ចែករំលែក ដំណឹងបន្ទាន់! សម្រាប់បងប្អូនខ្មែរយើងខុសច្បាប់ នៅសេអ៊ូល 구로 អាចចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ Janssen បានតែថ្ងៃនេះមួយទេ! ត្រូវការព័ត៌មានទូទៅតែ ៣មុខនេះទេ ..

កូរ៉េខាងត្បូង៖ សម្រាប់បងប្អូនខុសច្បាប់ដែលមានអាយុចាប់ពី ៣០ឆ្នាំឡើង នៅខាងសេអ៊ូល 구로 ឥឡូវនេះមានទទួលចុះឈ្មោះចាក់វ៉ាក់សាំងប្រភេទ Janssen (얀센) ជាប្រភេទវ៉ាក់សាំងចាក់តែមួយដូសទេ ។

តាមការចែករំលែកក្នុងទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ បានបញ្ជាក់ថាសម្រាប់បងប្អូនដែលមានបំណងចង់ចាក់វ៉ាក់សាំងនេះ អាចទំនាក់ទំនងមកមជ្ឈមណ្ឌលគាំពារសេអ៊ូលដើម្បីចុះឈ្មោះបាន ហើយខាងមណ្ឌលសុខភាពនៅ구로 នឹងទាក់ទងទៅបងប្អូនដើម្បីណាត់ថ្ងៃចាក់វ៉ាក់សាំង។

ឯកសារភ្ជាប់៖ លេខលិខិតឆ្លងដែន, ថ្ងៃខែឆ្នាំកំណើត, ឈ្មោះជាភាសាអង់គ្លេស។ ទីកន្លែងចាក់វ៉ាក់សាំង៖ មណ្ឌលសុខភាពនៅ구로(ទីក្រុងសេអ៊ូល)

សូមបញ្ជាក់ថា អ្នកនៅសេអ៊ូលខុសច្បាប់ដែលមានបំណងចង់ចាក់វ៉ាក់សាំងនេះ អាចចុះឈ្មោះបានតែថ្ងៃនេះទេ ហើយអាចធ្វើការទំនាក់ទំនងចុះឈ្មោះតាមរយៈ៖ 1644-0644 សម្រាប់ភាសាខ្មែរចុចលេខ 11 ឬ លេខ 02-6900-8021។

Leave a Reply

Your email address will not be published. Required fields are marked *