ចែករំលែក! បងប្អូនពលករខ្មែរយើង ១០៩៧នាក់ នេះចប់អាណត្តិការងារនៅកូរ៉េហើយ បើមកខ្មែរវិញនោះនឹងអាចដាក់ពាក្យស្នើសុំដកប្រាក់ធានារ៉ាប់រងនេះបាន ត្រូវការតែ​ឯកសារ៣មុខទេ..

កូរ៉េខាងត្បូង៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានជូនដំណឹងនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញទី១៩ សីហានេះ សម្រាប់ដល់បងប្អូនពលករខ្មែរយើងដែលចប់អាណត្តិហើយ តែនៅបន្តធ្វើការក្នុងប្រទេសកូរ៉េ អំពីអត្ថប្រយោជន៍នៃការទទួលបានប្រាក់ធានារ៉ាប់រងបាន (សាំសុងហ្វាជេរ) ប្រសិននៅពេលដែលបងប្អូនត្រឡប់មកស្រុកខ្មែរវិញ។

តាមរយៈការចែករំលែកពីមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ដែលជាតំណាងផ្លូវការរបស់ស្ថាប័នគ្រប់គ្រងពលករធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានទីតាំងប្រចាំការនៅកម្ពុជានោះ បានបង្ហោះចែករំលែកជាការជូនដំណឹងដល់បងប្អូនពលករដែលចប់អាណត្តិហើយ តែនៅបន្តធ្វើការក្នុងប្រទេសកូរ៉េដល់ទៅ១០៩៧នាក់ឯណោះ ថាប្រសិនបើបងប្អូនពលករពលការិនីដែលចប់អាណត្តិហើយធ្វើការវិលត្រឡប់មកប្រទេសវិញ នោះបងប្អូនអាចដាក់ពាក្យស្នើសុំដកប្រាក់ធានារ៉ាប់រងបាន (សាំសុងហ្វាជេរ)នេះបានតែម្តង។

ប្រាក់ធានារ៉ាប់រងបាន (សាំសុងហ្វាជេរ) នេះជាអត្ថប្រយោជន៍ដែលបងប្អូនពលករខ្មែរគ្រប់រូបសុទ្ធតែអាចទទួលបាន នៅពេលដែលត្រឡប់មកស្រុកខ្មែរវិញ នៅពេលចប់អាណត្តិការងារនៅកូរ៉េ។ ដូចនេះ បងប្អូនពលករពលការិនីដែលចប់អាណត្តិហើយធ្វើការវិលត្រឡប់មកប្រទេសវិញ អាចដាក់ពាក្យស្នើសុំដកប្រាក់ធានារ៉ាប់រងបាន (សាំសុងហ្វាជេរ)បាន។ បងប្អូនដែលរកមើលឃើញឈ្មោះខ្លួនឯងក្នុងតារាងដូចមានខាងក្រោម គឺសុទ្ធសឹងជាដែលចប់អាណត្តិនៅកូរ៉េហើយ ក៏អជ្ញាធរគេមានទិន្នន័យត្រឹមត្រូវដែរ។

ក្នុងនោះដែរ នីតិវិធីដើម្បីធ្វើការដាក់ស្នើសុំដកប្រាក់ធានារ៉ាប់រងរបស់បងប្អូន គឺមិនមានការលំបាកអ្វីនោះទេ គឺបងប្អូនគ្រាន់តែត្រូវភ្ជាប់មកជាមួយនូវលិខិតឆ្លងដែន រូបថតមួយសន្លឹក សៀវភៅធនាគារដែលមានឈ្មោះដូចនឹងលិខិតឆ្លងដែន។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ទូរស័ព្ទលេខៈ 023 997 844/023 997 822​ ឬអាចចូលទៅមើលទំព័រហ្វេសប៊ុក HRD Korea in Cambodia បន្ថែមបានផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *