ចែករំលែក! ពលករបរទសទាំងអស់នៅទីក្រុងឈូនឆន់ ខេត្តកាំងវ៉ុនដូ ត្រូវទៅពិនិត្យកូវីដ-១៩ ឱ្យបានមុនថ្ងៃ៣១ សីហានេះ បើខកខាន នឹងរងការផាកពិន័យហើយ

កូរ៉េខាងត្បូង៖ ពលករបរទេសទាំងអស់នៅទីក្រុងឈូនឆន់ ខេត្តកាំងវ៉ុនដូ ត្រូវអាជ្ញាធរសុខាភិបាលចេញបទបញ្ជាឱ្យតម្រូវទៅពិនិត្យកូរ៉ូណាទាំងអស់គ្នា ឱ្យបានមុនថ្ងៃទី៣១ ខែសីហា ខាងមុខជាកំហិត នេះបើតាមការជូនដំណឹងពីសំណាក់មណ្ឌលសុខភាពពីក្រុង ឈូនឆន់ខេត្តកាំងវ៉ុនដូ។

ក្នុងការជូនដំណឹងនេះបានឱ្យដឹងថាថ្មីៗនេះនៅទីក្រុងឈូនឆន់ កំពុងមានករណីការឆ្លងកូវីដ-១៩ជាបន្តបន្ទាប់ក្នុងចំណោមសិស្សនិស្សិតបរទេស និងពលករបរទេស ដែលបានកេីនឡេីងខ្លាំង ជាពិសេសមានករណីឆ្លងក្នុងចំណោមក្រុមជនបរទេសដូចជាជនជាតិវៀតណាម ខ្មែរ និងអ្នកពាក់ព័ន្ធជាជនជាតិបរទេសផ្សេងៗ ដែលកំពុងឆ្លងរីករាលដាល។ ហេតដូចនេះហើយ រដ្ឋបាលក្រុងឈូនឆន់ បានចេញបទបញ្ជារដ្ឋបាល តម្រូវអោយពលករបរទេសទាំងអស់ ត្រូវទៅពិនិត្យធ្វើតេស្តកូវីដឱ្យបានមុនថ្ងៃទី៣១ ខែសីហានេះ ជាកំហិត។

ក្នុងករណីអ្នកមិនអនុវត្តតាមបទបញ្ជារដ្ឋបាល ត្រូវទទួលទោស និងត្រូវទាមទារនូវថ្លៃខូចខាត តាមច្បាប់ការពារជំងឺឆ្លងក្នុងករណីដែលកេីតឡេីង។ ដូចបានជម្រាបជូនដំណឹងនេះ សូមបងប្អូនខ្មែរយើង អ្នកដែលកំពុងរស់នៅតំបន់ឈូនឆន់ មានដូចជាសិស្សនិស្សិតខ្មែរ ពលករខ្មែរ អ្នករៀបការគ្រួសារកូរ៉េ សូមជួយផ្សព្វផ្សាយ តាមបណ្តាញសង្គម ហ្វេសបុក កាកាវ ។ ល។ ដេីម្បីអាចទៅពិនិត្យកូរ៉ូណា។

Leave a Reply

Your email address will not be published. Required fields are marked *