សឹងមិនគួរឱ្យជឿ! ស្រ្តីកូរ៉េខាងត្បូងម្នាក់ ដែលគេរកឃើញថាបានលួចដូរទារករបស់ខ្លួន ជាមួយនឹងទារកទើបនឹងកើតរបស់កូនស្រីខ្លួន ត្រូវតុលាការកាត់ទោស ៨ឆ្នាំហើយ!!

កូរ៉េខាងត្បូង៖ ស្រ្តីកូរ៉េខាងត្បូងម្នាក់អាយុ៤០ឆ្នាំជាងម្នាក់ដែលត្រូវបានគេស្គាល់សឹងតែគ្រប់គ្នាដោយសារករណីដ៏ចម្លែកមួយក្នុងប្រទេសកូរ៉េខាងត្បូង ជាប់ពាក់ព័ន្ធនឹងករណីដ៏ស្មុគស្មាញ ដោយទុកកូនចោលរហូតដល់កូនតូចអាយុជាង៣ឆ្នាំបាត់ ប ង់ .ជី .វិតម្នាក់ឯងនោះ ពេលនេះត្រូវបានតុលាការកូរ៉េខាងត្បូងកាត់ទោស ឱ្យជាប់ឃុំឃាំងដល់ទៅ៨ឆ្នាំ​ហើយ ក្នុងបទល្មើសបំបរកូនចោល និងចាប់កូនរបស់អ្នកដទៃ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News របស់កូរ៉េខាងត្បូងបានឱ្យដឹងថា តុលាការនៅដេហ្គូបានសម្រេចកាត់សេចក្តីលើករណីនេះ ដោយកំណត់ទោសឱ្យស្រ្តីកូរ៉េខាងត្បូង អាយុ៤៨ឆ្នាំ ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះឱ្យជាប់ឃុំឃាំងរយៈពេល៨ឆ្នាំ។ ស្រ្តីជាជនល្មើសរូបនេះមានឈ្មោះ ស៊ុក ត្រូវរងការចោទប្រកាន់ច្រើនបទ ដូចជាបទល្មើសលួចប្តូរទារក និងចាប់យកកូនអ្នកដទៃ។

ករណីនេះមានភាពស្មុគស្មាញ ហើយមែនទែនទៅបានបែកធ្លាយដឹងដល់សមត្ថកិច្ចកាលពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំនេះ នៅពេលដែលគេរកឃើញសាក .ស.ព កូនតូចរបស់ស្រ្តីរូបនេះនៅនឹងផ្ទះរបស់ស្រ្តីឈ្មោះគីម អាយុ២២ឆ្នាំ ដែលក៏ជាកូនរបស់ស្រ្តីឈ្មោះ ស៊ុក នេះផងដែរ។ សាក .ស .ពកូនតូចដែលគេរកឃើញថាបានបាត់ ប ង់ .ជី .វិតនោះ គឺត្រូវបានសន្និដ្ឋានថាបាន​បាត់ ប ង់ .ជី .វិតដោយសារតែអត់ឃ្លានដោយសារត្រូវម្តាយបំបរបង់ចោលអស់ជាច្រើនខែឱ្យនៅក្នុងផ្ទះម្នាក់​ឯង រហូតដល់បាត់ ប ង់ .ជី .វិតតែម្នាក់ឯង ដោយសារតែស្រ្តីឈ្មោះ គីម នេះបានចាកចេញពីផ្ទះទៅរៀបការជាមួយប្តីក្រោយទៀត។

រឿងហេតុនេះមានករណីស្មុគស្មាញ ហើយសមត្ថកិច្ចក្រោយពីបានស៊ើបអង្កេតយ៉ាងលម្អិត ទើបអាចកំណត់សាច់រឿងដែលមានការពាក់ព័ន្ធទាំងអស់បាន។ ក្រោយពីគេរកឃើញសាក .ស .ពក្មេងតូចដែលបាត់ ប ង់ .ជី .វិតនោះភ្លាម គេគិតថាក្មេងនោះជាកូនរបស់ស្រ្តីឈ្មោះគីម អាយុ២២ឆ្នាំ។ តែក្រោយពីសមត្ថកិច្ចធ្វើការពីនិត្យឌីអិនអេ (DNA) ទៅទើបបែកធ្លាយដឹងថា សាក .ស .ពក្មេងតូចនោះមិនមែនជាកូនបង្កើតរបស់ស្រ្តីឈ្មោះគីម នោះទេ តែជាកូនបង្កើតរបស់ស្រ្តីជា ស៊ុក នេះទៅវិញ ដែលស្រ្តីឈ្មោះ ស៊ុក នេះជាម្តាយរបស់ស្រ្តីឈ្មោះ គីម។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ស្រ្តីជាប់ចោទឈ្មោះ គីម និងម្តាយរបស់ខ្លួនឈ្មោះ ស៊ុក បានពរពោះ និងកើតកូនក្នុងពេលដំណាលគ្នា តែស្រ្តីឈ្មោះ ស៊ុក អាយុ ៤៨ឆ្នាំ ដែលជាម្តាយរបស់ឈ្មោះគីម បានធ្វើការផ្លាស់ប្តូរកូនទើបនឹងកើតរបស់ខ្លួន ជាមួយនឹងកូនទើបនឹងកើតរបស់កូនស្រីខ្លួន ដែលមានឈ្មោះគីម នេះទៅវិញ ហេតុដូចនេះហើយទើបកូនក្មេងអាយុ៣ឆ្នាំបាត់ ប ង់ .ជី .វិតម្នាក់ឯងនោះ តាមពិតទៅជាកូនរបស់ស្រ្តីឈ្មោះ ស៊ុក ទៅវិញទេ។ តែយ៉ាងណាក៏ដោយ កូនក្មេងអាយុ៣ឆ្នាំដែលបាត់ ប ង់ .ជី .វិតនេះ គឺដោយសារតែស្រ្តីឈ្មោះគីម ដែលជាកូនស្រ្តីឈ្មោះ ស៊ុក នេះទេ ដែលជាអ្នកបង្កឱ្យបាត់ ប ង់ .ជី .វិត ដោយស្រ្តីឈ្មោះគីម ដែលជាអ្នកមើលថែជាក់ស្តែងបានបំបរបង់ចោល ទុកកូននោះនៅក្នុងផ្ទះតែម្នាក់ឯងអស់ជាច្រើនខែនៅបន្ទប់របស់ខ្លួន នៅហ្គូមី ហើយបានចេញទៅរៀបការជាមួយប្តីថ្មី។

សម្រាប់ករណីស្រ្តីឈ្មោះ ស៊ុក ដែលត្រូវបានកាត់ទោសឱ្យជាប់ឃុំឃាំងរយៈពេល៨ឆ្នាំនេះ គឺក្រោមបទល្មើសប្រព្រឹត្តិការលួចដូរកូនអ្នកដទៃ ហើយនិងបទល្មើសចាប់យកកូនអ្នកដទៃ ដែលសកម្មភាពទាំងនេះត្រូវបានតុលាការយល់ឃើញថាជាសកម្មភាពអមនុស្សធម៌ និងបំពានទៅលើសិទ្ធជាអាណាព្យាបាលរបស់អ្នកដទៃ។ បើតាមការបញ្ជាក់របស់តុលាការ គឺស្រ្តីឈ្មោះ ស៊ុក នេះបានលួចចូលទៅក្នុងមន្ទីរពេទ្យ និងបានប្តូរកូនតូចរបស់ខ្លួនដែលទើបនឹងកើតដែរ ជាមួយនឹងកូនរបស់កូនស្រីខ្លួន ដែលទើបនឹងកើតដូចគ្នាពេលនោះ។

ក្នុងករណីដោយឡែកសម្រាប់ស្រ្តីឈ្មោះ គីម អាយុ២២ឆ្នាំ ដែលបានបំបរបង់កុមារតូចអាយុ៣ឆ្នាំរហូតដល់បាត់ ប ង់ .ជី .វិតនោះវិញ គឺត្រូវបានតុលាការកាត់ក្តីមុនកាលពីខែមិថុនាកន្លងទៅឱ្យជាប់ឃុំឃាំង២០ឆ្នាំ ពីបទបោះបង់ចោលកូនរហូតដល់នាំឱ្យបាត់ ប ង់ .ជី .វិត។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *