ឱកាសការងារ «អ្នកគ្រប់គ្រងផ្នែកលក់ទីផ្សារកម្ពុជា»! បងប្អូនខ្មែរយើងនៅកូរ៉េ ដែលមានលក្ខខណ្ឌមួយចំនួននេះ កុំរំលងឱកាសនេះឱ្យសោះ ធ្វើការនៅក្រុមហ៊ុនធំរបស់កូរ៉េផង

កូរ៉េខាងត្បូង៖ ក្រុមហ៊ុនវេរប្រាក់អន្តរជាតិ SBI Cosmoney កំពុងប្រកាសជ្រើសរើសបងប្អូនជនជាតិខ្មែរ ឬអាចជាខ្មែរចូលសញ្ជាតិកូរ៉េ ជាបុគ្គលិកសម្រាប់ឱកាសការងារពេញម៉ោងជាអ្នកគ្រប់គ្រងផ្នែកលក់ទីផ្សារកម្ពុជា។

តាមរយៈការជូនដំណឹងក្នុងខិតប័ណ្ណនេះបានឱ្យដឹងថាមុខតំណែងដែលកំពុងរើសនេះគឺ «អ្នកគ្រប់គ្រងផ្នែកលក់ទីផ្សារកម្ពុជា» ហើយមានម៉ោងការងារធ្វើការ៖ ៩ព្រឹក – ៦ល្ងាច (ចន្ទ-សុក្រ ឬធ្វើការចុងសប្តាហ៍ ដោយប្តូរមកឈប់សម្រាកថ្ងៃធម្មតាវិញ)។ ការងារនេះមានភារកិច្ចត្រួសៗដូចជា៖ (១) ការធ្វើទីផ្សារទាំងអនឡាញ និងធ្វើទីផ្សារខាងក្រៅផ្ទាល់ (២) ធ្វើការស្និទ្ធស្នាលជាមួយនឹងសហគមន៍ខ្មែរយើងនៅកូរ៉េ (៣) ការធ្វើទីផ្សារតាមប្រព័ន្ធបណ្តាញសង្គម (SNS) និង(៤) ជួយគាំទ្រដល់ដៃគូនៅក្រៅប្រទេស។

លក្ខខណ្ឌសម្រាប់អាចដាក់ពាក្យបំពេញមុខតំណែងនេះបានមានដូចជា៖ (១) ត្រូវមានសញ្ជាតិខ្មែរ ឬជាខ្មែរដែលបានចូលសញ្ជាតិកូរ៉េ (២) មានទិដ្ឋាការវីសារប្រភេទណាមួយដូចជា៖ D-10, E-7, F-2, F-5, F-6។

សម្រាប់បងប្អូនដែលមានចំណុច៣នេះបន្ថែម អាចនឹងមានសង្ឃឹមកាន់តែច្រើនក្នុងការដាក់ពាក្យ និងអាចជាប់បានមុខតំណែងនេះរួមមាន៖ (១) បទពិសោធន៍ក្នុងវិស័យលក់ ឬទីផ្សារ (២) មានកម្រិតចំណេះដឹងភាសាកូរ៉េ TOPIK កម្រិត៤ ឬខ្ពស់ជាងនេះ ឬ(៣) អាចបំពេញការងារបាននៅថ្ងៃចុងសប្តាហ៍ បើមានករណីចាំបាច់។

សម្រាប់បងប្អូនខ្មែរយើងនៅកូរ៉េ ដែលចាប់អារម្មណ៍អាចស្វែងយល់ពីអត្ថប្រយោជន៍ទទួលបានមានដូចជា៖ (១)​ ប្រាក់បៀវត្ស៍៖ ចរចារ (ទៅតាមសមត្ថភាព និងបទពិសោធន៍ការងារ) (២) ឱកាសទទួលយកបទពិសោធន៍ការងារថ្មីជាមួយក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះលំដាប់អន្តរជាតិ (៣) ទទួលបទពិសោធន៍ក្នុងសហគមន៍ការងារចម្រុះជាតិសាសន៍ និង (៤)ឱកាសល្អសម្រាប់បងប្អូនដែលមានបំណងធ្វើការ និងរស់នៅប្រទេសកូរ៉េយូរអង្វែង។

បងប្អូនខ្មែរយើងដែលមានចំណាប់អារម្មណ៍អាចផ្ញើសារប្រវត្តិរូបសង្ខេបទៅកាន់អ៊ីម៉ែល៖ hr@sbicosmoney.com ហើយសម្រាប់ចម្ងល់និងព័ត៌មានបន្ថែមផ្សេងៗ សូមទាក់ទងមកកាន់ទូរស័ព្ទលេខ៖ 010-4428-5344

Leave a Reply

Your email address will not be published. Required fields are marked *