ចែករំលែក! ៧៤០នាក់ បងប្អូនពលករខ្មែរយើង ធ្លាប់បានធ្វើការងារនៅប្រទេសកូរ៉េ ហើយមិនទាន់បានដាក់ពាក្យស្នើសុំដកប្រាក់ធានារ៉ាប់រង សូមមកដកឥឡូវនេះ កុំឱ្យខាតអត្ថប្រយោជន៍ ត្រូវការតែ​ឯកសារ៣មុខទេ..

កូរ៉េខាងត្បូង៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានជូនដំណឹងនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញទី១៩ សីហានេះ សម្រាប់ដល់បងប្អូនពលករខ្មែរយើងដែលធ្លាប់ធ្វើការនៅក្នុងប្រទេសកូរ៉េ អំពីអត្ថប្រយោជន៍នៃការទទួលបានប្រាក់ធានារ៉ាប់រងបាន (សាំសុងហ្វាជេរ) នៅពេលដែលបងប្អូនត្រឡប់មកស្រុកខ្មែរវិញ។

តាមរយៈការចែករំលែកពីមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ដែលជាតំណាងផ្លូវការរបស់ស្ថាប័នគ្រប់គ្រងពលករធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានទីតាំងប្រចាំការនៅកម្ពុជានោះ បានបង្ហោះចែករំលែកជាការជូនដំណឹងដល់បងប្អូនពលករខ្មែរយើង ដែលធ្លាប់បានធ្វើការងារនៅប្រទេសកូរ៉េដល់ទៅ៧៤០នាក់ឯណោះ ហើយមិនទាន់បានដាក់ពាក្យស្នើសុំដកប្រាក់ធានារ៉ាប់រង ឥឡូវនេះបងប្អូនទាំងអស់អាចមកដកប្រាក់ធានារ៉ាប់រងបាន (សាំសុងហ្វាជេរ)។

ប្រាក់ធានារ៉ាប់រងបាន (សាំសុងហ្វាជេរ) នេះជាអត្ថប្រយោជន៍ដែលបងប្អូនពលករខ្មែរគ្រប់រូបសុទ្ធតែអាចទទួលបាន នៅពេលដែលត្រឡប់មកស្រុកខ្មែរវិញ នៅពេលចប់អាណត្តិការងារនៅកូរ៉េ។ ដូចនេះ បងប្អូនពលករ-ពលការិនី ដែលធ្លាប់បានធ្វើការងារនៅប្រទេសកូរ៉េ ហើយមិនទាន់បានដាក់ពាក្យស្នើសុំដកប្រាក់ធានារ៉ាប់រង អាចរកមើលឈ្មោះខ្លួនក្នុងតារាងដូចមានខាងក្រោម ហើយអញ្ជើញទៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៅភ្នំពេញ ដើម្បីស្នើសុំដកប្រាក់ធានារ៉ាប់រងបាន (សាំសុងហ្វាជេរ) នេះបាន។

ក្នុងនោះដែរ នីតិវិធីដើម្បីធ្វើការដាក់ស្នើសុំដកប្រាក់ធានារ៉ាប់រងរបស់បងប្អូន គឺមិនមានការលំបាកអ្វីនោះទេ គឺបងប្អូនគ្រាន់តែត្រូវភ្ជាប់មកជាមួយនូវលិខិតឆ្លងដែន រូបថតមួយសន្លឹក សៀវភៅធនាគារដែលមានឈ្មោះដូចនឹងលិខិតឆ្លងដែន និងប័ណ្ណឡើងយន្តហោះរបស់បងប្អូន។ សម្រាប់ប័ណ្ណឡើងយន្តហោះប្រសិនបើបងប្អូនណាបានធ្វើបាត់ សូមបងប្អូនអាចទាក់ទងទៅកាន់ក្រុមហ៊ុនអាកាសចរណ៏ដែលអ្នកបានជិះមកពីកូរ៉េ ដែលមានទីតាំងនៅក្នុងទីក្រុងភ្នំពេញ ដោយភ្ជាប់លិខិតឆ្លងដែនទៅជាមួយ ដើម្បីឱ្យខាងក្រុមហ៊ុននោះ ធ្វើការព្រីនប័ណ្ណឡើងយន្តហោះម្ដងទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ទូរស័ព្ទលេខៈ 023 997 844/023 997 822​ ឬអាចចូលទៅមើលទំព័រហ្វេសប៊ុក HRD Korea in Cambodia បន្ថែមបានផងដែរ។

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *