នាវិកកូរ៉េ ៥ រូប ត្រូវបានចាប់ជម្រិតដោយក្រុមប្រដាប់អាវុធ នៅដែនទឹកក្នុងទ្វីបអាហ្វ្រិក

សេអ៊ូល៖ នាវិកសញ្ជាតិកូរ៉េ ៥ រូប ត្រូវបានចាប់ជម្រិតដោយក្រុមប្រដាប់អាវុធមួយក្រុមនៅក្នុងដែនទឹកប្រទេស Benin (បេនីន) ក្នុងតំបន់អាហ្វ្រិកខាងលិច បើតាមការលើកឡើងរបស់អជ្ញាធរនៅថ្ងៃព្រហស្បត្តិ៍នេះ។

ការចាប់ខ្លួននេះកើតឡើងនៅម៉ោងប្រហែល ៣:៤០ នាទីរសៀល (ម៉ោងក្នុងស្រុកប្រទេស Benin) ដោយក្រុមប្រដាប់អាវុធនេះបានវាយប្រហារមកលើនាវានេសាទរបស់ប្រទេស Ghana (ហ្គាណា) ចម្ងាយប្រមាណ ១១១ គីឡូម៉ែតពីកំពង់ផែរបស់ប្រទេស Benin។ នាវានេសាទនេះមានសមាជិកនាវិក និងកម្មករចំនួន ៣០ នាក់ ប៉ុន្តែក្រុមប្រដាប់អាវុធនេះបានចាប់ខ្លួនតែចំនួន ៦នាក់ប៉ុណ្ណោះ។

អជ្ញាធរមិនទាន់ទទួលបានព័ត៌មានបន្ថែមពីការចាប់ខ្លួននេះទេ យ៉ាងណាមិញក្រសួងការបរទេសកូរ៉េ កំពុងបន្តសហការជាមួយអជ្ញាធររបស់ប្រទេសដែលពាក់ព័ន្ធ ដើម្បីសម្រួលដល់ការដោះលែងជនជាតិកូរ៉េទាំងអស់មកវិញ។

 

Leave a Reply

Your email address will not be published. Required fields are marked *