ចែករំលែកគ្នាដឹងផង! ព័ត៌មាន ៥នេះ សំខាន់ណាស់ បងប្អូនខ្មែរយើងទើបមកដល់កូរ៉េខាងត្បូងដំបូងៗ បើអាចគួរកត់ព័ត៌មានទាំងនេះឱ្យបានល្អ

កូរ៉េខាងត្បូង៖ បងប្អូនខ្មែរយើងជាច្រើនត្រូវពុះពារតស៊ូឆ្លងការប្រឡង និងនីតិវិធីនានាជាច្រើនទំរាំអាចមានឱកាសអាចមកប្រទេសកូរ៉េខាងត្បូង ធ្វើការដើម្បីជាបទពិសោធន៍ជីវិតបន្ថែម។ មែនទែនទៅ នៅពេលដែលមកដល់កូរ៉េខាងត្បូង ប្រាកដណាស់ជាប្រទេសថ្មី ទីតាំងថ្មី ភាសាថ្មី បែបបទការងារថ្មី បរិយាកាសថ្មី មនុស្សថ្មី ដែលទាំងអស់នេះត្រូវទាមទារឱ្យបងប្អូនទាំងអស់មានការត្រៀមខ្លួនឱ្យបានល្អប្រសើរ។

សម្រាប់ជាទស្សនៈខ្លះៗ បងប្អូនខ្មែរយើងដែលចាប់ផ្តើមបានឡើងមកធ្វើការនៅប្រទេសកូរ៉េលើកដំបូង ត្រូវចងចាំនឹងគួរកត់ត្រាទុកពេលចូលធ្វើការនៅក្រុមហ៊ុនរឺនៅកន្លែងណាមួយមានដូចខាងក្រោម នេះបើតាមការបញ្ជាក់របស់លោកបង ពៅ សុភ័ក្រ្ត វត្តគូមី៖

1-ត្រូវកក់ថ្ងៃខែឆ្នាំចូល នឹងថ្ងៃខែឆ្នាំឈប់អោយបានច្បាស់.
2-ត្រូវស្គាល់អាសយដ្ឋានកន្លែងការងារ,ឈ្មោះក្រុមហ៊ុន,លេខទូរសព្ទថៅកែ,ឈ្មោះថៅកែ រឺថតរូបភាពខ្លះកន្លែងការងារ.
3-ត្រូវកក់ម៉ោងចូល នឹងចេញពីធ្វើការអោយបានច្បាស់.
4.ត្រូវមានកិច្ចសន្យា ជាមួយក្រុមហ៊ុន មុនចូលធ្វើការ បើអាចធ្វើបាន.
5-ត្រូវរក្សាទុករាល់ឯកសាទាំងអស់ ដែលពាក់ពន្ធ័នឹងក្រុមហ៊ុន ដូចជាវិកយប្រ័តបើកលុយ,កុងធានាគារបើប្រាក់ខែដែលបានប្រើអស់ហើយក៍ដោយ។ល។ សម្រាប់ជាការកត់សម្គាល់ និងអាចប្រើប្រាស់បានថ្ងៃក្រោយ នៅពេលដែលមានបញ្ហារអ្វីមួយជាមួយក្រុមហ៊ុនដូចជារឿងមិនបើកប្រាក់ខែអោយ រឺបើកប្រាក់ខែអោយមិនគ្រប់ ឬពេលគ្រោះថ្នាក់ពេលធ្វើការ។ល។ បើមានឯកសារខាងលើនេះ ងាយស្រួលពេលដាក់ពាក្យបណ្តឹងទៅក្រសួងការងាររបស់កូរ៉េ និងនីតិវិធីនានាដើម្បីជួយដោះស្រាយ ជាពិសេសគឺចំពោះពលករខុសច្បាប់។ អរគុណ!

Leave a Reply

Your email address will not be published.