[Breaking] កម្ពុជារកឃើញករណីកូវីដ-១៩ ថ្មី ដល់ទៅ ៩ ករណី តាមជើងយន្តហោះពីឥណ្ឌូណេស៊ី ខណៈអ្នករួមដំណើរ ៣១ នាក់ទៀត ត្រូវធ្វើចត្តាឡីស័ក

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា ប្រកាសនាព្រឹកនេះ អំពីវត្តមានករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៩ នាក់ ដែលជាអ្នកធ្វើដំណើរតាមជើងហោះហើរត្រង់ពីឥណ្ឌូណេស៊ី មកកម្ពុជា។

តាមការលើកឡើងក្នុងសេចក្តីប្រកាសក្រសួងសុខាភិបាល បុគ្គលទាំង ៩ នាក់ ដែលរកឃើញថាវិជ្ជមាននេះ មានអាយុចន្លោះពី ២០ ទៅ ២៦ ឆ្នាំ ហើយមានស្រ្តីម្នាក់ ដែលក្នុងនោះ ៨ នាក់ជាជនជាតិខ្មែរ និង១នាក់ ជាជនជាតិឥណ្ឌូណេស៊ី។ បច្ចុប្បន្នពួកគាត់ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមបញ្ជាក់ថាជើងហោះហើរនេះ មានអ្នកដំណើរសរុប ៤០ នាក់ (ស្ត្រី ១០នាក់) ដែលមានជនជាតិខ្មែរ ២៤ នាក់ រៀតណាម ១នាក់ និងឥណ្ឌូណេស៊ី ១៥ នាក់។ អ្នកដំណើរ ៣១ នាក់ទៀតដែលអវិជ្ជមាន ក៏ត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ក ចំនួន ១៤ ថ្ងៃផងដែរ។ ការធ្វើចត្តាឡីស័កសម្រាប់ពួកគាត់ចែកជា៖

  • អ្នកដំណើរជនជាតិខ្មែរ ១៥ នាក់ (ស្រ្តី ៧ នាក់) ត្រូវរង់ចាំនៅមណ្ឌលរង់ចាំមូលដ្ឋានទ័ពអាកាស ដើម្បីរង់ចាំការដឹកជញ្ជូនបន្តទៅធ្វើចត្តាឡីស័កនៅបណ្តាខេត្តរបស់ពួកគាត់រៀងៗខ្លួន
  • អ្នករស់នៅភ្នំពេញ ត្រូវធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែក្រោម
  • រីឯជនជាតិឥណ្ឌូណេស៊ី និងវៀតណាមទាំងអស់ ចំនួន ១៦នាក់ ត្រូវជ្រើសរើសបង់ថ្លៃស្នាក់នៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ។

Leave a Reply

Your email address will not be published. Required fields are marked *