើយ រួមជាមួយការបញ្ចេញនូវព័ត៌មានផ្ទាល់ខ្លួនមួយចំនួនទៀតរបស់ជនល្មើស ក្រោយពីមានការឯកភាពពីគណៈកម្មការពិសេសរបស់ប៉ូលិសសម្រេចទៅលើការបញ្ចេញភិនភាគអត្តសញ្ញាណជនល្មើសនេះ។ ជាការអនុវត្ត មានតែជនល្មើសដែលប្រព្រឹត្តិអំពើបទល្មើសកម្រិតធ្ងន់ខ្លាំងប៉ុណ្ណោះ និងមានភស្តុតាងគ្រប់គ្រាន់ ព្រមទាំងមានការចាំបាច់ពីការដឹងលឺរបស់មហាជនទូទៅ។ ករណីនេះគឺសាកសមទៅនឹងលក្ខន្តិកៈច្បាប់កំណត់នេះ ដែលអនុញ្ញាតឱ្យសមត្ថកិច្ចកូរ៉េអាចបញ្ចេញភិនភាគ រូបថត និងឈ្មោះពេញលេញឱ្យទៅសាធារណជនដឹងលឺដើម្បីអាចការពារកុំឱ្យមានបទឧក្រឹដ្ឋប្រហាក់ប្រហែលគ្នានេះកើតឡើងបានទៀតនាពេលខាងមុខ។

ករណីនេះត្រូវបានសមត្ថកិច្ចដឹងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដោយជនល្មើសបានចូលខ្លួនមកដល់ប៉ុស្តិប៉ូលិសនៅតំបន់សុងប៉ា សារភាពខ្លួនឯងផ្ទាល់ថាខ្លួនបានស.ម្លា.ប់ស្រ្តីអស់២នាក់ ដែលម្នាក់នៅមុនពេលដែលគាត់មិនទាន់បានកាត់ឧបករណ៍តាមដានជាខ្សែជើងអេឡិកត្រូនិកដាក់ជាប់កជើងរបស់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយក្រោយពីសម្លាប់ជនរងគ្រោះដំបូងគេនោះ គាត់បានកាត់ខ្សែជើងអេឡិកត្រូនិកនោះចោល ហើយព្យាយាមរត់គេចខ្លួន។ ក្នុងពេលដែលជនល្មើសរត់គេចខ្លួននោះ បានស.ម្លា.ប់ស្រ្តីម្នាក់ផ្សេងទៀត មុននឹងសម្រេចខ្លួនឯងចូលមកសារភាព និងប្រគល់ខ្លួនដល់ប៉ូលិសបែបនេះ។

ក្រោយពីចូលខ្លួនមកដល់ប៉ុស្តិប៉ូលិសដោយខ្លួនឯង ហើយបានសារភាពពីអ្វីដែលខ្លួនបានប្រព្រឹត្តនោះ ប៉ូលិសបានឃាត់ខ្លួនជនល្មើសនៅនឹងទីតាំង ដោយមិនមានដីកាឃាត់ខ្លួននោះទេ។ ពាក់ព័​ន្ធនឹងនីតិវិធីស៊ើបអង្កេតករណីបន្តបន្ទាប់ តុលាការនៅសង្កាត់សេអ៊ូល ដុងប៊ូ បានសម្រេចចេញដីកាឃុំខ្លួនជនល្មើសរូបនេះ លើបទចោទប្រកាន់ពីអំពើឃាតកម្ម និងការល្មើសទៅលើឧបករណ៍តាមដានអេឡិកត្រូនិក ក្នុងខណៈដែលកំពុងស៊ើបអង្កេត ដោយហេតុផលបារម្ភថាជនល្មើសអាចនឹងរត់គេចខ្លួន។

បើតាមអ្វីដែលជនល្មើសបានសារភាពប្រាប់ប៉ូលិស គឺករណីឃា .ត .ក ម្មកើតឡើងកាលពីយប់ថ្ងៃព្រហស្បត្តិ៍ម៉ោងជាង ៩:៣០ ដល់ម៉ោង១០យប់ ចំពោះករណីឃាត. ក. ម្មលើស្រ្តីទី១ និងករណីទី២កើតឡើងនៅព្រឹកថ្ងៃអាទិត្យម៉ោង៣ព្រឹក។ បើតាមការសារភាព ប៉ូលិសបានចុះទៅពិនិត្យទីតាំងកើតហេតុ និងរកឃើញភស្តុតាង និងសា. កស .ពដូចទៅនឹងការរៀបរាប់ គឺមាន១រកឃើញនៅក្នុងផ្ទះរបស់ជនល្មើស និងម្នាក់ទៀតរកឃើញនៅក្នុងឡានរបស់ជនល្មើស។ ស្រ្តីរងគ្រោះទាំង២នាក់នេះ មានអាយុ៤០ និង៥០ឆ្នាំជាងហើយគឺជាអ្នកស្គាល់គ្នាជាមួយនឹងជនល្មើសដែរ។ លទ្ធផលនៃការស៊ើបអង្កេតបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់សុទ្ធតែស្លា .ប់ដោយសារការរឹតកដូចគ្នា។

ករណីឃាតកម្មនេះបានផ្ទុះខ្លាំងក្លាយជាប្រធានបទក្តៅបំផុតក្នុងប្រទេសកូរ៉េខាងត្បូងនាពេលនេះ ដោយសារតែភាពសាហាវឃោរឃៅរបស់ជនល្មើស ហើយក៏ដោយសារតែការធ្វេសប្រហែសរបស់សមត្ថកិច្ចដែលអសមត្ថភាពក្នុងការតាមដាន និងគ្រប់គ្រងលើជនដែលធ្លាប់មានប្រវត្តិបទឧក្រឹដ្ឋ និងជាមនុស្សគ្រោះថ្នាក់បែបនេះ រហូតដល់អាចធ្វើសកម្មភាពទាំងនេះបាន បើទោះបីជានៅកំពុងស្ថិតក្រោមការតាមដានឃ្លាំមើលដោយពាក់ឧបករណ៍តាមដាននេះក៏ដោយ។

មែនទែនទៅបុរសជាជនល្មើសនេះ បុរសរូបនេះធ្លាប់មានប្រវត្តិប្រព្រឹត្តិបទល្មើសដល់ទៅ១៤ដង ភាគច្រើនគឺប្លន់ និងបៀតបៀនផ្លូវភេ .ទ។ កាលពីខែឧសភានេះត្រូវបានគេដោះលែងក្រោយពីបានជាប់គុកអស់១៥ឆ្នាំ តាំងពីឆ្នាំ២០០៥មក ដោយសារតែបទល្មើសប្លន់ និងបៀតបៀនផ្លូវភេ .ទ ដែលបទល្មើសកាលនោះបុរសជាជនល្មើសនេះបានបង្ក ត្រឹមតែក្រោយ៥ខែ បន្ទាប់ពីបានចេញពីពន្ធនាគារពាក់ព័ន្ធនឹងបទល្មើសមុននោះទៅទៀត។ ដល់មកឆ្នាំ២០២១នេះវិញ ទើបតែចេញពីឃុំបាន៣ខែជាង ហើយអជ្ញាធរនៅដាក់ខ្សែជើងអេឡិកត្រូនិកដាក់ជាប់កជើងរបស់ខ្លួនទៀត ដើម្បីប៉ូលិសអាចតាមដានបាន តែបុរសជាជនល្មើសនេះនៅតែបំពានមិនរាងចាលដដែល។

ជនល្មើសនេះ នៅពេលដែលចូលតុលាការថែមទាំងបង្ហាញអាការៈច្រលោតចំពោះអ្នកសារព័ត៌មាន និងបានឆ្លើយស្រែកដាក់អ្នកសារព័ត៌មានថា «ស្តាយក្រោយណាស់ដែលមិនបានស.ម្លា.ប់មនុស្សឱ្យច្រើនជាងនេះទៀត» ផងដែរ ដែលនេះជាការបង្ហាញថាជនល្មើសនេះមានភាពកាចសាហាវខ្លាំងណាស់ និងជាគ្រោះថ្នាក់ក្នុងសង្គមផងដែរ។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *