ប្រយ័ត្នមែនទែន! វិធីឆបោកប្រាក់ថ្មី តាមវិធីអូសទាញឱ្យយើងចូលលុយវិនិយោគ Money Flipping Scam កំពុងតែផ្ទុះខ្លាំងលើបណ្តាញទំនាក់ទំនងសង្គមនៅខ្មែរយើង

សូមប្រុងប្រយ័ត្នការឆបោកប្រាក់ក្រោមរូបភាពវិនិយោគ (Money Flipping Scam) លើបណ្តាញទំនាក់ទំនងសង្គម!

នាយកដ្ឋានព័ត៌មានវិទ្យា៖ ដោយសារបរិបទ និងការរីកចម្រើនបច្ចេកវិទ្យា បានជម្រុញប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមប្រឡូកក្នុងវិស័យបច្ចេកវិទ្យា។ តាមរយៈទិន្នន័យរបស់ Hootsuite នៅដើមឆ្នាំ២០២១ បង្ហាញថាប្រជាជនកម្ពុជាប្រើប្រាស់អ៊ីនធឺណិតប្រមាណ ៨,៨៦លាននាក់ (ស្មើ ៥២,៦%)​ ក្នុងនោះគណនីបណ្តាញសង្គមមានប្រមាណ ១២លានគណនី (ស្មើ ៧១,៣% នៃចំនួនប្រជាជនសរុប)។ ដោយសារភាពរីកចម្រើននេះ ជនខិលខូចមួយចំនួនបានព្យាយាមស្វែងរកនូវល្បិចឆបោកផ្សេងៗ ដើម្បីកេងប្រវ័ញ្ចផលប្រយោជន៍នៃភាពរីកចម្រើនបច្ចេកវិទ្យា។

នៅមួយរយៈនេះ​ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សង្កេតឃើញមានសកម្មភាពអូសទាញវិនិយោគលើបណ្តាញទំនាក់ទំនងសង្គម ពិសេសកម្មវិធី Telegram ដែលគណនីរបស់អ្នកត្រូវបានដាក់បញ្ចូលក្នុងគ្រុប (Group) ឬមានគណនី (ជនបរទេស ឬជនជាតិខ្មែរ) ទាក់ទងមកគណនីរបសស់អ្នកផ្ទាល់ (Personal Chat) ដែលពិភាក្សាអំពីការវិនិយោគផ្សេងៗ ដែលទទួលបានផលចំណេញច្រើនក្នុងរយៈពេលយ៉ាងខ្លី។

ដើម្បីការពារពីការចាញ់បោក ខាតបង់ប្រាក់ និងពេលវេលា នាយកដ្ឋានព័ត៌មានវិទ្យា សូមណែនាំបងប្អូនពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន ធ្វើការពិចារណា និងពិភាក្សាជាមួយអ្នកជំនាញ ឲ្យបានដិតដល់មុនពេលចំណាយប្រាក់វិនិយោគលើជំនួញដែលបងប្អូនពុំបានយល់ដឹងច្បាស់។

បញ្ជាក់៖ អត្ថបទនេះមានគោលបំណងអប់រំបងប្អូនពលរដ្ឋកុំឲ្យចាញ់ការឆបោកក្រុមជនខិលខូចមួយចំនួនប៉ុណ្ណោះ ហើយក្រុមការងារសូមបញ្ជាក់ថាអត្ថន័យខាងលើពុំសំដៅដល់ក្រុមហ៊ុន ឬភ្នាក់ងារស្របច្បាប់មួយចំនួន ដែលកំពុងប្រតិបត្តិវិនិយោគ ក្នុងព្រះរាជាណាចក្រកម្ពុជា នោះឡើយ។

ខ្លឹមសារទាំងស្រុងពី៖ ទំព័រហ្វេសប៊ុក នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ

Leave a Reply

Your email address will not be published. Required fields are marked *