កម្ពុជា៖ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស បានធ្វើការចែករំលែកបន្ទាន់ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ជូនដំណឹងអំពីការស្វែងរកពលករខ្មែរយើងម្នាក់ ដែលគណៈកម្មាធិការមិនអាចធ្វើការទំនាក់ទំនងបាន។
ពលករខ្មែរយើងដែលគណៈកម្មាធិការកំពុងស្វែងរកនេះ មានឈ្មោះ សយ សុឃា (SORY SOKHEA) ភេទ ប្រុស អាសយដ្ឋាន ភូមិអណ្ដូងស្នាយ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។
គណៈកម្មាធិការបានបញ្ជាក់ឱ្យពលករខាងលើនេះ សូមរួសរាន់ទំនាក់ទំនងមកគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស ឱ្យបានមុនថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ ម៉ោង០៣:០០នាទីរសៀលនេះ តាមរយៈទូរស័ព្ទលេខ ០១១ ៣៨ ៣៧ ៣៥, ០១២ ៤៦៦ ២២២ និង ០២៣ ៦៤២៥ ៧៧៧ នៅរៀងរាល់ម៉ោងធ្វើការ។
* បញ្ជាក់៖ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស មិនអាចទំនាក់ទំនង តាមរយៈលេខទូរស័ព្ទរបស់គាត់ និងគ្រួសាររបស់គាត់បានឡើយ។
អាស្រ័យហេតុនេះ សូមបងប្អូន និងសាធារណជនមេត្តាជួយផ្សព្វផ្សាយបន្ដ និងអាចជួយជូនដំណឹងបន្ដដល់សាមីខ្លួនដើម្បីអាចទាក់ទងមកគណៈកម្មាធិការបានទាន់ពេលវេលា។ អ្នកដែលដឹងព័ត៌មាននានា អាចទាក់ទងតាមទូរស័ព្ទខាងលើ ឬក៏អាចទាក់ទងបានតាមរយៈទំព័រហ្វេសប៊ុក «MTOSB Cambodia – គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស» សូមអរគុណ!