ស្ថានទូតកម្ពុជា និងបណ្តាដៃគូ សហការរៀបចំកម្មវិធីបណ្តុះបណ្តាលសុវត្ថិភាពសារធាតុគីមី សម្រាប់បងប្អូនខ្មែរយើងអាចចូលរួមបាន

សេអ៊ូល៖ មជ្ឈមណ្ឌលគាំពារពលករបរទេសសេអ៊ូល សហការជាមួយសមាគមគ្រប់គ្រងសារធាតុគីមីកូរ៉េ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នឹងរៀបចំកម្មវិធីផ្តល់ការបណ្តុះបណ្តាលដែលផ្តោតលើប្រធានបទដូចជា៖

  • ការបណ្តុះបណ្តាលស្តីអំពីសុវត្ថិភាពនៃសារធាតុគីមីដែលមានគ្រោះថ្នាក់
  • ការណែនាំពេលត្រឡប់ទៅស្រុកកំណើតវិញ ដោយទីប្រឹក្សាទទួលបន្ទុកពលករស្ថានឯកអគ្គរាជទូតកម្ពុជា​​ និង
  • ការប្រឹក្សាយោបល់ទាក់ទងនិងច្បាប់ការងារផ្សេងៗ ដោយលោកគ្រូម៉េង និងអ្នកគ្រូប្រចាំមជ្ឈមណ្ឌល

កម្មវិធីវគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ ចាប់ពីម៉ោង១២:៣០ ~ ៤:៣០ រសៀល ខាងមុខនេះ។

ក្នុងនោះដែរ សម្រាប់បងប្អូនដែលមានវត្តមានចូលរួម នឹងទទួលបាននូវ៖

  • វិញ្ញាបនប័ត្របញ្ជាក់ការបណ្តុះបណ្តាលសុវត្ថិភាពសារធាតុគីមី ពីសមាគមគ្រប់គ្រងសារធាតុគីមីកូរ៉េ
  • វត្ថុអនុស្សាវរីយ៍ជាច្រើន និងអាហារសម្រន់។

សម្រាប់បងប្អូនដែលមានបំណងចូលរួមកម្មវិធីខាងលើ សូមទំនាក់ទំនងចុះឈ្មោះតាមរយៈផេសប៊ុក Sophoan Chan ឬចុះឈ្មោះតាមទូរស័ព្ទលេខ 1644–0644 សំរាប់ភាសាខ្មែរចុចលេខ 11 ឬ លេខ 02-6900-8021។

សូមបងប្អូនអញ្ជើញចូលរួម និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ

Leave a Reply

Your email address will not be published. Required fields are marked *