ប្រុសៗកូរ៉េឃើញហើយខឹងភ្លាម! ខិតប័ណ្ណផ្សព្វផ្សាយនេះនៅស្ថានីយ៍អ៊ីនឆន់ គ្រាន់តែផ្សាយភ្លាម ផ្ទុះរិះគន់ខ្លាំងពីប្រុសៗកូរ៉េភ្លាម ដោយសារតែនិមិត្តសញ្ញាបង្កប់ ១ នេះ ឌឺដង មើលងាយបុរសកូរ៉េ

កូរ៉េខាងត្បូង៖ ប៉ុន្មានថ្ងៃនេះ ស្ថានីយ៍រថភ្លើងក្រោមដីនៅអ៊ីនឆន់ ថ្មីៗនេះមានបញ្ហាក្តៅក្រោយពីបានបិទផ្សព្វផ្សាយខិតប័ណ្ណប៉ុន្មានផ្ទាំងនៅនឹងទ្វារចូលរថភ្លើង ដែលក្នុងខិតប័ណ្ណមាននិមិត្តសញ្ញាមួយដែលត្រូវបានមតិសាធារណជន ជាពិសេសបុរសៗកូរ៉េខាងត្បូងរិះគន់ រហូតដល់ស្ថានីយ៍រថភ្លើងអ៊ីនឆន់សម្រាប់ដកផ្ទាំងខិតប័ណ្ណនោះចោលវិញផងដែរ។

ចុះផ្សាយក្នុងសារព័ត៌មាន YTN News កាលពីថ្ងៃសុក្រម្សិលមិញនេះ ជាភាសាកូរ៉េបានឱ្យដឹងថា នៅនឹងស្ថានីយ៍រថភ្លើងនៅក្រុងអ៊ីនឆន់មានផ្ទុះករណីក្តៅមួយដែលមានអ្នកប្រើអ៊ីនធើណែតជាច្រើនបានធ្វើការរិះគន់ ជាពិសេសចំណោមបុរសៗជនជាតិកូរ៉េ ដោយសារតែនៅនឹងតាមទ្វារចូលរថភ្លើងមានបិទផ្សព្វផ្សាយខិតប័ណ្ណមួយពាក់ព័ន្ធនឹងបរិស្ថាន តែនៅក្នុងខិតប័ណ្ណនោះគេឃើញមាននិមិត្តសញ្ញាពិសេស ជានិមិត្តសញ្ញាដែលសាធារណជនកូរ៉េ ជាពិសេសប្រុសៗលើកឡើងថា ជាសញ្ញាសំដៅបន្លំមើលងាយភេទប្រុសៗដោយបង្កប់នៅក្នុងខិតប័ណ្ណនោះ។

និមិត្តសញ្ញានោះមែនទែនទៅ គ្រាន់ជារូបភាពសាមញ្ញនៃការលើកម្រាមដៃពីរ គឺម្រាមមេដៃ និងម្រាមដៃចង្អុលនៅជាប់គ្នានោះ ដូចមានក្នុងរូបភាពបង្ហាញខាងក្រោម។ ម្រាមដៃពីរនេះ កាលពីកន្លងមកថ្មីៗនេះត្រូវបានសាធារណជនកូរ៉េ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម បុរសៗវ័យក្មេងលើកឡើងថាជានិមិត្តសញ្ញាមើលងាយប្រុសៗ គឺសំដៅន័យឌឺដងបង្កប់ថាប្រុសៗកូរ៉េមានប្រដាប់ភេទតូច។ មែនទែនទៅ និមិត្តសញ្ញានេះកន្លងមកត្រូវបានប្រើប្រាស់ដំបូងដោយក្រុមអ្នកលើកកម្ពស់ស្រ្តីបែបជ្រុលនិយមមួយក្នុងបណ្តាញអ៊ីនធើណែតនៅកូរ៉េឈ្មោះ Megalia (메갈리아) ដោយក្រុមនេះប្រើប្រាស់និមិត្តសញ្ញាដៃពីរនេះ ជាមួយនឹងន័យឌឺដងបុរសដូចបានរៀបរាប់ខាងលើ ហើយក្រុមនេះបានមានសកម្មភាពផ្សេងៗ ដែលភាគច្រើនបែបវាយប្រហារមកលើក្រុមបុរស ដែលតែងតែរើសអើងមកលើស្រ្តីក្នុងសង្គមកូរ៉េ។

ជាការចៃដន្យដែរ នៅលើខិតប័ណ្ណផ្សព្វផ្សាយពីបរិស្ថានធម្មតាសោះ និងផលិតដោយក្រសួងរដ្ឋបាលសាធារណៈកូរ៉េទៅទៀត បែរជាលេចចេញនូវនិមិត្តសញ្ញាបែបនេះសឹងតែគ្រប់សន្លឹក ដែលអ្នកប្រើប្រាស់បណ្តាញសង្គមនៅកូរ៉េ ជាពិសេសប្រុសៗលើកឡើងថាជាការបង្កប់ន័យឌឺដងដល់បុរស។ ខិតប័ណ្ណនេះត្រូវបានចែកចាយបន្តពីក្រសួងមកកាន់អជ្ញាធរក្រុងអ៊ីនឆន់ ដែលក្រោយមកត្រូវបានចែកចាយបន្ត និងបិទផ្សាយនៅនឹងស្ថានីយ៍រថភ្លើងក្រោមដីនៅអ៊ីនឆន់នេះ ដែលបានទទួលការរិះគន់បែបនេះឡើង។ ឥឡូវនេះខាងស្ថានីយ៍រថភ្លើងបានសម្រេចដកខិតប័ណ្ណនេះចេញទៅហើយ។

កាលពីមុនមកៗ ក៏មានករណីចៃដន្យបែបនេះជាច្រើនដងបានកើតឡើងផងដែរ ដូចជាករណីខិតប័ណ្ឌរបស់ផ្សារទំនើបម៉ាត GS25  និងរូបភាពផ្សព្វផ្សាយរបស់ហាងលក់មាន់ដ៏ល្បីម៉ាក Kyochon Chicken ផងដែរ ដែលគេរកឃើញថាបង្កប់និមិត្តសញ្ញាបែបនេះដែរ ហើយនិងមានខ្លឹមសារបង្កប់ផ្សេងៗទៀតដែលអ្នកប្រើប្រាស់អ៊ីនធើណែតបានបកស្រាយជាបន្តបន្ទាប់ថាសុទ្ធតែជាចេតនាក្នុងការឌឺដងដល់បុរស និងមានពាក់ព័ន្ធជាមួយក្រុមលើកកម្ពស់ស្រ្តីជ្រុលនិយម Megalia (메갈리아) នេះផងដែរ។

ឡូហ្គូក្រុមលើកកម្ពស់ស្រ្តីបែបជ្រុលនិយមនៅកូរ៉េ ដែលប្រើនិមិត្តសញ្ញានេះ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *