ចែករំលែក! បងប្អូនខ្មែរយើងដែលត្រូវចាក់វ៉ាក់សាំងនៅកូរ៉េ ត្រូវបំពេញពាក្យមុន នៅតាមមណ្ឌលចាក់វ៉ាក់សាំងកូរ៉េ អាចស្វែងយល់ជាមុនព័ត៌មានត្រូវបំពេញ សម្រួលពន្យល់ជាភាសាខ្មែរហើយ

កូរ៉េខាងត្បូង៖ សម្រាប់បងប្អូនខ្មែរយើងដែលត្រូវធ្វើការចុះឈ្មោះចាក់វ៉ាក់សាំង សូមពិនិត្យមើលព័ត៌មានអំពីក្រដាសព័ត៌មានដែលយើងត្រូវបំពេញមុនពេលចាក់វ៉ាក់សាំង នៅនឹងមណ្ឌលវ៉ាក់សាំង​របស់កូរ៉េខាងត្បូងដូចខាងក្រោម ដែលចែករំលែកដោយទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ។

សម្រាប់ចំណុចលេខ១៖ បំពេញឈ្មោះ​ លេខអាយឌីកាត​ ភេទ​ និង​ លេខទូរសព្ទ​ ហេីយចុចគ្រីស ✅ 예 នៅខាងក្រោម

សម្រាប់ចំណុចលេខ២៖ ពិនិត្យមេីលបញ្ហារបស់បេក្ខជន
1-(សំរាប់ស្រ្តី)​តេីកំពុងមានផ្ទៃពោះរឺទេ​? 2-តេីថ្ងៃនេះអ្នកមានឈឺត្រង់ណារឺទេ? សូមសរសេរពីអាការ:​ 3-តេីអ្នកធ្លាប់ពីពិនិត្យកូរ៉ូណារឺទេ​ ? បេីមានសូមបំពេញ​ ឆ្នាំខែថ្ងៃ 4-តេីក្នុងកំឡុងពេល១៤ថ្ងៃថ្មីៗ​ មានចាក់វ៉ាក់សាំងអ្វីផ្សេងទេ(ក្រៅពីវ៉ាក់សាំងកូរ៉ូណា​ )​ 5-តេីអ្នកធ្លាប់ចាក់វ៉ាក់សាំងកូរ៉ូណារឺទេ? បេីមានសូ​មបំពេញ​ ឆ្នាំខែថ្ងៃ​ បេីអត់មានទេ​ ចូលទៅលេខ6បន្ត​ 5-1-ក្រោយចាក់វ៉ាក់សាំង​ តេីធ្លាប់មានព្យាបាលពេល ពេលប្រតិកម្មអាឡាហ្សីធ្ងន់ធ្ងរ​(​ anaphylaxis, តក់ស្លុត,​ ពិបាក់ដក់ដង្ហេីម,​ បាត់បង់ស្មារតី​ ,ហេីមបបូរមាត់,​ ។ ល។ )​កេីតឡេីងរឺទេ​ ? 6-ពីមុន​ តេីអ្នកធ្លាប់មានព្យាបាលពេល ពេលប្រតិកម្មអាឡាហ្សីធ្ងន់ធ្ងរ​(​ anaphylaxis, តក់ស្លុត,​ ពិបាក់ដក់ដង្ហេីម,​ បាត់បង់ស្មារតី​ ,ហេីមបបូរមាត់,​ ។ ល។ )​កេីតឡេីងរឺទេ​ ? បេីមានសូមសរសេរពីអ្វីដែលបណ្តាលអោយមានប្រតិកម្មអាឡាហ្សី​ (​ ) 7-តេីអ្នកធ្លាប់មានព្យាបាលជំងឺមិនប្រក្រតីកកគ្រាប់ឈាម​(hemostatic disorder) ដែររឺទេ? បេីមានសូមសរសេរឈ្មោះជំងឺ​ និងប្រភេទថ្នាំ​ ។ ចំណុចទាំង៧នេះ​ បេីអត់មានសូមគ្រីស​ 아니요

សម្រាប់ចំណុចលេខ៣៖ សរសេរឈ្មោះ​ ហត្តលេខា​ និង​ ឆ្នាំខែថ្ងៃ​ ក្រោមលេខ ៣ មិនបំពេញទេ គឺសំរាប់ពេទ្យកូរ៉េប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *