កូរ៉េខាងត្បូង៖ សិក្ខាសាលាលើប្រធានបទ «បំលែងខ្លួនពីពលករទៅជាសហគ្រិនដែលមានគុណភាព ក្រោយចប់អាណត្តិ» ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៥ល្ងាច រហូតដល់ម៉ោង ៧យប់ (ម៉ោងនៅប្រទេសកូរ៉េខាងត្បូង)!
សម្រាប់បងប្អូនខ្មែរយើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ជាពិសេសគឺបងប្អូនពលករកំពុងបំពេញការងារនៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រសិនបើមានចំណាប់អារម្មណ៍ អាចអញ្ជើញចូលរួមបានដោយមិនគិតថ្លៃ ដើម្បីក្រេបជញ្ជក់នូវចំណេះដឹង ពុទ្ធិ ក៏ដូចជាទទួលបានការចែករំលែក បណ្តុះជាគំនិតល្អៗសម្រាប់បងប្អូនពិចារណាជាដើមទុនទៅថ្ងៃអនាគត គឺនៅពេលដែលចប់ពីការងារនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយវិលត្រឡប់មកស្រុកវិញនោះ។
សិក្ខាសាលានេះរៀបចំដោយស្ថាប័ន CEO Master Club នៅកាលបរិច្ឆេទថ្ងៃសៅរ៍ទី ២១ ខែសីហា ឆ្នាំ២០២១នេះ វេលាម៉ោង ៥ល្ងាច រហូតដល់ម៉ោង ៧យប់ (ម៉ោងនៅប្រទេសកូរ៉េខាងត្បូង)។ សិក្ខាសាលានេះមានវាគ្មិនឆ្នើមចូលរួមគឺមានលោក អោម សេងបូរ៉ា ជាស្ថាបនិក CEO Master Club ផ្ទាល់ និងលោក ស៊ាង ធនិន ជាអគ្គនាយក CEO Master Club Investment Plc., ផងដែរ។
ប្រធានបទបសំខាន់នៃសិក្ខាសាលានេះ នឹងផ្តោតលើ «បំលែងខ្លួនពីពលករទៅជាសហគ្រិនដែលមានគុណភាពក្រោយចប់អាណត្តិ» ដែលមានចំណុចផ្តោតសំខាន់៣ធំៗ៖ ១. បុព្វហេតុ និងអត្ថប្រយោជន៍របស់សហគ្រិន ២. យល់ឱ្យបានច្បាស់ពីបញ្ហាប្រឈមរបស់សហគ្រិន និង៣. គន្លឹះក្លាយជាសហគ្រិនជោគជ័យ។
សម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ចូលរួម អាចចុះឈ្មោះតាមតំណនេះ៖ https://forms.gle/2Thgo8zuGuNDBzqo8 ដើម្បីអាចទទួលបានតំណចូលរួមក្នុងសិក្ខាសាលានេះបាន និងអាចទំនាក់ទំនងសួរព័ត៌មានបានតាមលេខទូរស័ព្ទ 010 8058 0015, 010 2187 7654, 010 9949 6153